• ព័ត៌មានថ្មី

    Wednesday, September 9, 2015

    Floyd ​ចំណាយ​ជាង​៣៨​លាន​ដុល្លារ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ តែ​អត់មាន​អ្នក​មើល

    ការ ​ប្រកួត​មុន​ចូល​និវត្តន៍​របស់​ Floyd Mayweather ​ជាមួយ Andre Berto ​ត្រូវ​បាន​គេ​ដឹង​ថា​មិន​សូវ​មាន​អ្នក​ចូល​ទស្សនា​ប៉ុន្មាន​នោះ​ទេ បើ​ទោះ​ជា​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​រូប​នេះ​បាន​ចំណាយ​ប្រាក់​ ផ្ទាល់​ខ្លួន​រហូត​ដល់​ជាង​៣៨​លាន​ដុល្លារ​ក៏​ដោយ។

    របាយការណ៍​មួយ​ស្ដី​ពី​ការ​លក់​សំបុត្រ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​នៅ​មាន​ សំបុត្រ​ជា​ច្រើន​រយ​សន្លឹក​ទៀត​មិន​ទាន់​លក់​អស់​នោះ​ទេ បើ​ទោះ​បី​ពេល​នេះ​កាន់​តែ​កៀក​ដល់​ថ្ងៃ​ប្រកួត​ហើយ​ក៏​ដោយ។ ខណៈ​ដែល​តម្លៃ​សំបុត្រ​វិញ​កន្លែង VIP ​ត្រឹម​តែ ១ ៥០០​ដុល្លារ​ប៉ុណ្ណោះ​ខុស​ពី​កាល​ប្រកួត​ជាមួយ Pacman ​មាន​តម្លៃ​១ម៉ឺន​ដុល្លារ។ សំបុត្រ​ដែល​លក់​បាន​ច្រើន​ជាង​គេ​គឺ​កន្លែង​នៅ​ក្រោយ​គេ​ដែល​មាន​តម្លៃ​តែ​ ៨០​ផោន​ប៉ុណ្ណោះ (១២២​ដុល្លារ)។

    តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី Floyd ​ដែល​បាន​ចំណាយ​ប្រាក់​ជាង​៣៨​លាន​ដុល្លារ​ដើម្បី​រៀប​ចំ​ការ​ប្រកួត​នេះ​ បាន​និយាយ​ថា៖ “គ្មាន​នរណា​បង្ខំ​នរណា​នោះ​ទេ។ ខ្ញុំ​មិន​ខ្វល់​ឡើយ។  មើល ប្រសិន​បើ​អ្នក​ចង់​មើល ប្រសិន​បើ​អ្នក​មិន​ចង់​មើល​ទេ កុំ​មើល​អី”។ នេះ​មាន​ន័យ​ថា អ្នក​ប្រដាល់​វ័យ​៣៨​ឆ្នាំ​រូប​នេះ​អាច​នឹង​ដឹង​មុន​ហើយ​ថា ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ប្រហែល​ជា​អាច​មិន​ជោគជ័យ ​និង​រក​ប្រាក់​បាន​ច្រើន​នោះ​ទេ។

    សូម​បញ្ជាក់​ជា​ថ្មី​ថា Floyd Mayweather  ​ប្រកួត​ជាមួយ Andre Berto ​នៅ​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា​នេះ​ហើយ ​នៅ​សង្វៀន MGM Grand Garden Arena ​សហរដ្ឋ​អាមេរិក៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Floyd ​ចំណាយ​ជាង​៣៨​លាន​ដុល្លារ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ តែ​អត់មាន​អ្នក​មើល Rating: 5 Reviewed By: Unknown
    Scroll to Top