• ព័ត៌មានថ្មី

    Thursday, September 24, 2015

    Barca ​ស្ពឹក​មុខ ក្រោយ​ចាញ់ Celta ​៤-១ ស្រប​ពេល Real ​ឡើង​កំពូល​តារាង


    ក្រុម Barcelona ​បាន​រង​បរាជ័យ​យ៉ាង​ខ្លាំង ក្រោម​ថ្វី​ជើង​របស់​ក្រុម Celta de Vigo ​នៅ​យប់​មិញ​នេះ​ដោយ​លទ្ធផល ៤-១ ខណៈ​ដែល​ក្រុម​គូ​ប្រជែង Real Madrid ​បាន​យក​ឈ្នះ Bilbao ​២-១ ​ឡើង​ឈរ​កំពូល​តារាង La Liga ​បណ្ដោះអាសន្ន។



    ក្រុម​អ្នក​មាន​បុណ្យ​ដែល​ពោរពេញ​ដោយ​ទ័ព​ស្រួច Neymar, Messi ​និង Suarez ​ជា​ដើម​នោះ មិន​អាច​វាយ​បំបែក​កំពែង​របស់​ម្ចាស់​ផ្ទះ Celta ​បាន​ទេ បែរ​ជា​ត្រូវ​គេ​វាយ​បក​វិញ​បាន​២​គ្រាប់​នៅ​តង់​ទី​មួយ ដោយ Nolita ​នាទី​២៦​និង Lago Aspas ​នាទី​៣០។ ចូល​តង់​ទី​២ ទម្រង់​សម្រុក​របស់ Barca ​កាន់​តែ​ខ្លាំង​ឡើង ប៉ុន្តែ​មិន​បាន​ការ​នោះ​ទេ ហើយ​ត្រូវ​គេ​ថែម​បាន​មួយ​គ្រាប់​ទៀត ដោយ Lago ​ដដែល​នាទី​៥៦។ Neymar ​រក​បាន​មួយ​វិញ​នៅ​នាទី​៨០ ក្រោយ​ទទួល​បាល់​ពី Messi ​តែ​៣​នាទី​ក្រោយ​មក Guidetti ​ស៊ុត​ថែម​មួយ​គ្រាប់​វិញ​ទៀត។ ចប់​ការ​ប្រកួត​ម្ចាស់​ជើង​ឯក​រដូវ​កាល​មុន ចាញ់​ក្រុម Celta ​ដោយ​លទ្ធផល ៤-១ ។

    2CAFCC4300000578-3246714-image-a-17_1443038919773

    2CB01A0E00000578-0-image-a-3_1443038224954


    2CB004C900000578-3246714-image-a-29_1443039357032

    2CB0142300000578-3246714-image-a-26_1443039243701


    អ្នក​ចាត់ការ​ក្រុម Luis Enrique ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា៖ “អ្វី​ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​ក្លាយ​ជា​យ៉ាង​នេះ​គឺ​ដោយសារ​តែ​កីឡាករ​របស់ Celta ​លេង​ល្អ។ វា​ជា​ទម្រង់​ខ្ពស់​បំផុត​ដែល​ពួកគេ​មាន។ ពិត​ជា​គួរ​ឱ្យ​សរសើរ​មែន”។


    ងាក​ទៅ​ខាង Real Madrid ​វិញ ខ្សែ​ប្រយុទ្ធ Karim Benzema ​ជា​អ្នក​ជួយ​ឱ្យ​បាន​៣​ពិន្ទុ ពោល​គឺ​រូប​គេ​រក​បាន​២​គ្រាប់​ក្នុង​ជ័យ​ជម្នះ​លើ​ក្រុម Bilbao ​២-១ ​កាល​ពី​យប់​មិញ។ ២​គ្រាប់ Benzema ​ធ្វើ​បាន​នៅ​នាទី ១៩​និង ៧០ ។ ចំណែក​ឯ​មួយ​គ្រាប់​របស់​ម្ចាស់​ផ្ទះ Bilbao ​ធ្វើ​បាន​ដោយ Sabin ​នាទី​៦៧ ។

    2CB05DAB00000578-3246577-image-a-81_1443039545851

    2CB030D900000578-3246577-image-a-75_1443037549080

    2CB033F900000578-3246577-image-a-79_1443038075672

    2CB1076900000578-3246577-image-m-126_1443047309968

    2CB1084100000578-3246577-image-a-107_1443044229356
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ​ស្ពឹក​មុខ ក្រោយ​ចាញ់ Celta ​៤-១ ស្រប​ពេល Real ​ឡើង​កំពូល​តារាង Rating: 5 Reviewed By: Unknown
    Scroll to Top