• ព័ត៌មានថ្មី

    Thursday, June 18, 2015

    នាយកដ្ឋាន​ភាពយន្ត៖ ជា​បឋម​ភាពយន្ត​ហូលីវូដ​ប្រើ​អក្សរ​ខ្មែរ​បញ្ច្រាស ១០០% មិន​អាច​ដាក់​បញ្ចាំង​នៅ​ស្រុក​ខ្មែរ​បាន

    ខ្សែភាពយន្ត ​ហូលីវូដ​មួយ​រឿង​មាន​ចំណង​ជើង​ថា “No Escape” ដែល​មាន​ប្រើ​អក្សរ​ខ្មែរ​បញ្ច្រាស​ជើង​ជើង ហើយ​ត្រូវ​ពលរដ្ឋ​ខ្មែរ​ថ្កោល​ទោស​ថា​មើល​ងាយ​អក្សរ​ខ្មែរ​នោះ ជា​បឋម  គឺ១០០% ​មិន​អាច​ដាក់​បញ្ចាំង​នៅ​ស្រុក​ខ្មែរ​បាន​ទេ។ នេះ​បើ​តាម​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។


    “ប្រជាពលរដ្ឋ​រិះគន់ គឺ​ត្រឹម​ត្រូវ​ហើយ ព្រោះ​គេ​យក​អក្សរ​ខ្មែរ​យើង​ប្រើ​បញ្ច្រាស​ជើង​អីចឹង…ហើយ​យើង​ក៏​កំពុង​តាម ​ដាន​ដែរ ឥឡូវ​ហ្នឹង​យើង​ឃើញ​ត្រឹម​តែ Trailer មិន​ទាន់​ដឹង​ថា ខ្លឹម​សារ​យ៉ាង​ម៉េច​ទៀត​នោះ តែ​ខ្ញុំ​ហ៊ាន​និយាយ​ថា ជា​បឋមណា គឺ​១០០% មិន​អាច​ដាក់​បញ្ចាំង​នៅ​ស្រុក​ខ្មែរ​យើង​បាន​ទេ”។ ស៊ិន ច័ន្ទសាយ៉ា នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ថ្លែង។

    លោក បញ្ជាក់​បន្ថែម​ថា តាំង​ពី​ថ្ងៃ​ទទួល​បាន​ព័ត៌មាន នាយកដ្ឋាន​របស់​លោក​មិន​ទាន់​បាន​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​កំពុង​តែ​ឃ្លាំ​មើល​ខ្សែ​ភាពយន្ត​មួយ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ជា​ មុន​សិន មុន​ចេញ​ប្រតិកម្ម​ផ្លូវ​ការ​ណា​មួយ។

    ភាពយន្ត​ហូលីវូដ “No Escape” និយាយ​ពី​គ្រួសារ​ជនជាតិ​អាមេរិក​មួយ​គ្រួសារ​ដែល​ជាប់​គាំង​ក្នុង​រដ្ឋ​ ប្រហារ​មួយ ដោយ​រឿង​នេះ​ថត​នៅ​ប្រទេស​ថៃ និង​ទើប​តែ​ចេញ Trailer ថ្មី​ៗ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ប្រតិកម្ម​ថា មាន​ចេតនា​មើល​ងាយ​អក្សរ​សាស្ត្រ​ខ្មែរ ដោយ​សារ​តែ​ក្នុង​ភាពយន្ត​មួយ​នេះ បាន​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​បញ្ច្រាស​ជើង ដូច​ជា “យ ឈ ” ជា​ដើម។



    លោក ស៊ិន ច័ន្ទ​សាយ៉ា លើក​ឡើង​ថា ករណី​ខាង​លើ​នេះ​គឺ​ជា​ចេតនា​របស់​សាមី​ប្រទេស​​ដែល​បាន​ផ្ដល់​ទី​កន្លែង​ថត ​ដល់​ភាពយន្ត​ហូលីវូដ​មួយ​នេះ ហើយ​ចង់​ពង្វាង​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទាហាន​របស់​ខ្លួន ទើប​ប្រើ​ប្រាស់​ជា​អក្សរ​ខ្មែរ​បញ្ច្រាស​ជើង ក្នុង​ន័យ​បន្លំ។ ដូច្នេះ​ក្នុង​នាម​លោក​ជា​ប្រធាន​នាយក​ដ្ឋាន​ភាពយន្ត លោក​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​រួច​ហើយ ហើយ​កំពុង​តាម​ដាន​ករណី​នេះ​ទាំង​អស់​គ្នា។

    នេះ​រូប​ពី​ក្មេង តែ​ឥឡូវ​ពួក​គេ​សុទ្ធ​ជា​តារា​ល្បី

    លោក អះអាង​ទៀត​ថា “ដូច​ប្រាប់​អីចឹង គឺ​យើង​កំពុង​តែ​តាម​ដាន​ដែរ បើ​ចាំ​បាច់​យើង​នឹង​ទាក់​ទង​ទៅ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​នោះ​ទៀត តែ​យើង​ចាំ​មើល​សិន​ថា សាច់​រឿង​ពេញ​លេញ​វា​យ៉ាង​ម៉េច តែ​តាម​តែ​លឺ​មក គឺ​មាន​និយាយ​ពី​ក្មេង​ខ្មែរ​យើង​ទៅ​រក​ស៊ី​សុំ​ទាន​នៅ​ប្រទេស​ថៃ​អី​ដែរ តែ​យើង​ចាំ​មើល​សិន ហើយ​បើ​ត្រឹម​តែ Trailer ហ្នឹង ជា​បឋម គឺ​មិន​អាច​ដាក់​បញ្ចាំង​នៅ​ស្រុក​យើង​បាន​ទេ តែ​គេ​បញ្ចាំង​នៅ​ខាង​ក្រៅ​យើង​មិន​អាច​ហាម​បាន​ឡើយ”៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: នាយកដ្ឋាន​ភាពយន្ត៖ ជា​បឋម​ភាពយន្ត​ហូលីវូដ​ប្រើ​អក្សរ​ខ្មែរ​បញ្ច្រាស ១០០% មិន​អាច​ដាក់​បញ្ចាំង​នៅ​ស្រុក​ខ្មែរ​បាន Rating: 5 Reviewed By: Unknown
    Scroll to Top