• ព័ត៌មានថ្មី

    Wednesday, September 23, 2015

    Pele ​ចេញ​មក​ការពារ Costa ​ថា​ទង្វើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​អាក្រក់​ដូច Suarez

    វីរបុរស ​បាល់​ទាត់ Pele ​របស់​ប្រេស៊ីល​បាន​ចេញ​មក​និយាយ​ថា​ទង្វើ​របស់ Diego Costa ​មិន​អាក្រក់​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​ថា​រូប​គេ​មិន​បាន​ទៅ​ខាំ​នរណា​ម្នាក់​ក្នុង​ការ​ប្រកួត​ដូច​កីឡាករ​ ខ្លះ (Luis Suarez) ។


    ប៉ុន្មាន​ថ្ងៃ​នេះ Costa ​កំពុង​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ឈ្លើយ​ជាង​គេ បន្ទាប់​ពី​បង្ក​កំហុស​ដាក់​កីឡាករ​របស់ Arsenal ​២​នាក់​អំឡុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ ចំពោះ​អាកប្បកិរិយា​នេះ​ដែរ សហព័ន្ធ​បាល់​ទាត់​អង់គ្លេស FA ​បាន​ពិន័យ​ខ្សែ​ប្រយុទ្ធ Chelsea ​រូប​នេះ​ចំនួន​៣​ប្រកួត ហើយ​ដក​ការ​ពិន័យ​៣​ប្រកួត​ចំពោះ​កាត​ក្រហម​របស់ Gabriel ​ចេញ​វិញ​ទៀត​ផង។

    ចំពោះ​រឿង​នេះ​ដែរ លោក Pele ​បាន​និយាយ​ទៅ​កាន់ L’Equipe ​ថា​អ្នក​ទាំង​អស់​គ្នា​មិន​អាច​ទម្លាក់​កំហុស​ទៅ​លើ​អតីត​កីឡាករ Atletico Madrid ​ម្នាក់​ឯង​បាន​នោះ​ទេ​ចំពោះ​អ្វី​ដែល​រូប​គេ​បាន​ធ្វើ​អំឡុង​ការ​ប្រកួត​ ជាមួយ​កាំភ្លើង​ធំ។ វា​មិន​អាក្រក់​ខ្លាំង ដូច​រឿង​ដែល​ទៅ​ខាំ​គេ​ក្នុង​ទីលាន​របស់ Luis Suarez ​នោះ​ឡើយ។

    គួរ​រំលឹក​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​ខ្សែ​ប្រយុទ្ធ​របស់​តោ​ខៀវ​ត្រូវ​បាន​ពិន័យ​ដោយ​សហព័ន្ធ​  FA  ក្នុង​រយៈពេល​​ដ៏​ខ្លី​នៃ​ការ​ចាប់​​​អាជីព​​នៅ​​ក្នុង​លីក​កំពូល​អង់គ្លេស​ ដោយ​លើក​ទី​មួយ​បាន​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​ Emre Can​ របស់​ Liverpool កាល​ពី​រដូវ​កាល​មុន។ អ្នក​ចាត់​ការ​ក្រុម​ Mourinho ​ក៏​មាន​ការ​ខឹង​សម្បារ​ និង​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ចំពោះ​រឿង​ពិន័យ​នេះ​ផង​ដែរ។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pele ​ចេញ​មក​ការពារ Costa ​ថា​ទង្វើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​អាក្រក់​ដូច Suarez Rating: 5 Reviewed By: Unknown
    Scroll to Top