• ព័ត៌មានថ្មី

    Tuesday, July 21, 2015

    Rooney ​ព្រម​ចូល​លេង​ឲ្យ​​ក្រុម​​ Everton ​ម្ដង​ទៀត ដោយសារ…

    Wayne Rooney ​​​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United ​​បាន​​ព្រម​ចូល​លេង​ឲ្យ​ក្រុម​ Everton ម្ដង​ទៀត ក្នុង​ការ​ប្រកួត​សប្បុរសធម៌​​​មួយ​របស់​​លោក​​ Duncan Ferguson ដែល​ជា​វីរបុរស​របស់​ក្លិប (Everton) ​ដោយសារ​តែ​ចង់​​តប​ស្នង​សង​​​គុណ​​ដល់​​​បុរស​រូប​នេះ។


    2
    វីរបុរស​ក្រុម​ Everton, Duncan Ferguson ប្រជែង​យក​បាល់​​ជាមួយ​ Roy Keane

    ​Rooney ​វ័យ​២៩​ឆ្នាំ ​នឹង​​ពាក់​អាវ​ក្រុម​ Everon ជា​ថ្មី​ម្ដង​ទៀត សម្រាប់​ក្រុម​​របស់​លោក​ Duncan Ferguson ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម​ Villarreal របស់​អេស្ប៉ាញ នៅ​កីឡដ្ឋាន Goodison Park ​នា​ថ្ងៃ​ទី​០២ ខែ​សីហា​ខាង​មុខ​នេះ។

    ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ ​មិន​សូវ​ត្រូវ​បាន​អ្នកគាំទ្រ​ក្រុម​ Everton ស្វាគមន៍​ប៉ុន្មាន​ទេ ចាប់​តាំង​ពី​ចាក​ចេញ​ ទៅ​កាន់​​បិសាច​ក្រហម Man Utd កាល​ពី​ឆ្នាំ​២០០៤ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ Everton ខឹង​ខ្លាំង​ម្ដង​ដែរ កាល​ឆ្នាំ​២០០៨ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ ថើប​ស្លាក​សញ្ញា​ក្រុម​ Man Utd ពេល​ត្រឡប់​ទៅ​ក្លិប​ចាស់។

    យ៉ាងណាក្ដី Rooney បាន​ប្រាប់​ដល់​វិបសាយ​របស់​ក្លិប​ Everton ថា៖ “ក្នុង​នាម​ជា​ក្មេង​ប្រុស​ម្នាក់ កើត​នៅ​តំបន់​ Croxteth, Duncan Ferguson ​គឺជា​វីរបុរស​របស់​ខ្ញុំ។ ខ្ញុំ​មិន​អាច​គិត​ដឹង​ថា គួរ​តែ​ធ្វើ​អ្វី​ឲ្យ​ល្អ​ជាង​​​នេះ​ ដើម្បី​អរគុណ​គាត់​​ទេ នូវ​​អ្វី​ៗ​ដែល​គាត់​បាន​ធ្វើ​សម្រាប់​ខ្ញុំ។ ទោះ​គាត់​មិន​អញ្ជើញ​ខ្ញុំ​ ក៏​ខ្ញុំ​​ស្ម័គ្រ​ចិត្ត​​មក​លេង​ឲ្យ​គាត់​​ដែរ ហើយ​ខ្ញុំ​នឹង​គាំទ្រ​គាត់​នៅ​ថ្ងៃ​នោះ។ ​ខ្ញុំ​ជឿ​ថា​អ្នកគាំទ្រ​ក្រុម​ Everton ​នឹង​គាំទ្រ​ទាំង​អស់​គ្នា”។

    ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Rooney ​ធ្លាប់​​លេង​ឲ្យក្រុម​ឈុត​ធំ​​ Everton បាន​សរុប​ ៦៧​ប្រកួត និង​ស៊ុត​ចូល​ទី​បាន ១៥​គ្រាប់ មុន​ផ្ទេរ​ទៅ​កាន់​ Old Trafford៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rooney ​ព្រម​ចូល​លេង​ឲ្យ​​ក្រុម​​ Everton ​ម្ដង​ទៀត ដោយសារ… Rating: 5 Reviewed By: Unknown
    Scroll to Top