• ព័ត៌មានថ្មី

    Wednesday, September 16, 2015

    ដឹង​អត់​ថា​កីឡាករ​ Man Utd ​ណា​ខ្លះ ស៊ុត​ចូល​​ទី​នៅ EPL​ ថ្ងៃ​​បង្ហាញ​ខ្លួន​​ដំបូង?

    ១ ​គ្រាប់​របស់​​ខ្សែ​ប្រយុទ្ធ​ Anthony Martial ដែល​ស៊ុត​ក្រុម​ Liverpool ចុង​ម៉ោង​ជួយ​ឲ្យ​ Manchester United ឈ្នះ​ ៣-១ នៅ​ Old Trafford កាល​​យប់​ថ្ងៃ​សៅរ៍ ​មាន​ន័យ​​ថា កីឡាករ​បារាំង​​ ដែល​​ជា​កីឡាករ​ក្មេង​ថ្លៃ​ជាង​គេ​លើ​លោក​រូប​នេះ ​បាន​ក្លាយ​ជា​កីឡាករ​ទី​១៣​​ហើយ របស់​ក្រុម​បិសាច​ក្រហម​ ដែល​អាច​ស៊ុត​ចូល​ទី​នៅ​ Premier League​ ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង។ ចុះ​១២​នាក់​ទៀត​​​​មាន​នរណា​ខ្លះ? ចង់​ដឹង​ច្បាស់ សូម​ទស្សនា​ខាង​ក្រោម៖



    ១. PAUL SCHOLES (v Ipswich Town, ២៤/០៩/១៩៩៤)៖

    0

    Scholes ​បាន​ដូរ​ជំនួស​ Lee Sharpe ​នៅ​នាទី​៦២ ខណៈ​ដែល​ Man Utd កំពុង​ចាញ់ ២-០។ Eric Cantona  ស៊ុត​គ្រាប់​ទី​១​ ឲ្យ​បិសាច​ក្រហម មុន​​យុវជន​វ័យ​ក្មេង (Scholes) ​ស៊ុត​គ្រាប់​តាម​ស្មើ។ ប៉ុន្តែ​​ទីបំផុត​ Ipswich រក​បាន​១​គ្រាប់​ទៀត ដែល​ជា​គ្រាប់​ទី​៣ នៅ​៩​នាទី​ចុង​ក្រោយ​មុន​ចប់​ការ​ប្រកួត។ Scholes ចូល​លេង​ឲ្យ​ Man Utd សរុប​បាន​៤៩៩​ប្រកួត​នៅ​ Premier League ស៊ុត​បាន​១០៧​គ្រាប់ ឈ្នះ​ពាន​១១ មុន​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៣។

    ២. OLE GUNNAR SOLSKJAER (v Blackburn, ២៥/០៨/១៩៩៦)៖

    2

    ​អតីត​​ខ្សែ​ប្រយុទ្ធSolskjaer គឺជា​កីឡាករ​ម្នាក់ ដែល​មិន​សូវ​មាន​នរណា​ស្គាល់​ឡើយ ពេល​ Man Utd ទិញ​ពី​ក្លិប​ Molde ​របស់​ន័រវែស កាល​ឆ្នាំ​១៩៩៦ ប៉ុន្តែ​រូប​គេ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​​​ភ្ញាក់​ផ្អើល​ ​ដោយ​ស៊ុត​ចូល​ទី​ ​ថ្ងៃ​ចូល​លេង​ដំបូង​ត្រឹម​តែ​៦​នាទី បន្ទាប់​ពី​​ដូរ​ចូល​នៅ​តង់​ទី​២ ជួយ​ឲ្យ​ Man Utd តាម​ស្មើ​ Blackburn ២-២។ Solskjaer ចូល​​លេង​ឲ្យ​ Man Utd សរុប​បាន​២៣៥​ប្រកួត ស៊ុត​បាន​​៩១​គ្រាប់ និង​ឈ្នះ​ពាន​៦ មុន​ចាក​ចេញ​ឆ្នាំ​២០០៨។

