• ព័ត៌មានថ្មី

    Wednesday, September 23, 2015

    ៦ក្រុម​ ​ដែល​​ល្បី​​ខ្លាំង​ខាង​​​ការពារ​បំផុតដើម​​​រដូវ​កាល​នេះ

    លីក ​កំពូល​អឺរ៉ុប​ បាន​ចាប់​ផ្ដើម​ប្រកួត​ជាង​១​ខែ​មក​ហើយ ខណៈ​ដែល​គ្រប់​ការ​ប្រកួត​ទាំង​អស់​ស្ទើរ​តែ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ ទី​គ្នា​គ្រប់​ការ​ប្រកួត។ ប៉ុន្តែ​សម្រាប់​ក្រុម​ខ្លាំង មិន​​ងាយ​​នឹង​របូត​គ្រាប់​បាល់​ឡើយ។ ចុះ​ប្រិយមិត្ត​ ​អាច​ទាយ​បាន​ទេ​ថា តើ​ក្រុម​ខ្លាំង​អឺរ៉ុប​​ណា​ខ្លះ មាន​ប្រព័ន្ធ​ការពារ ឬ​​គេ​ស៊ុត​ចូល​ទី​តិច​ជាង​គេ​បំផុត រដូវ​កាល​ថ្មី​នេះ? ចង់​ដឹង​ច្បាស់ សូម​ទស្សនា​ខាង​ក្រោម៖

    ៦. Barcelona – ៤​ប្រកួត (របូត ២​គ្រាប់)៖

    6

    ក្រុម​កំពូល​តារាង​ La Liga របស់​អេស្ប៉ាញ​មួយ​នេះ បើក​ឆាក​៤​ប្រកួត ឈ្នះ​ទាំង​៤ ដោយ​​ឈ្នះ​ Athletic Bilbao ១-០,  ឈ្នះ Málaga ១-០, ឈ្នះ​ Atlético Madrid ​២-១ និង​ឈ្នះ​ Levante ៤-១ កាល​ពី​ចុង​សប្ដាហ៍។ ដូច្នេះ​សរុប​មក Barca ​ត្រូវ​គេ​ស៊ុត​ចូល​ទី​២​គ្រាប់។

    ៥. Bayern Munich – ៥​ប្រកួត (របូត ២​គ្រាប់)៖

    5

    ​​​​ក្រុម​​ម្ចាស់​ជើង​ឯក​អាល្លឺម៉ង់​ Bundesliga ​មួយ​នេះ បើក​ឆាក​រដូវ​កាល​ថ្មី​៥​ប្រកួត ឈ្នះ​ទាំង​៥​ប្រកួត ដោយ​ឈ្នះ​ Hamburger SV ៥-០, Hoffenheim ២-១, Bayer Leverkusen ៣-០, FC Augsburg ២-១ និង​ឈ្នះ​ Darmstadt ​៣-០ ទៀត។ ដូច្នេះ​សរុប ​Bayern ត្រូវ​​គេ​ស៊ុត​ចូល​​២​គ្រាប់។

    ៤. Manchester City – ៦​ប្រកួត (របូត ២​គ្រាប់)៖

    4

    ​ក្រុម​កំពូល​តារាង​ Premier League មេឃ​ខៀវ ​បើក​ឆាក​រដូវ​កាល​ថ្មី​​៥​ប្រកួត ឈ្នះ​ទាំង​៥ និង​ពុំ​មាន​ក្រុម​ណា​ស៊ុត​ចូល​ឡើយ ប៉ុន្តែ​ប្រកួត​​លើក​ទី​៦​ចុង​ក្រោយ​ទល់​នឹង​ West Ham បែរ​ជា​ភ្លាត់​ចាញ់​ ២-១ នៅ​ក្នុង​ដី​ខ្លួន​ឯង​ ទាំង​មិន​គួរ​ឲ្យ​ជឿ​កាល​ចុង​សប្ដាហ៍។

    ​៣. Valencia – ៤​​ប្រកួត (របូត ១​គ្រាប់)៖

    3

    ​៤​ប្រកួត​ របស់​ក្រុម​ Valencia គឺ​​ឈ្នះ​១ និង​ស្មើ​៣​ដង ដោយ​​ស្មើ​​នឹង​ Rayo Vallecano ០-០, ស្មើ​ Deportivo ១-១, ឈ្នះ​ Sporting ១-០ ​និង​ចុង​ក្រោយ​ស្មើ​ Real Betis ​០-០ ទៀត។ ​ទោះ​ស្មើ​ច្រើន តែ​ប្រព័ន្ធ​ការពារ​ក្រុម​នេះ ត្រូវ​បាន​គេ​កត់​សំគាល់​ឃើញ​ថា រឹងមាំ​មិន​ធម្មតា​ឡើយ ​ព្រោះ​របូត​តែ​១​គ្រាប់​ប៉ុណ្ណោះ។

    ២. Inter Milan – ៤​​ប្រកួត (របូត ១​គ្រាប់)៖

    2

    ​៤​ប្រកួត​របស់​ Inter រដូវ​កាល​ថ្មី​ Serie A ​ពិត​ជា​មិន​ធម្មតា​ឡើយ ពោល​គឺ​ឈ្នះ​ទាំង​៤ និង​របូត​តែ​១​គ្រាប់​គត់ ដោយ​ឈ្នះ​ Atalanta ១-០, ឈ្នះ​ Carpi ២-១, ឈ្នះ​ AC Milan ១-០ និង​ឈ្នះ Chievo ​១-០ ទៀត។

    ​១. Real Madrid – ៤​​ប្រកួត (របូត ០​គ្រាប់)៖

    ​ក្រុម​ស្ដេច​ស Real Madrid ជា​ក្រុម​តែ​មួយ​គត់ ដែល​ពុំ​ទាន់​មាន​ក្រុម​ណា​ស៊ុត​ចូល​ទី​ពួកគេ​បាន​ឡើយ នៅ​ La Liga រដូវ​កាល​ថ្មី​នេះ ​ដោយ​៤​ប្រកួត​ ឈ្នះ​៣​​និង​ស្មើ​១។ ក្នុង​នោះ​មាន​ស្មើ​ Sporting ០-០, ឈ្នះ​ Real Betis ៥-០, ឈ្នះ​ Espanyol ​៦-០ ​និង​ឈ្នះ​ Granada ​១-០។ ដូច្នេះ​ Real គឺជា​ក្រុម ដែល​មាន​ប្រព័ន្ធ​ការពារ​រឹងមាំ​ជាង​គេ​បំផុត សម្រាប់​ការ​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ៦ក្រុម​ ​ដែល​​ល្បី​​ខ្លាំង​ខាង​​​ការពារ​បំផុតដើម​​​រដូវ​កាល​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top