• ព័ត៌មានថ្មី

    Monday, September 7, 2015

    Real ជា​ក្រុម​​មាន​តម្លៃ​ថ្លៃ​ដាច់​គេ​ នៅ​លីក​កំពូល​អឺរ៉ុប​ទាំង​៥

    ក្លិប ​ស្ដេច​ស Real Madrid ​គឺជា​ក្រុម​ដែល​មាន​​តម្លៃ​ជើង​កីឡាករ​សរុប​​ថ្លៃ​ដាច់​គេ​បំផុត ក្នុង​ចំណោម​ក្លិប​​ដែល​លេង​នៅ​លីក​កំពូល​អឺរ៉ុប​ទាំង​៥ ខណៈ​ដែល​នៅ​លីក​អង់គ្លេស ក្លិប​មេឃ​ខៀវ Manchester City មាន​​តម្លៃ​លើ​ក្លិប​ Manchester United ថែម​ទៀត។ នេះ​បើ​តាម​ការ​វិភាគ​ថ្មីរបស់​ Football Observatory នៅ​ប្រទេស​ស្វីស។


    ​​​Real Madrid ដែល​មាន​តារា​​ឆ្នើម​​២​រូប​​ មាន​តម្លៃ​​ខ្លួន​ថ្លៃ​បំផុត​លើ​លោក Gareth Bale និង​ Cristiano Ronaldo ​មាន​តម្លៃ​រហូត​ដល់​៤២៨,៥​លាន​ផោន (៦៥១​លាន​ដុល្លារ) ​ឈរ​លើ​កំពូល​តារាង ខណៈ​ដែល​ក្លិប​គូ​ប្រជែង​ក្នុង​ស្រុក FC Barcelona ​ស្ថិត​នៅ​លេខ​៦ មាន​តម្លៃ​២៨៧,៦​លាន​ផោន​ (ជិត​៤៣៧​លាន​ដុល្លារ)។

    ​ចំណែក​ឯ​នៅ​អង់គ្លេស​វិញ Man City ដែល​ទើប​តែ​ទិញ​ Kevin De Bruyne ៥៤,៥​លាន​ផោន (៨២,៨​លាន​​ដុល្លារ) ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ មាន​តម្លៃ​សរុប​​៤០៨,៨​លាន​ផោន​ (៦២១​លាន​ដុល្លារ) ​ខណៈ​ដែល​ Man Utd ​​នៅ​លេខ​៣ មាន​តម្លៃ​៣៨៩,១​លាន​ផោន (៥៧៩​លាន​ដុល្លារ)។ រីឯ​ Liverpool និង​ Arsenal ក៏​ស្ថិត​ក្នុង​ចំណោម​ចំណាត់​ថ្នាក់​កំពូល​ទាំង​១០​ផង​ដែរ៕

    4

    2

    ​សូម​ទស្សនា​តារាង​ក្លិប​​ទាំង​អស់​ខាង​ក្រោម៖

    111
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real ជា​ក្រុម​​មាន​តម្លៃ​ថ្លៃ​ដាច់​គេ​ នៅ​លីក​កំពូល​អឺរ៉ុប​ទាំង​៥ Rating: 5 Reviewed By: Unknown
    Scroll to Top