    ៣. RUUD VAN NISTELROOY (v Fulham, ១៩/០៨/២០០១)៖

    3

    Van Nistelrooy ​ផ្ទេរ​ពី​ PSV Eindhoven ​តម្លៃ​បំបែក​កំណត់ត្រា​ប្រទេស​អង់គ្លេស​​នា​ពេល​នោះ ១៩​លាន​ផោន។ បង្ហាញ​ខ្លួន​ថ្ងៃ​ដំបូង​នៅ​ Premier League​ ស៊ុត​ចូល​ទី​២​គ្រាប់ ត្រឹម​តែ​២​នាទី​ ជួយ​ Man Utd ឈ្នះ​ Fulham ៣-២ នៅ​ Old Trafford។ អតីត​​​​កីឡាករ​ហុល្លង់​រូប​នេះ ​​ចូល​លេង​ឲ្យ​ Man Utd បាន​១៥០​ប្រកួត ស៊ុត​បាន​៩៥​គ្រាប់ មុន​ចាក​ចេញ​ទៅ Real Madrid និង​ចូល​និវត្តន៍​ឆ្នាំ​២០១២។

    ៤. LOUIS SAHA (v Southampton, ៣១/០១/២០០៤)៖

    4

    Saha ផ្ទេរ​ពី​ Fulham កាល​ខែ​មករា ឆ្នាំ​២០០៤ ​និង​ស៊ុត​ចូល​ទី​​នៅ​១៨​នាទី ​ថ្ងៃ​ចូល​លេង​ដំបូង ជួយ​ឲ្យ​ Man Utd ឈ្នះ Saints ៣-២។ ​ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ ធ្លាប់​លេង​ឲ្យ​ Man Utd បាន​៨៦​ប្រកួត និង​ស៊ុត​បាន​២៨​គ្រាប់ មុន​ចាក​ចេញ​ទៅ Everton កាល​ឆ្នាំ​២០០៨។

    ៥. GABRIEL HEINZE (v Bolton Wanderers, ១១/០៩/២០០៤)៖

    5

    ​ខ្សែ​ការពារ​អាហ្សង់ទីន​រូប​នេះ ផ្ទេរ​ពី PSG កាល​ឆ្នាំ​២០០៤ ​និង​ស៊ុត​ចូល​ទី​​ជួយ​ឲ្យ​ Man Utd ​ស្មើ​ Bolton ២-២ ​ថ្ងៃ​ចូល​លេង​ដំបូង។ Heinze ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់​ Man Utd នៅ​ឆ្នាំ​ដំបូង ប៉ុន្តែ​ដោយសារ​របួស ក៏​បាត់​បង់​តំណែង​ទៅ Patrice Evra ​វិញ ​ហើយ​​រូប​គេ​ធ្លាប់​ចូល​លេង​ឲ្យ​បិសាច​ក្រហម​សរុប​បាន​២២​ប្រកួត។

    ​៦. GIUSEPPE ROSSI (v Sunderland, ១៥/១០/២០០៥)៖

    6

    ​ខ្សែ​ប្រយុទ្ធ​អ៊ីតាលី​រូប​នេះ ស៊ុត​គ្រាប់​ទី​៣ ជួយ​ឲ្យ​ Man Utd ឈ្នះ​ Sunderland ៣-១ នៅ​ Stadium of Light។ Rossi ​ត្រូវ​បាន​ Man Utd ឲ្យ​ក្លិប​ Newcastle និង​ Parma ខ្ចី​ជើង​ជា​បន្តបន្ទាប់ មុន​នឹង​​ចាក​ចេញ​មែនទែន នៅ​ឆ្នាំ​២០០៧។

    ៧. CHRIS EAGLES (v Everton, ២៨/០៤/២០០៧)៖

    7

    ​ខ្សែ​បម្រើ​អង់គ្លេស​រូប​នេះ ស៊ុត​គ្រាប់​ទី​៤​នៅ​នាទី​​៨៦ នៅ Goodison Park ជួយ​ឲ្យ​ Man Utd ឈ្នះ​ Everton ៤-២។ Eagles ​ចូល​លេង​ឲ្យ​ Man Utd បាន​តែ​៥​ប្រកួត​ប៉ុណ្ណោះ មុន​ចាក​ចេញ​ទៅ Burnley នៅ​ខែ​កក្កដា ឆ្នាំ​២០០៨។

    ៨. DANNY WELBECK (v Stoke City, ១៥/១១/២០០៨)៖

    8

    ​​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​រូប​នេះ ស៊ុត​គ្រាប់​ទី​៤​នៅ Old Trafford ជួយ​ឲ្យ​ Man Utd ឈ្នះ​ Stoke City ៥-០។  ​បន្ទាប់​ពី​ពុំ​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​ជម្រើស​ដំបូង​នៅ​បិសាច​ ក្រហមWelbeck ក៏​បាន​ចាក​ចេញ​ទៅ Arsenal កាល​រដូវ​ក្ដៅ​ឆ្នាំ​មុន។

