• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    “Ant-Man” រក​ចំណូល​បាន​លើស​គេ​លើ Box Office ពីរ​សប្ដាហ៍​ជាប់​គ្នា

    ភាពយន្ត ​មនុស្ស​ស្រមោច “Ant-Man” របស់ Marvel ដែលជា​ភាពយន្ត​​លេខ​មួយ​កាល​ពី​សប្ដាហ៍​មុន នៅ​តែ​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​ដដែល​លើ តារាង Box Office អាមេរិក​សប្ដាហ៍​នេះ។


    នៅ​សប្ដាហ៍​ទី​ពីរ​របស់​ខ្លួន “Ant-Man” អាច​រក​ចំណូល​បាន ២៤,៧លាន​ដុល្លារ នៅ​សហរដ្ឋ​អាមេរិក ​​បើ​ប្រៀបធៀប​នឹង​ចំណូល​សប្ដាហ៍​ដំបូង​គឺ​ធ្លាក់​ចុះ ៥៦,៧ភាគរយ។ សរុប​ទាំង​ចំណូល​ពី​ប្រទេស​ផ្សេង​ៗ​ទៀត ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​មួយ​នេះ​អាច​រក​បាន ២២៦,៤លាន​ដុល្លារ ដែល​ជា​ចំនួន​តិចតួច​បើ​ប្រៀបធៀប​នឹង​រឿង​មុន​ៗ​របស់​ស្ទូឌីយោ Marvel ដូច​ជា​ “Avengers”, និង “Guardians of the Galaxy” ជា​ដើម។

    ចំណាត់ថ្នាក់​លេខ​ពីរ​សប្ដាហ៍​នេះ​គឺ​ខ្សែ​ភាពយន្ត​ថ្មី​មាន​ចំណងជើង​ថា “Pixels”។ រយៈ​ពេល​៣​ថ្ងៃ​ដំបូង​របស់​ខ្លួន ភាពយន្ត​គំនូរជីវចល​បែប​កំប្លែង​មួយ​នេះ​អាច​រក​បាន ២៤លាន​ដុល្លារ ដែល​ទាប​ជាង​ឆ្ងាយ​​ការ​រំពឹង​ទុក​របស់​ក្រុម​ផលិតករ។

    ខ្សែ​ភាពយន្ត​តុក្កតា “Minions” បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣​សប្ដាហ៍​នេះ​ដោយ​អាច​រក​ចំណូល​បាន ២២,១លាន​ដុល្លារ​កំឡុង​ពេល​៣ថ្ងៃ​នៃ​ចុង​សប្ដាហ៍​មុន។ សរុប​ចំណូល​ទាំង​នៅ​អាមេរិក​និង​ប្រទេស​ផ្សេង​ៗ ភាពយន្ត​នេះ​អាច​រក​បាន ៧៦០លាន​ដុល្លារ​ហើយ​ ក្នុង​រយៈ​ពេល​៣សប្ដាហ៍​មក​នេះ។​

    minions-review-movie
    ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់​ថ្នាក់​កំពូល​ទាំង ១០​លើ​តារាង​ចំណូល​ភាពយន្ត Box Office នៅ​អាមេរិក​សប្ដាហ៍​នេះ (ចំណូល​ចុង​សប្ដាហ៍​គិត​ចាប់​ពី​ថ្ងៃ​ទី​២៤-២៦ខែ​កក្កដា)៖

    . ចំណង​ជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
    Ant-Man ២៤,៧លាន​ដុល្លារ ១០៦​លាន​ដុល្លារ
    Pixels ២៤​លាន​ដុល្លារ ២៤​លាន​ដុល្លារ
    Minions ២២,១​លាន​ដុល្លារ ២៦១,៦​លាន​ដុល្លារ
    Trainwreck ១៧,៣​លាន​ដុល្លារ ៦១,៥​លាន​ដុល្លារ
    Southpaw ១៦,៥​លាន​ដុល្លារ ១៦,៥​លាន​ដុល្លារ
    Paper Towns ១២,៥​លាន​ដុល្លារ ១២,៥​លាន​ដុល្លារ
    Inside Out ,៣​លាន​ដុល្លារ ៣២០,៣​លាន​ដុល្លារ
    Jurassic World ,៩​លាន​ដុល្លារ ៦២៣,៨​លាន​ដុល្លារ
    Mr. Holmes ,៨​លាន​ដុល្លារ ,៤​លាន​ដុល្លារ
    ១០ Terminator: Genisys ,៤​លាន​ដុល្លារ ៨៥,៦​លាន​ដុល្លារ
    • Blogger Comments
    • Facebook Comments
    Item Reviewed: “Ant-Man” រក​ចំណូល​បាន​លើស​គេ​លើ Box Office ពីរ​សប្ដាហ៍​ជាប់​គ្នា Rating: 5 Reviewed By: Unknown
    Scroll to Top