• ព័ត៌មានថ្មី

    Thursday, June 25, 2015

    រូបមន្ត​ងាយ​ៗ​បំបាត់​ការ​ឈឺ​ធ្មេញ​យ៉ាង​ឆាប់​រហ័ស

    មនុស្ស ​ភាគ​ច្រើន​តែង​មាន​បញ្ហា​ឈឺ​ធ្មេញ​ចៀស​មិន​រួច ជា​ពិសេស​នៅ​ពេល​ទទួល​ទាន​សាច់ និង​អាហារ​រឹង​ច្រើន​ហួស​កម្រិត។ ឈឺ​ធ្មេញ​ខ្លាំង​ពេក អាច​ឈាន​រហូត​ដល់​ហើម​ថ្ពាល់ ហ៊ឹង​ត្រចៀក និង​បង្ក​ច្រើន​ទៀត​ប្រសិន​បើ​ទុក​យូរ។ ដូច​នេះ​ដើម្បី​ទប់​ស្កាត់​ការ​ឈឺ​ចាប់​ភា្លមៗ សូម​សាក​ល្បង​រូប​មន្ត​ងាយ​ៗ​ដូច​ខាង​ក្រោម៖

    1

    ១. លាយ​ម្រេច​មួយ​កូន​ស្លាប​ព្រា​កាហ្វេ និង​អំបិល​មួយ​កូន​ស្លាប​ព្រា​កាហ្វេ រួច​ចាក់​ទឹក​ចូល​បន្តិច។ ក្រោយ​មក​កូរ​ឲ្យ​ចូល​គ្នា និង​យក​ទៅ​ដាក់​កន្លែង​ដែល​កំពុង​ឈឺ​ចាប់។
    ២. កំពឹស​ខ្ទឹម​ស​ដំ​ឲ្យ​បែក លាយ​អំបិល​បន្តិច យក​ទៅ​ញាត់​កន្លែង​ដែល​កំពុង​ឈឺ​ចាប់​ខ្លាំង។
    ៣. ម្សៅ​ផ្កា​ក្លាំពូ ប្រេង​អូលីវ ឬ​ប្រេង​ឆា​ផ្សេង​ទៀត លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​យក​ទៅ​ញាត់​កន្លែង​ដែល​កំពុង​ឈឺ​ចាប់។


    ប្រសិន​បើ​ការ​ឈឺ​ចាប់​នោះ ឈាន​ដល់​ដំណាក់​កាល​ហើម​ថ្ពាល់ សាក​ល្បង​ទំពា​ខ្ទឹម​បារាំង ឬ​បុក​ឲ្យ​ហ្មត់​បន្តិច​យក​ទៅ​ដាក់​កន្លែង​ឈឺ ដើម្បី​កម្ចាត់​មេរោគ ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​ហើម។

    ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ឈឺ​ធ្មេញ ត្រូវ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

    ១. ដុស​សម្អាត​ធ្មេញ បន្ទាប់​ពី​ទទួល​ទាន​អ្វី​មួយ ជា​ពិសេស​គឺ​ក្រោយ​ពេល​ទទួល​ទាន​អាហារ
    ២. ចៀសវាង​ទទួល​ទាន​អាហារ និង​ភេសជ្ជៈ ដែល​មាន​ជាតិ​ស្ករ​ច្រើន
    ៣. បញ្ឈប់​ការ​ជក់​បារី
    • Blogger Comments
    • Facebook Comments
    Item Reviewed: រូបមន្ត​ងាយ​ៗ​បំបាត់​ការ​ឈឺ​ធ្មេញ​យ៉ាង​ឆាប់​រហ័ស Rating: 5 Reviewed By: Unknown
    Scroll to Top