• ព័ត៌មានថ្មី

    Wednesday, September 16, 2015

    Facebook នឹង​ដាក់​ប៊ូតុង​ Dislike ​ឲ្យ​អ្នក​ប្រើប្រាស់​​បង្ហាញ​ពី​អារម្មណ៍​ពិត​​​លើ​ Post

    នាយកប្រតិបត្តិ និងជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Facebook ​ លោក Mark Zuckerberg​ បាន​និយាយ​​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​​​ Facebook ​​​​កំពុង​​តែ​ធ្វើ​ការ​​លើ​មុខងារ​ថ្មី​​ដើម្បី​ដាក់បញ្ចូល​​​ប៊ូតុង​ Dislike ចូល​ទៅ​ក្នុង​គេហទំព័រ​បណ្ដាញ​សង្គម​ Facebook។

    0000B0FB00000CB2-0-image-a-16_1418384181752


    ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សំនួរ​និង​ចម្លើយ​​​ ( Q+A ) ​នៅ​ក្នុង​​ទីស្នាក់ការ​កណ្ដាល​​​របស់​ក្រុមហ៊ុន​ Facebook ​ក្នុង​ទីក្រុង​​ Menlo Park រដ្ឋ California សហស្ថាបនិក​វ័យ​ ៣១ ឆ្នាំ ​បាន​និយាយ​ថា​ ប៊ូតុង​ D​islike ដែល​ក្រុមហ៊ុន​កំពុង​តែ​ធ្វើ​ការ​បង្កើត​នោះ​​គឺ​​នឹង​ដាក់​ឲ្យ​អ្នក​ ប្រើប្រាស់​បណ្ដាញ​សង្គម​គ្រប់រូប​​ប្រើ​វា​ ដើម្បី​បង្ហាញ​ពីអារម្មណ៍​ផ្ទាល់​ខ្លួន​ទៅ​លើ​ Post របស់​អ្នក​ដ៏​ទៃ។

    ​លោក​បាន​បន្ថែម​ទៀត​ថា​ ប៊ូតុង​ “Dislike” ​គឺធ្លាប់​មាន​​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​​ស្នើ​ឲ្យ​ដាក់​​អស់​ជា​ច្រើន ​ឆ្នាំ​មក​ហើយ។ ដូច្នេះ​ឆ្លៀត​នៅ​ក្នុង​ឱកាស​ពិសេស​នេះ​ លោក​ក៏​បាន​លើក​មក​​និយាយ​ថា ​ក្រុមហ៊ុន​គឺ​​កំពុង​តែ​ធ្វើ​ការ​ទៅ​លើ​មុខងារ​នេះ​ ហើយ​វា​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ក្នុង​ពេល​ឆាប់​ៗ​នេះ។

    ​ជា​មួយ​គ្នា​នេះ​ដែរ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Facebook រូប​នេះ​ក៏​​បន្ថែម​​ថា​​ យ៉ាង​ណា​ក្ដី​​លោក​មិន​ចង់​ឲ្យ​​ការ​ដាក់​បញ្ចូល​នូវ​មុខងារ​ថ្មី​នេះ​ក្លាយ ​ជា​យន្តការ​មួយ ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​​មួយ​ចំនួន​ប្រើ​វា​ដើម្បី​សម្ដែង​ការ​មិន​ ពេញ​ចិត្ត​ទៅ​លើ​ Post របស់​អ្នក​ផ្សេង​នោះ​ទេ។ ប៉ុន្តែ​វា​អាច​ជំនួស​ឲ្យ​ការ​ចុច​ Like ទៅ​លើ​ Post ក្រៀម​ក្រំ ឬ ទុក្ខសោក​របស់​​នរណា​ម្នាក់​បាន៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Facebook នឹង​ដាក់​ប៊ូតុង​ Dislike ​ឲ្យ​អ្នក​ប្រើប្រាស់​​បង្ហាញ​ពី​អារម្មណ៍​ពិត​​​លើ​ Post Rating: 5 Reviewed By: Unknown
    Scroll to Top