• ព័ត៌មានថ្មី

    Wednesday, September 16, 2015

    Ronaldo ហ៊ែតទ្រីក​​វ៉ា​ដាច់​​ Messi ​និង​ជួយ​​ Real ឈ្នះ​ Shakhtar ៤-០

    Cristiano Ronaldo ​ធ្វើ​បាន​ហ៊ែតទ្រីក និង​​មាន​គ្រាប់​បាល់​សរុប​លើស​ Lioniel Messi ​៣​គ្រាប់​​​វិញ​នៅ​ UEFA Champions League ​បន្ទាប់​ពី​​តារា​ឆ្នើម​រូប​នេះ ជួយ​ឲ្យ​ Real Madrid ឈ្នះ​ Shakhtar Donetsk ​៤-០ ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A ​កាល​ពី​យប់​មិញ។


    ​Ronaldo មាន​គ្រាប់​ស៊ុត​​នៅ​ UEFA Champions League ច្រើន​ដាច់​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ពោល​គឺ​ចំនួន​៨០​គ្រាប់ ខណៈ​ដែល​ Messi ​មាន​៧៧​គ្រាប់។ រយៈពេល​​២​ប្រកួត​ចុង​ក្រោយ​នេះ កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ស៊ុត​បាន​៨​គ្រាប់ ​បន្ទាប់​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ស៊ុត​ Espanyol ​៥​គ្រាប់។

    សម្រាប់​៤​គ្រាប់​របស់​ Real យប់​មិញ​គឺ​រក​បាន​ដោយ​ Karim Benzema ​នាទី​៣០។ ចូល​ដល់​តង់​ទី​២ កីឡាករ​វ័យ​៣០​ឆ្នាំ Ronaldo ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ ២​គ្រាប់​នាទី​ ៥៥​និង​៦៣ ​បន្ទាប់​ពី​ខ្សែ​ការពារ​ក្រុម​ Shakhtar បាល់​ប៉ះ​ដៃ​ទាំង២​លើក ហើយ​​អតីត​កីឡាករ​ក្រុម​ Manchester United រូប​នេះ​ដដែល​តែត​១​គ្រាប់​ទៀត​នៅ​ចុង​ម៉ោង​នាទី​៨១។

    ក្រៅ​ពី​កំណត់​ត្រា​ខាង​លើ​ Ronaldo ​នៅ​មាន​កំណត់ត្រា​មួយ​ចំនួន​ទៀត​ដូច​ជា ក្លាយ​ជា​កីឡាករ​​ដែល​ធ្វើ​បាន​​ហ៊ែតទ្រីក​៤​​ដង ក្នុង​ការ​បង្ហាញ​ខ្លួន​៦​ប្រកួត​ចុង​ក្រោយ​នៅ​​ Real និង​ក្លាយ​ជា​កីឡាករ​ធ្វើ​បាន​​ហ៊ែតទ្រីក​ច្រើន​ជាង​គេ (៣៣​ដង) លើ​ Messi (៣២​ដង) សម្រាប់​ប្រវត្តិសាស្ត្រ​​ក្លិប​អេស្ប៉ាញ៕

    1

    3

    4

    5

    6

    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ហ៊ែតទ្រីក​​វ៉ា​ដាច់​​ Messi ​និង​ជួយ​​ Real ឈ្នះ​ Shakhtar ៤-០ Rating: 5 Reviewed By: Unknown
    Scroll to Top