• ព័ត៌មានថ្មី

    Sunday, September 27, 2015

    Man Utd ឡើង​កំពូល​តារាង​លើក​ដំបូង ក្រោយ​ខកខាន​ជាង​២​ឆ្នាំ

    ក្រុម ​បិសាច​ក្រហម Manchester United បាន​ឡើង​ឈរ​កំពូល​តារាង Premier League លើក​ដំបូង​ ​បន្ទាប់​ពី​ខក​ខាន​រយៈ​ពេល​ជាង​២​ឆ្នាំ (៧៧០​ថ្ងៃ) ​​ក្រោយ​​បំបាក់​ក្រុម​បាត​តារាង Sunderland ​៣-០ នៅ​​ Old Trafford យប់​មិញ។



    ​​៣​គ្រាប់​របស់​ក្រុម​លោក​ Louis Van Gaal ​គឺ​រក​បាន​ដោយ​​កីឡាករ​ចំណូល​ថ្មី Memphis Depay ​នាទី​៤៥, ​ប្រធាន​ក្រុម​ Wayne Rooney ​នាទី​៤៦ ​ហើយ​ក៏​ជា​គ្រាប់​បាល់​ដំបូង​​នៅ​ Premier League ផង​ដែរ សម្រាប់​កីឡាករ​អង់គ្លេស​រូប​នេះ បន្ទាប់​ពី​១១​ប្រកួត​អត់​ស៊ុត​ចូល​សោះ។ រីឯ​១​គ្រាប់​​ទៀត​ គឺ​ជា​ការ​ស៊ុត​របស់​ខ្សែ​បម្រើ​អេស្ប៉ាញ Juan Mata ​នៅ​ចុង​ម៉ោង។

    ការ​ឡើង​​ទៅ​កំពូល​តារាង របស់​ Man Utd នេះ​ គឺ​ដោយសារ​តែ​ក្រុម​មេឃ​ខៀវ​ Manchester City ​ត្រូវ​បាន​ក្រុម​ម្ចាស់​ផ្ទះ​ Tottenham Hotspur ​លត់ ៤-១ តាំង​ពី​​ក្បាល​ព្រលប់​យប់​មិញ ខណៈ​ដែល​ Kevin de Bruyne ​ស៊ុត​នាំ​មុខ​មុន​នាទី​២៥​ តែ​ Spurs ដាក់​៤​គ្រាប់​វិញ ដោយ​ Eric Dier ​នាទី​៤៥, Toby Alderweireld (៥០), Harry Kane (៦១) និង​ Erik Lamela ​(៧៩) ទៀត។

    រីឯ​លទ្ធផល​ក្រុម​ខ្លាំង​មួយ​ចំនួន​ទៀត​គឺ Liverpool បាន​យក​​ឈ្នះ​លើ​ Aston Villa ទាំង​បុក​ពោះ ដោយ​លទ្ធផល ៣-២ នៅ​ Anfield, Arsenal បាន​​លត់​ម្ចាស់​ផ្ទះ​ Leicester ​យ៉ាង​ចាស់​ដៃ ៥-២ ខណៈ​ដែល​ Alexis Sanchez ​ធ្វើ​បាន​ហ៊ែតទ្រីក។ ឯ​​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Chelsea ឯ​ណោះ​វិញ នៅ​តែ​មាន​ភាព​យ៉ាប់យ៉ឺន​ដដែល ពោល​គឺ​បាន​ត្រឹម​ស្មើ​ ២-២ ​ទល់​នឹង​ Newcastle ​ប៉ុណ្ណោះ៕

    1111

    1

    2

    5

    6

    4
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd ឡើង​កំពូល​តារាង​លើក​ដំបូង ក្រោយ​ខកខាន​ជាង​២​ឆ្នាំ Rating: 5 Reviewed By: Unknown
    Scroll to Top