• ព័ត៌មានថ្មី

    Monday, July 13, 2015

    Iker Cassillas ​​ចាកចេញ​ពី​ Real Madrid ​ទៅ​​​​​កាន់​ Porto

    ក្រោយ ​ចំណាយ​ពេល​ ២៥ ​ឆ្នាំ​នៅ​ Real Madrid ​ទី​បំផុត​អ្នក​ចាំទី​ Iker Cassillas ​​ត្រូវ​និយាយ​ថា ​Good Bye ​ទៅ​កាន់​អ្នក​គាំទ្រ​ក្លឹប​សំណព្វ​របស់​ខ្លួន​ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​ ចាំ​ទី​វ័យ​ក្មេង​ David De Gea ​ចូល​មក​ជំនួស។

    ​​អ្នក​ចាំ​ទី​ដៃ​ស្អិត​រូប​នេះ​​ត្រូវ​បាន ​វិបសាយ​ផ្លូវ​ការ​របស់​ Real Madrid ​បញ្ជាក់​ថា ​នឹង​ទៅ​ចូលរួម​ជាមួយ​ក្លឹប​កំពូល​របស់​ព័រទុយហ្គាល់​ FC Porto។ ​​ព័ត៌មាន​​​លម្អិត​ពាក់​ព័ន្ធ​នឹង​តម្លៃ​ខ្លួន ​និង​រយៈពេល​ចុះ​កុងត្រា​ថ្មី​មិន​​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទេ។


    គេហទំព័រ​របស់​ក្លឹប​បាន​ចាត់​ទុក​ Iker ​ជា​វីរបុរស​ ​​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​ម្នាក់​របស់​ក្លឹប​ដែល​បាន​ជួយ​​រារាំង​គ្រាប់​ បាល់​ជា​ច្រើន។ ​​ក្លឹប​ក៏​បាន​ជូនពរ​ឲ្យ​អ្នក​ចាំ​ទី​វ័យ ​៣៤ ​ឆ្នាំ​រូប​នេះ​ទទួល​ជោគជ័យ​នៅ​ក្លឹប​ថ្មី​របស់​គេ​ផង​ដែរ។ ​វិបសាយ​ដដែល​បាន​សរសេរ​ថា ​”អរគុណ​ដែល​ធ្វើ​ជា​និមិត្តរូប​នៃ​ភាព​នៃ​ភាព​អស្ចារ្យ​ក្នុង​ ប្រវត្តិសាស្ត្រ​របស់​យើង។ ​​អ្នក​ចាកចេញ​ទៅ​មែន ​តែ​រូប​អ្នក​នៅ​តែ​ស្ថិត​ក្នុង​ដួងចិត្ត​របស់​ក្លឹប​ Real Madrid ​ជា​រៀង​រហូត”។

    វីរបុរស​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ឲ្យ​​ អធិរាជ​ស​បាន​ ៧២៥ ​ប្រកួត​​​នឹង​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ធំ​ៗ​​ជា​ច្រើន​​​ដោយ​ក្នុង​នោះ​មាន​ ពាន​ Champions Leagues ​បី​សម័យ ​ឈ្នះ​ La Liga ៥​​សម័យ ​និង​ពាន​​ Copas del Rey ​ពីរ​សម័យ។ ​​​អតីត​​ប្រធាន​ក្រុម​ Real Madrid ​​បាន​ចូល​មក​កាន់​ទឹកដី​ Bernabeu ​ដំបូង​ក្នុង​ឈុត​យុវជន​នៅ​ឆ្នាំ ​១៩៩០ ​​ហើយ​បាន​ជាប់​ចូល​ឈុត​ធំ​នៅ​ឆ្នាំ​​១៩៩៩ ​មក​ទល់​នឹង​បច្ចុប្បន្ន៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Iker Cassillas ​​ចាកចេញ​ពី​ Real Madrid ​ទៅ​​​​​កាន់​ Porto Rating: 5 Reviewed By: Unknown
    Scroll to Top