• ព័ត៌មានថ្មី

    Tuesday, June 16, 2015

    Messi Jay ​របស់​ថៃ​ចង់​ទៅ​លេង​នៅ Barcelona ជាមួយ Messi ​ពិត​ប្រាកដ

    កីឡាករ Chanathip Songkrasin ​ដែល​អ្នក​គាំទ្រ​ថៃ​ភាគ​ច្រើន​ហៅ​ថា Messi Jay ​នោះ​បាន​និយាយ​ថា​ រូប​គេ​ចង់​ទៅ​លេង ​ឬ​ហ្វឹកហាត់​ជាមួយ​ក្រុម Barcelona ​ឱ្យ​បាន​២​ទៅ​៣​ខែ​ដើម្បី​ចង់​ដឹង​ និង​ដក​ស្រង់​​បទ​​ពិសោធន៍​ជាមួយ​កីឡាករ​ល្បី​ៗ​នៅ​ទី​នោះ។




    ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្សែ​បម្រើ Chanathip ​របស់​ក្រុម​ជម្រើស​ជាតិ​ថៃ​បាន​បញ្ជាក់​ក្ដី​ស្រមៃ​ទៅ​ថ្ងៃ​អនាគត​ថា រូប​គេ​ពិត​ជា​ចង់​ទៅ​លេង​នៅ​ក្រុម Barcelona ​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​កីឡាករ​ល្បី​នៅ​អេស្ប៉ាញ។

    “ខ្ញុំ​មាន​ក្ដី​ស្រមៃ​មួយ គឺ​សង្ឃឹម​ថា​ខ្ញុំ​អាច​បាន​ទៅ​លេង ​និង​ហ្វឹកហាត់​នៅ Barcelona ជាមួយ​កីឡាករ Messi , Neymar​ , Dani Alves​, Andres Iniesta ​និង​ Suarez បាន​។ ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​ក្នុង​ចិត្ត​ជា​និច្ច ហើយ​ខ្ញុំ​តែងតែ​ចង់​ឱ្យ​វា​កើត​ឡើង។ ខ្ញុំ​ចង់​ហាត់​ជាមួយ​ពួកគាត់​​ ២ ទៅ ៣​ខែ​ដើម្បី​ឱ្យ​ដឹង​ថា​បាល់ទាត់​ពិត​ប្រាកដ​ វា​យ៉ាង​ម៉េច។ ខ្ញុំ​មិន​ដឹង​ថា​ ថ្ងៃ​ណា​ក្ដី​ស្រមៃ​ខ្ញុំ​នឹង​ក្លាយ​ជា​ការ​ពិត​ទេ ប៉ុន្តែ​បើ​មាន​ឱកាស ខ្ញុំ​នឹង​ចាប់​យក​ភ្លាម”។

    ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​ខាង​លើ​នេះ បច្ចុប្បន្ន​លេង​នៅ​ក្លិប BEC Tero Sasana ​ហើយ​ទើប​តែ​បាន​ចូល​លេង​​ក្នុង​ឈុត​ធំ​ជម្រើស​ជាតិ​ថៃ​នៅ​ឆ្នាំ​២០១៤នេះ​ទេ ។ ដោយសារ​តែ​អ្នក​គាំទ្រ​ឃើញ​កីឡាករ​កម្ពស់​​១,៥៨​ម៉ែត្រ​រូប​នេះ​មាន​សមត្ថភាព​ និង​ក្បាច់​អូស​បាល់​ដូច​ទៅ​នឹង Lionel Messi ​ដែរ​នោះ ទើប​ពួកគេ​តែងតែ​ហៅ​រូប​គេ​ថា Mess Jay  របស់​ថៃ​​រហូត​មក៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi Jay ​របស់​ថៃ​ចង់​ទៅ​លេង​នៅ Barcelona ជាមួយ Messi ​ពិត​ប្រាកដ Rating: 5 Reviewed By: Unknown
    Scroll to Top