• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    ចិន​​សាងសង់ Radio Telescope​ ធំ​បំផុត​ក្នុង​លោក ​​ស្មើ​ទី​លាន​បាល់​ទាត់​៣០

    ចិន ​កំពុង​តែ​​ដំណើរការ​សាង​សង់ឧបករណ៍​ស្រូប​សំឡេង​​​​​ (Radio Telescope) ដ៏​ធំ​បំផុត​​ក្នុង​​ពិភព​លោក ​​​ដើម្បី​​តាម​​ដាន ​និង​រក​មើល​សញ្ញា​​វិទ្យុ​ក្នុង​​ចក្រវាល​ទាំងមូល។


    គម្រោង​សាង​សង់​នោះ​មាន​ឈ្មោះ​ថា​ Five hundred metre Aperture Spherical Telescope (FAST) ​​ដែល​​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ Guizhou ប៉ែក​និរតី​ប្រទេស​ចិន។ ​គម្រោង​នេះ​​​បាន​ចាប់​ផ្ដើម​ចាប់​តាំង​​ពី​ខែ​ មីនា ​ឆ្នាំ ២០១១ ​មក​ម្ល៉េះ​​  ហើយ​​វា​​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា​ឆ្នាំ ២០១៦ ខាង​មុខ​នេះ។ ក្នុង​គម្រោង​សាង​សង់​នេះ​​​នឹង​ចំណាយ​ថវិកា​​ប្រមាណ​ជា​ ១,២ ពាន់​លាន​ដុល្លារ​អាមេរិក។

    2AE882F700000578-3177487-Celestial_bodies_Scientists_expect_to_find_unknown_creatures_in_-a-5_1438103214408


    ​បន្ថែម​ទៀត​នោះ​ ក្នុង​ការ​សាងសង់​នោះ​គឺ​មាន​ការ​ចូល​រួម​ពី​អ្នក​វិទ្យា​សាស្ត្រ​ច្រើន​ ផ្នែក ​​រួម​មាន​​អ្នក​​វិទ្យាសាស្ត្រ​ផ្នែក​រូបវិទ្យា​, អ្នក​​វិទ្យាសាស្ត្រ​​ផ្នែក​ភូគព្ភវិទូ និង ​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​តារា​វិទូ​។

    អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា Radio Telescope ដ៏​ធំ​នេះ​នឹង​អាច​រក​ឃើញ ចាប់​បាន​រលក​សញ្ញា​វិទ្យុ​ខ្សោយ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​​ និង​អាច​ឲ្យ​អ្នក​វិទ្យា​សាស្ត្រ​ទទួល​រលក​សញ្ញា​វិទ្យុ​​​ទាំង​នោះ​ពី​លំហ​ អាកាស​ខាង​ក្រៅ​ ហើយ​ថែម​ទាំង​អាច​ចាប់​បាន​រហូត​ដល់​ផ្នែក​ខាង​ក្រៅ​នៃ​ប្រព័ន្ធ​ព្រះ​ អាទិត្យ​ថែម​ទៀត​ផង​។

    ក្នុង​ការ​​​សាងសង់​​នេះ​​គឺ​ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​កញ្ចក់​ថ្លា​ ចំនួន​ ៤ ៤៥០ បន្ទះ​។ ចំណែក​ឯ​​​ទំហំ​សរុប​​របស់​វា​គឺ​ស្មើ​ទៅ​នឹង​​ទីលាន​បាល់​ទាត់​ប្រហែល​ជា​ ៣០ ទីលាន។

    2AE882D800000578-3177487-The_Arecibo_Observatory_in_Puerto_Rico_built_in_1963_will_lose_i-a-2_1438103214377

    ការ​សាងសង់​នោះ​ទៀត​សោត​គឺ​ត្រូវ​បាន​ភ្ជាប់​ខ្សែ​​ទៅ​គ្រប់​បន្ទះ​កញ្ចក់​ ថ្លា​ទាំង​អស់​​ ដើម្បី​ធានា​ថា​វា​អាច​ចាប់​យក​សញ្ញា​វិទ្យុ​​បាន​គ្រប់​ជ្រុង។ អ្នក​វិទ្យាសាស្ត្រ​បាន​​ឲ្យ​ដឹង​ទៀត​ថា ​បញ្ហា​​ប្រឈម​ធំ​បំផុត​សម្រាប់​គម្រោង​នេះ​​គឺ​​ត្រូវ​​​មាន​ការ​គណនា​យ៉ាង ​លឿន​​ ​និង​ការ​ភ្ជាប់​ទិន្នន័យ​ដែល​ទទួល​បាន​​​ទៅ​កាន់​កុំព្យូទ័រ​រាប់​ពាន់​​ ដើម្បី​ប្ដូរ​​ទិសដៅ Radio Telescope  ​ដ៏​ធំ​មហិមា​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​គម្រោង​ FAST ​របស់​ចិន​នេះ​នឹង​អាច​​តាម​ដាន​លំហ​អាកាស​ខាង​ក្រៅ​បាន​ល្អ​ជាង Radio Telescope ​របស់​ក្រុម​អង្កេត​ការណ៍​តារាសាស្ត្រ​ Arecibo ដល់​ទៅ​ដប់​ដង៕

    2AE8834500000578-3177487-Location_Scientists_scouted_more_than_30_locations_until_they_la-a-4_1438103214402

    2AE7419A00000578-3177487-As_big_as_thirty_football_pitches_the_radio_telescope_is_expecte-a-7_1438103214532

    2AE8835400000578-3177487-The_unknown_Data_retrieved_from_the_telescope_will_help_scientis-a-9_1438103214571

    2AE741A500000578-3177487-Enormous_It_will_take_up_to_40_minutes_to_walk_around_the_giant_-a-12_1438103214763
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចិន​​សាងសង់ Radio Telescope​ ធំ​បំផុត​ក្នុង​លោក ​​ស្មើ​ទី​លាន​បាល់​ទាត់​៣០ Rating: 5 Reviewed By: Unknown
    Scroll to Top