• ព័ត៌មានថ្មី

    Thursday, June 25, 2015

    Liverpool ព្រមព្រៀង​ទិញ Firmino ​តម្លៃ​ថ្លៃ​បំផុត​ទី​២ ​ប្រវត្តិសាស្ត្រ​​ក្លិប

    ក្លិប ​ហង្ស​ក្រហម​ Liverpool បាន​ព្រមព្រៀង​​​ជាមួយ​ក្លិប​ Hoffenheim ​ហើយ ​ដើម្បី​ទិញ​យក​តារា​វ័យ​ក្មេង​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ Roberto Firmino នូវ​​តម្លៃ​ថ្លៃ​បំផុត​ទី​២ ក្នុង​​ប្រវត្តិសាស្ត្រ​ក្លិប​ ២៩​លាន​ផោន​ (ជាង​៤៥,៦​លាន​​ដុល្លារ)។

    3

    កីឡាករ​វ័យ​២៣​ឆ្នាំ Firmino ​ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ភារកិច្ច​លេង​ឲ្យ​ក្រុម​ប្រេស៊ីល នៅ​ Copa America ​នា​ប្រទេស​ឈីលី ត្រូវ​បាន​គេ​ជឿ​ថា នឹង​ចុះ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ​នៅ​ Anfield ខណៈ​ដែល​​ប្រធាន​ប្រតិបត្តិ​ក្លិប​ហង្ស​ក្រហម​ លោក​ Ian Ayre ​ក៏​កំពុង​តែ​នៅ​ប្រទេស​ឈីលី​ដែរ ដើម្បី​បញ្ចប់​ការ​ផ្ទេរ​មួយ​នេះ​ឲ្យ​បាន​រួច​រាល់។

    យ៉ាងណាមិញ​ ប្រភព​ពី​ Sky Sports ក៏​បាន​​បញ្ជាក់​ផង​ដែរ​ថា​ Firmino ដែល​អាច​លេង​បាន​​៣​តំណែង​ នៅ​តំបន់​​ប្រយុទ្ធ​ខាង​លើ​ នឹង​ចុះ​កិច្ចសន្យា​ផ្ទេរ​ទៅ​ហង្ស​ក្រហម ជា​ផ្លូវការ​នៅ​រយៈពេល ២៤​ម៉ោង​ទៀត​នេះ។

    ​​តម្លៃ​២៩​លាន​ផោន​នេះ មាន​ន័យ​ថា Firmino នឹង​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​ទី​២ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ Liverpool បន្ទាប់​ពី​ Andy Carroll ​ផ្ទេរ​ពី​ Newcastle តម្លៃ​៣៥​លាន​ផោន កាល​ពី​ឆ្នាំ​២០១១ និង​នៅ​លើ​ Adam Lallana ​ដែល​ផ្ទេរ​ពី Southampton ​តម្លៃ​២៥​លាន​ផោន កាល​ពី​ដើម​រដូវ​កាល​មុន។

    4

    Firmino ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ ៤៩​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៥៣​ប្រកួត​ ឲ្យ​ក្រុម​ Hoffenheim ​ក៏​ជា​អ្នក​រក​គ្រាប់​បញ្ចូល​ទី​ជួយ​ឲ្យ​ប្រេស៊ីល យក​ឈ្នះ​លើ​​វេណេហ្ស៊ុយអេឡា ២-១ នៅ​ Copa America ​កាល​ពី​ថ្ងៃ​អាទិត្យ​ផង​ដែរ។


    2

    ​បន្ទាប់​​ពី​អវត្តមាន​ប្រធាន​ក្រុម​ Neymar ដែល​ត្រូវ​ពិន័យ​មិន​អាច​លេង​រហូត​ចប់​កម្មវិធី​ប្រកួត​​នោះ Firmino និង Philippe Coutinho ដែល​ជា​តារា​ឆ្នើម​ក្រុម​ Liverpool បច្ចុប្បន្ន​ម្នាក់​ដែរ នឹង​ចាប់​ដៃ​គូ​គ្នា​ឲ្យ​ក្រុម​សាំបា​ម្តង​ទៀត នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ការ​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ទល់​នឹង​​ប៉ារ៉ាហ្គាយ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Liverpool ព្រមព្រៀង​ទិញ Firmino ​តម្លៃ​ថ្លៃ​បំផុត​ទី​២ ​ប្រវត្តិសាស្ត្រ​​ក្លិប Rating: 5 Reviewed By: Unknown
    Scroll to Top