• ព័ត៌មានថ្មី

    Thursday, September 24, 2015

    Man Utd, ​Arsenal, ​​​Chelsea ​ឈ្នះ​ស្រួល តែ Liverpool ​វិះ​​ស៊យ​យប់​មិញ

    ការ ​ប្រកួត​ពាន​រង្វាន់ League Cup (Capital One Cup) ​កាល​ពី​យប់​មិញ​នេះ ក្រុម​ខ្លាំង​ Manchester United , Chelsea ​និង Arsenal ​សុទ្ធ​តែ​ទទួល​ជ័យជម្នះ​ស្រួល​ៗ​ទាំង​អស់ ខណៈ​ដែល​ក្រុម​ហង្ស​ក្រហម Liverpool ​ដួច​ជា​រាង​យ៉ាប់​ជាង​គេ​បន្តិច ដោយ​ឡើង​ទៅ​វគ្គ​បន្ត​បាន​ដោយ​ការ​ទាត់​បាល់​កាត់សេចក្ដី​១១​ម៉ែត្រ។


    បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​ក្រុម​ខ្សោយ Ipswich Town ​ដោយ​លទ្ធផល ៣-០ ខណៈ​ដែល​ប្រធាន​ក្រុម Rooney ​ជា​អ្នក​ធ្វើ​បាន​មុន​គេ​នៅ​នាទី​២៣ ដោយ Blind ​ជា​អ្នក​បញ្ជូន​ឱ្យ។ ដល់​តង់​ទី​២ Andreas Pereira ​រក​បាន​មួយ​គ្រាប់​ដែរ នាទី​៦០​និង​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​កំពុង​ឡើង​ជើង​ខ្លាំង Martial ​ថែម​បាន​មួយ​គ្រាប់​ទៀត​ជិត​ចប់​ការ​ប្រកួត​នាទី​៩០+២ ​ដោយ​ទទួល​បាន​បាល់​ពី Depay ។

    2CB00C8100000578-3246615-image-a-4_1443036721144



    2CB0895A00000578-3246615-image-a-22_1443040150436

    2CB0229300000578-3246615-image-a-30_1443040616604


    ងាក​មក​ខាង Chelsea ​វិញ​បាន​យក​ឈ្នះ​ក្រុម Walsall ​ដោយ​លទ្ធផល ៤-១ ។ ដោយ​៤​គ្រាប់​នោះ​រក​បាន​ដោយ Ramires ​នាទី​ទី​១០, Remy ​នាទី​៤១ , Kenedy ​នាទី​៥២ និង Pedro ​នាទី​៩០+២ ។ មួយ​គ្រាប់​របស់​ម្ចាស់​ផ្ទះ Walsall ​ធ្វើ​បាន​ដោយ O’Connor ​នាទី​៤៥+១។

    2CAFE5D500000578-0-image-a-45_1443035390984

    2CB01F6900000578-0-WALSALL_ENGLAND_SEPTEMBER_23_Loic_Remy_of_Chelsea_3R_celebrates_-a-56_1443037350520


    កាំភ្លើង​ធំ​យប់មិញ​បាន​យក​ឈ្នះ​ក្រុម​ Spurs ​ដោយ​លទ្ធផល ២-១ ។ ទាំង​៣​គ្រាប់​នេះ​គឺ​ធ្វើ​បាន​ដោយ​កីឡាករ​ខាង​ Arsenal ​ទាំង​អស់​ ពោល​គឺ Flamini ​ស៊ុត​ចូល​នាទី ២៦​និង ៧៨ ខណៈ​ដែល Chambers ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​នាទី ៥៦ ។

    2CAFF70D00000578-3246558-image-a-32_1443036799097

    2CAFFDF600000578-3246558-image-a-1_1443035928830

    2CB062AC00000578-3246558-image-m-16_1443038684540


    ហង្ស​ក្រហម​វិះ​នឹង​ស៊យ​ទៅ​ហើយ​យប់​មិញ​ក្រោយ​ស្មើ​១-១​ជាមួយ​ក្រុម Carlisle United ប៉ុន្តែ​សំណាង​ល្អ​វិញ​ដោយ​អាច​យក​ឈ្នះ​ដោយ​ការ​ទាត់​បាល់​កាត់​សេចក្ដី​១១​ ម៉ែត្រ​​ ៣-២  ។ ចំពោះ​ស្ថិតិ​ក្នុង​ការ​ប្រកួត​វិញ Liverpool ​ក្នុង​ដី​ខ្លួន​ឯង​សម្រុក​ក្រុម Carlisle ​ខ្លាំង​មែន​ទែន ដោយ​សុទ្ធ​ដល់​ទៅ​៤៧​ជើង ប៉ុន្តែ​រក​បាន​តែ​មួយ​គ្រាប់​ទេ ខណៈ​ដែល​ក្រុម​ភ្ញៀវ​តែ​៥​ជើង​រក​បាន​មួយ​គ្រាប់​ដែរ។

    2CB06FD000000578-3246764-Liverpool_defender_Dejan_Lovren_and_Carlisle_United_s_Alex_McQue-m-32_1443043237569

    2CB036AB00000578-0-image-a-22_1443038529856

    2CB1247600000578-3246764-image-a-63_1443045182981
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd, ​Arsenal, ​​​Chelsea ​ឈ្នះ​ស្រួល តែ Liverpool ​វិះ​​ស៊យ​យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top