• ព័ត៌មានថ្មី

    Wednesday, June 17, 2015

    អ្នក​គាំទ្រ Real Madrid ​​ជាង​ពាក់​កណ្ដាល​​នៅអេស្ប៉ាញ​ចង់​លក់ Ronaldo

    យោង​តាម​ការ​ស្ទង់​មតិ​របស់​កាសែត AS ​បាន​បង្ហាញ​ថា​អ្នក​គាំទ្រ​ក្រុម​ Real Madrid ​ជាង​ពាក់​កណ្ដាល​​​នៅ​អេស្ប៉ាញ ចង់​ឱ្យ​ក្លិប​លក់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ដើម្បី​បាន​លុយ​យក​មក​ទិញ​កីឡាករ​ថ្មី​ៗ​មក​ពង្រឹង​ក្រុម​បន្ថែម។




    កាសែត AS ​បាន​ស្ទង់​មតិ​ទៅ​លើ​ចំនួន​អ្នក​គាំទ្រ​ក្រុម​ Real Madrid ​៣​ម៉ឺន​នាក់​នៅ​ប្រទេស​អេស្ប៉ាញ ដើម្បី​ចង់​ដឹង​ថា​តើ​ចង់​ឱ្យ​ក្លិប​លក់​កីឡាករ​ Ronaldo ​ឬ​យ៉ាង​ណា? ជា​លទ្ធផល​គឺ​ចំនួន​អ្នក​គាំទ្រជាង​​ពាក់​កណ្ដាល (១៥ ៧២៥ នាក់) ​ចង់​ឱ្យ​ក្លិប​លក់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​នេះ​ចេញ ក្នុង​តម្លៃ​ខ្ពស់​ ដើម្បី​ឱ្យ​ក្លិប​អាច​នាំ​កីឡាករ​ថ្មី​ចូល​បាន។

    រដូវ​កាល​ទើប​តែ​បញ្ចប់​ទៅ​នេះ កីឡាករ​វ័យ​៣០​ឆ្នាំ​ខាង​លើ​រក​បាន​៦១​គ្រាប់បើ​បូក​គ្រប់​កម្មវិធី​ប្រកួត ហើយ​​ក្នុង​នោះ​នៅ​ក្របខ័ណ្ឌ La Liga ​៣៥​ប្រកួត រូប​គេ​រក​បាន​​ដល់​ទៅ​៤៨គ្រាប់។ នា​ពេល​បច្ចុប្បន្ន​នេះ អតីត​កីឡាករ​ក្រុម​ Manchester United ​រូប​នេះ​ក៏​ជាប់​ឈ្មោះ​លេខ​២​ ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​ក្រុម​អធិរាជ​ស​ផង​ដែរ។

    កីឡាករ​ដែល​៣​ប្រកួត​ចុង​ក្រោយ​ធ្វើ​បាន​ Hat-trick ​ទាំង​៣​ប្រកួត​នោះ ​ធ្លាប់​ត្រូវ​បាន​ក្លិប Paris Saint-Germain ​ដាក់​តម្លៃ​ខ្លួន​ទិញ​យក​ពី Real ​ម្ដង​មក​ហើយ​ក្នុង​តម្លៃ​ខ្លួន ៨៧​លាន​ផោន ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​វិញ​ពី​ខាង​លោក Florentino Pérez ​ដែល​ជា​ម្ចាស់​ក្លិប​ផ្ទាល់។
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​គាំទ្រ Real Madrid ​​ជាង​ពាក់​កណ្ដាល​​នៅអេស្ប៉ាញ​ចង់​លក់ Ronaldo Rating: 5 Reviewed By: Unknown
    Scroll to Top