• ព័ត៌មានថ្មី

    Wednesday, July 29, 2015

    Chelsea ឈ្នះ​​ Barca ដោយ​ប៉េណាល់ទី ​​បន្ទាប់​​​ស្មើ​គ្នា​ម៉ោង​ធម្មតា​ ២-២

    ក្រុម ​ជើង​ឯក​អង់គ្លេស​ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម​ជើង​ឯក​អឺរ៉ុប FC Barcelona ដោយ​បាល់​ប៉េណាល់​ទី​​ ៤-២ អម្បាញ់មិញ​​នេះ ​បន្ទាប់​ពី​បញ្ចប់​លទ្ធផល​នៅ​ម៉ោង​ធម្មតា​ស្មើ​គ្នា ២-២ ក្នុង​ការ​ប្រកួតពាន​រង្វាន់​មិត្តភាព​​ International Champions Cup។

    1

    ​​​ខ្សែ​​បម្រើ​ឆ្នើម​ Eden Hazard ​បាន​អូស​ស៊ុត​យ៉ាង​ស្អាត ជួយ​ឲ្យ​តោ​ខៀវ​នាំ​មុខ​មុន​ តាំង​ពី​នាទី​ទី​១០។​ ចូល​ដល់​តង់​ទី​២​នាទី​៥២ ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​ស៊ុត​ឆ្កឹះ​ជួយ​ឲ្យ​ Barca តាម​ស្មើ​ ១-១ មុន​ពេល​​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Sandro Ramírez ​ស៊ុត​គ្រាប់​ទី​២ ឲ្យ​អ្នក​មាន​បុណ្យ​នាំ​មុខ​វិញ ប៉ុន្តែ​​នៅ​ចុងម៉ោង​​ទៅ​ហើយ​នាទី​៨៦ ខ្សែ​ការពារ​ Gary Cahill ​បាន​រក​គ្រាប់​តាម​ស្មើ​ ២-២ ឲ្យ​ Chelsea បន្ត​សង្ឃឹម។

    ក្រោយ​បញ្ចប់​លទ្ធផល ២-២ នៅ​ម៉ោង​ធម្មតា​ ក្រុម​ខ្លាំង​​អឺរ៉ុប​ទាំង​២​នេះ ក៏​បាន​សម្រេច​​ចាញ់​ឈ្នះ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ​ស្រប​ពេល​ដែល​លទ្ធផល​គឺ Chelsea បាន​ផ្តល់​មេរៀន​ដល់​ Barca ឲ្យ​ស្គាល់​បរាជ័យ​លើក​ទី២ ក្រោម​ថ្វី​ជើង​ក្រុម​អង់គ្លេស បន្ទាប់​ពី​ពួកគេ​ចាញ់ Manchester United ៣-១ នៅ​ប្រកួត​មុន​ដែរ។

    តោ​ខៀវ ​ស៊ុត​ប៉េណាល់​ទី​៤​គ្រាប់ ចូល​ទាំង​៤ រីឯ​ Barca ស៊ុត​ចូល​តែ​២​គ្រាប់​ប៉ុណ្ណោះ ខណៈ​ដែល​កីឡាករ​វ័យ​ក្មេង Alen Halilović ជម្រើស​ជាតិ​ក្រូអាត ​និង Gerard Piqué ​ជា​អ្នក​ស៊ុត​អត់​ចូល៕

    2

    3


    5
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea ឈ្នះ​​ Barca ដោយ​ប៉េណាល់ទី ​​បន្ទាប់​​​ស្មើ​គ្នា​ម៉ោង​ធម្មតា​ ២-២ Rating: 5 Reviewed By: Unknown
    Scroll to Top