• ព័ត៌មានថ្មី

    Sunday, September 27, 2015

    Barca ឈ្នះ​មែន​ តែ​ Messi របួស​ធ្ងន់ ត្រូវ​អវត្តមាន​ដល់​៨​សប្ដាហ៍

    ក្រុម ​​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ FC Barcelona បាន​យក​ឈ្នះ​ក្រុម​ Las Palmas ​ទាំង​ប្រផុតប្រផើយ ២-១ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​៦​យប់​មិញ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ Lionel Messi ​បាន​រង​របួស​​ជង្គង់​​ខាង​ឆ្វេង​ធ្ងន់ធ្ងរ ដែល​ត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​ពី ៧​ទៅ​៨​សប្ដាហ៍​ឯ​ណោះ។
     

    ​Messi ​បាន​រង​របួស​នៅ​នាទី​ទី​៣ ​និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់​ពី​ដូរ​ជំនួស​ដោយ​ El Haddadi ​នៅ​នាទី​ទី​១០។ ដូច្នេះ​​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​​នេះ ​​អាច​នឹង​អវត្តមាន​ពី​​ក្រុម​អ្នក​មាន​បុណ្យ​ចំនួន​​៨​ប្រកួត ​ហើយ​​ប្រហែល​ជា​អាច​ចូល​លេង​ទាន់​ ពេល​ Barca ប៉ះ​ Real Madrid នៅ​ថ្ងៃ​ទី​២២ ខែ​​វិច្ឆិកា ខាង​មុខ។

    ​បន្ទាប់​ពី​តារា​​សំខាន់​​របស់​ក្រុម​របួស Barca នៅ​តែ​អាច​នាំ​មុខ​ក្រុម​ភ្ញៀវ​ ២-០ មុន​ដោយ​ខ្សែ​ប្រយុទ្ធ​ Luis Suarez ​ទាំង​២​គ្រាប់​នៅ​នាទី​២៥​និង​៥៤ ​ខណៈ​ដែល​ Neymar មាន​ឱកាស​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៦៧​ដែរ តែ​ធ្វើ​មិន​បាន​សម្រេច។ យ៉ាង​ណា​ នៅ​ចុង​ម៉ោង​នាទី​៨៨ ក្រុម​ភ្ញៀវ​​រក​បាន​១​គ្រាប់​​លួង​ចិត្ត​វិញ​ ដោយ​កីឡាករ​ Jonathan Viera ហើយ​លទ្ធផល​នេះ រក្សា​រហូត​ចប់​ការ​ប្រកួត។

    ជ័យ​ជម្នះ​នេះ ​បាន​ជួយ​ឲ្យ​ Barca ឡើង​ទៅ​​ឈរ​នៅ​លេខ​២​ ​ដោយ​​មាន​១៥​ពិន្ទុ​ ចាញ់​ក្រុម​កំពូល​តារាង​ Villarreal ​ដែល​យក​ឈ្នះ​ Atletico Madrid ១-០ ​យប់​មិញ​ដែរ​ ១​ពិន្ទុ និង​លើ​ក្រុម​ Real Madrid ដែល​ធ្វើ​បាន​ត្រឹម​ស្មើ​ទល់​ Malaga ០-០ យប់​មិញ​ដូច​គ្នា​ ១​ពិន្ទុ​ផង​ដែរ៕


    11111

    3

    6

    4
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ឈ្នះ​មែន​ តែ​ Messi របួស​ធ្ងន់ ត្រូវ​អវត្តមាន​ដល់​៨​សប្ដាហ៍ Rating: 5 Reviewed By: Unknown
    Scroll to Top