• ព័ត៌មានថ្មី

    Monday, July 13, 2015

    Man Utd ​លក់ Van Persie ទៅ​ឲ្យ​ក្លិប​មួយ​ក្នុង​លីក​កំពូល​ទួរគី

    ខ្សែ ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់ Robin van Persie នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Istanbul នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បំពេញ​កិច្ចសន្យា​ផ្ទេរ​ពី​ក្រុម​បិសាច​ក្រហម Manchester United ទៅ​បន្ត​អាជីព​ជាមួយ​ក្រុម ​ Fenerbachce ក្នុង​ក្រប​ខណ្ឌ​កំពូល​របស់​ប្រទេស​ទួរគី Super Lig។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្លិប Fenerbachce លោក Aziz Yildirim។


    លោក Yildirim បាន​បញ្ជាក់​ថា ការ​ចរចា​បាន​បញ្ចប់​រួច​រាល់​នៅ​ថ្ងៃ​សុក្រ ហើយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហុល្លង់ នឹង​ធ្វើ​ដំណើរ​ដល់​ទីក្រុង Istanbul តាម​ជើង​ហោះហើរ​ឯកជន​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​បំពេញ​កិច្ចសន្យា​ផ្ទេរ។ ទោះ​យ៉ាង​ណា តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​មិន​ទាន់​បាន​បង្ហាញ​នៅ​ឡើយ​ទេ ខណៈ Fenerbahce ធ្លាប់​បញ្ជាក់​ថា​នឹង​ទិញ​យក​ក្នុង​តម្លៃ​ប្រហែល ១០​លាន​ផោន។ ​

    “យើង​ធ្វើការ​ខ្លាំង​ណាស់ រហូត​ដល់​យប់​ជ្រៅ… យើង​បាន​ទទួល​សារ ៥​ដង ហើយ​ផ្ញើ​ទៅ​វិញ ៦​ដង… ចុង​ក្រោយ អ្វី​ៗ​ត្រូវ​ចប់​រួច​រាល់”។ ការ​បញ្ជាក់​របស់​លោក Yildirim ដែល​ដក​ស្រង់​សម្ដី​ដោយ​កាសែត​ទួរគី។ ប្រធាន​ក្លិប​រូប​នេះ​បាន​បន្ត​ទៀត​ថា “ការ​ផ្ទេរ Van Persie ចប់​សព្វគ្រប់… ហើយ​កីឡាករ​ថ្មី​ម្នាក់​ទៀត បាន​ចូល​រួម​ជាមួយ​ក្រុម​តារានិករ Fenerbahce”។

    ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់ Robin van Persie បាន​ផ្ទេរ​ចេញ​ពី​ក្រុម​កាំភ្លើង​ធំ Arsenal មក​លេង​ឲ្យ​​ក្រុម​បិសាច​ក្រហម​កាល​ពី​ឆ្នាំ២០១២ ក្នុង​តម្លៃ ២៤​លាន​ផោន។ រដូវ​កាល​ដំបូង កីឡាករ​វ័យ ៣១​ឆ្នាំ​រូប​នេះ បាន​ជួយ​ឲ្យ​ក្រុម​លើក​ពាន​លីក​កំពូល​អង់គ្លេស ប៉ុន្តែ​ក្រោយ​មក​ទម្រង់​លេង​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង រហូត​ពេល​នេះ​មិន​អាច​បន្ត​វាសនា​ជាមួយ​អ្នក​ចាត់ការ Louis van Gaal បាន។

    2Robin van Persie ពេល​លើក​ពាន​លីក​កំពូលអង់គ្លេស​​រដូវកាល ២០១២-២០១៣

    ក្រោយ​ពេល​បំពេញ​កិច្ច​សន្យា​ចប់​សព្វគ្រប់ ខ្សែ​ប្រយុទ្ធ​ដែល​ជួយ​ឲ្យ​ក្រុម​មច្ចុរាជ​ទឹកក្រូច​ហុល្លង់​ដណ្ដើម​បាន​ ចំណាត់​ថ្នាក់​លេខ​បី​ពាន​រង្វាន់ World Cup ឆ្នាំ​២០១៤ រូប​នេះ នឹង​ទៅ​ចូល​រួម​ជាមួយ​អតីត​មិត្ត​រួម​ក្រុម Nani ដែល​ផ្ទេរ​ទៅ​មុន​កាល​ពី​ខែ​មិថុនា៕

    3Robin van Persie និង​អ្នក​ចាត់ការ Louis van Gaal
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd ​លក់ Van Persie ទៅ​ឲ្យ​ក្លិប​មួយ​ក្នុង​លីក​កំពូល​ទួរគី Rating: 5 Reviewed By: Unknown
    Scroll to Top