• ព័ត៌មានថ្មី

    Sunday, September 27, 2015

    Rooney, Aguero, Hazard, Costa, Sanchez, Kane ស៊ុត​មិន​សូវ​ចូល

    ចុង ​សប្ដាហ៍​នេះ Sabay សូម​នាំ​ប្រិយមិត្ត​មក​ពិភាក្សា​ប្រធានបទ​មួយ​ជាមួយ​គ្នា គឺ​ហេតុអ្វី​បាន​ជា​កំពូល​ខ្សែ​ប្រយុទ្ធ​៦រូប​ រក​គ្រាប់​បាល់​លែង​សូវ​បាន​រដូវ​កាល​នេះ? បើ​និយាយ​ពី​រដូវ​កាល​មុន Sergio Aguero, Wayne Rooney, Diego Costa, Eden Hazard, Alexis Sanchez, Harry Kane សុទ្ធ​តែ​ជាខ្សែ​ប្រយុទ្ធ​មុត​ស្រួច​សម្រាប់​ក្រុម​រៀងៗ​ខ្លួន​នៅ Premier League។ ប៉ុន្តែ​ប៉ុន្មាន​ប្រកួត​ដើម​រដូវ​កាល​នេះ កីឡាករ​ទាំង​អស់​ខាង​លើ​សុទ្ធ​តែ​មិន​សូវ​មាន​មុខ​ក្នុង​បញ្ជី​អ្នក​ស៊ុត​ បញ្ចូល​ទី។


    da
    ចំនួន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​នៅ Premier League រដូវ​កាល​មុន​នៃ​កីឡាករ​ទាំង​៦ (ទិន្នន័យ BBC)

    តើ​ប្រិយមិត្ត​អាចជួយ​បញ្ចេញ​យោបល់​បាន​ទេ​ថា​កត្តា​អ្វី​ដែល​បណ្ដាល​ឲ្យ​បែប​នេះ?

    បើ​និយាយ​ពី Rooney គឺ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ អង់គ្លេស។ រដូវ​កាល​មុន ប្រធាន​ក្រុម​រូប​នេះ​ស៊ុត​ឲ្យ Manchester United បាន​១២គ្រាប់។ ចំនួន​នេះ​មិនសូវ​ជា​​ច្រើន​ទេ តែ​បើ​មើល​មក​បច្ចុប្បន្ន​វិញ​គឺ​កាន់​តែយ៉ាប់​ថែម​ទៀត។ អតីត​យុវជន​របស់​ Everton រូប​នេះ ខកខាន​ស៊ុត​បញ្ចូល​ទី​១១ប្រកួត​មក​ហើយ​នៅ Premier League (តពីចុង​រដូវ​កាល​មុន) ដែល​ជា​កំណត់ត្រា​អាក្រក់​បំផុត​សម្រាប់​រូប​គេ​ចាប់​តាំង​ពី​ចូល​លេង​ក្នុង ​លីក​កំពូល​អង់គ្លេស​ក្នុង​វ័យ​១៦ឆ្នាំ​ជាមួយ Everton នា​ខែ​សីហា ឆ្នាំ​២០០២​មក។

    15
    Rooney

    មិន​សូវ​ខុស​ពី​ Rooney ប៉ុន្មាន​ទេ Kane និង Sanchez ក៏​ដូច​គ្នា​ដែរ។ រដូវ​កាល​មុន ខ្សែ​ប្រយុទ្ធ​ទាំង​២​លេច​ធ្លោ​យ៉ាង​ខ្លាំង ដោយ Kane បង្ក​ភាព​ភ្ញាក់​ផ្អើល ​ស៊ុត​២១គ្រាប់​ឲ្យ Tottenham Hotspur ខណៈ Sanchez ស៊ុត​ឲ្យ​ Arsenal បាន​១៦គ្រាប់​ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន។ ប៉ុន្តែ​បើ​គិត​រដូវ​កាល​ថ្មី​នេះ​វិញ កីឡាករ​ទាំង​២​មិន​ទាន់​អាច​រក​មួយ​គ្រាប់​បាន​នៅ​ឡើយ​ទេ។

    14
    Sanchez
    13
    Kane

    ចំណែក​កីឡាករ​ទាំង​២​របស់ Chelsea គឺ Costa និង Hazard ក៏​យ៉ាប់យ៉ឺន​ដូច​គ្នា​ដែរ ដោយ​ទើប​រក​បាន​ម្នាក់​១គ្រាប់ ដូច​គ្នា​នឹង​ខ្សែ​ប្រយុទ្ធ​ក្រុម Manchester City កីឡាករ Aguero ដែរ។ រដូវ​កាល​មុន Costa រក​បាន​២០គ្រាប់, Hazard រក​បាន​១៤គ្រាប់ ឯ Aguero បាន​២៦គ្រាប់​លើ​គេ។

    hazard
    Hazard និង Costa
    10

    តើ​ប្រិយមិត្ត​អ្នក​តាមដាន​បាល់ទាត់​អង់គ្លេស យល់​យ៉ាង​ណា​ដែរ​ចំពោះ​កីឡាករ​ទាំង​៦​ខាង​លើ? កុំ​ភ្លេច​ចូល​រួម​យោបល់​ទាំង​អស់​គ្នា​ណា!
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rooney, Aguero, Hazard, Costa, Sanchez, Kane ស៊ុត​មិន​សូវ​ចូល Rating: 5 Reviewed By: Unknown
    Scroll to Top