    ​៩. FEDERICO MACHEDA (v Aston Villa, ០៥/០៤/២០០៩)៖

    9

    ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​ស៊ុត​នៅ​ចុង​ម៉ោង​ ជួយ​ឲ្យ​ Man Utd ឈ្នះ​ Aston ៣-២ នៅ​ Old Trafford កាល​ឆ្នាំ​២០០៩ ហើយ​ក៏​ជា​គ្រាប់​សំខាន់​ជួយ​ឲ្យ​​បិសាច​ក្រហម ឈ្នះ​ពាន​ផង​ដែរ។ Macheda ត្រូវ​បាន​ Man Utd ឲ្យ​ក្លិប​ Sampdoria, QPR, Doncaster និង​ Birmingham ខ្ចី​ជើង​ជា​បន្តបន្ទាប់ មុន​ចាក​ចេញ​​ទៅ Cardiff City​ មែនទែន​នៅ​ឆ្នាំ​២០១៤។

    ១០. ALEXANDER BUTTNER (v Wigan Athletic, ១៥/០៩/២០១២)៖

    10

    ខ្សែ​ការពារ​ហុល្លង់ ដែល​ផ្ទេរ​ពី Vitesse ​ឆ្នាំ​២០១២​រូប​នេះ បាន​ស៊ុត​១​គ្រាប់ និង​ assist ១ នៅ​ថ្ងៃ​ចូល​លេង​ដំបូង ជួយ​ឲ្យ​ Man Utd ឈ្នះ Wigan ៤-០ និង​បាន​ជាប់​ Man of the Match ក្នុង​ប្រកួត​នោះ។ Buttner ចូល​លេង​ឲ្យ​ Man Utd បាន​១៣​ប្រកួត​ រយៈពេល​២​រដូវ​កាល។ ដោយសារ​ពុំ​សូវ​បាន​លេង​ កីឡាករ​រូប​នេះ ក៏​ចាក​ចេញ​ទៅ​ Dynamo Moscow ​កាល​ខែ​មិថុនា ឆ្នាំ​២០១៤។

    ១១. NICK POWELL (v Wigan Athletic, ១៥/០៩/២០១២)៖

    11

    ​ខ្សែ​បម្រើ​វ័យ​ក្មេង​ ដែល​ផ្ទេរ​ពី Crewe Alexandra ឆ្នាំ​២០១២​រូប​នេះ បាន​ស៊ុត​គ្រាប់​ទី​៤ ជួយ​ឲ្យ​ Man Utd ឈ្នះ​ Wigan ៤-០ បន្ទាប់​ពី​ដូរ​ចូល​ជំនួស Ryan Giggs ​នាទី​៧១។ ប៉ុន្តែ​ដោយសារ​បញ្ហា​របួស កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ ក៏​បាត់​បង់​ឱកាស​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ រហូត​ទល់​បច្ចុប្បន្ន។

    ១២. JAMES WILSON (v Hull City, ០៦/០៥/២០១៤)៖

    12

    ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​អង់គ្លេស​រូប​នេះ មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ​ដំបូង ​នៅ​ប្រកួត​ចុង​ក្រោយ​នៃ​​​រដូវ​កាល​២០១៣/១៤ អំឡុង​ពេល​ Ryan Giggs ឡើង​ដឹក​នាំ​បណ្ដោះ​អាសន្ន និង​បាន​ស៊ុត​ចូល​ទី ជួយ​ឲ្យ​ Man Utd បាន​៣​ពិន្ទុ​ពេញ​ពី Hull City។ កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ឈុត​ធំ បាន​១៧​ប្រកួត កាល​រដូវ​កាល​២០១៤/១៥ ​និង​ស៊ុត​បាន​២​គ្រាប់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដឹង​អត់​ថា​កីឡាករ​ Man Utd ​ណា​ខ្លះ ស៊ុត​ចូល​​ទី​នៅ EPL​ ថ្ងៃ​​បង្ហាញ​ខ្លួន​​ដំបូង? Rating: 5 Reviewed By: Unknown
    Scroll to Top