• ព័ត៌មានថ្មី

    Wednesday, September 23, 2015

    Instagram កើន​​អ្នក​ប្រើប្រាស់ជាង​៤០០លាន​នាក់ ​​វ៉ា​ដាច់​ Twitter និង​ Snapchat

    ​ កម្មវិធី​ចែក​រំលែក​រូបភាព​ដែល​ក្រុមហ៊ុន Facebook បាន​ទិញ​ក្នុង​ឆ្នាំ​ ២០១២ ក្នុង​តម្លៃ ១ពាន់​លាន​ដុល្លារ​​​​ ឈ្មោះ​ថា​ ​Instagram ឥឡូវ​នេះ​​មាន​អ្នក​ប្រើប្រាស់​ប្រចាំ​ខែ​កើន​ឡើង​ជាង​ ៤០០លាន​នាក់​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។


    ត្រឹម​រយៈ​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ​ដែល​ Facebook បាន​​ទិញ​​កម្មវិធី​ចែក​រំលែក​រូបភាព​នេះ​ ឥលូវ​ខ្លួន​​ក៏​បាន​បង្កើត​នូវ​ភាព​ជោគ​ជ័យ​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​ ​ដោយ​​បាន​វ៉ា​ដាច់​នូវ​គូប្រជែង​ធំៗ​របស់​ខ្លួនដែល​មាន​ដូច​ជា​​ Twitter និង Snapchat។

    ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​មាន​ ៧៥ ភាគ​រយ​​គឺ​នៅ​ក្រៅ​សហរដ្ឋអាមេរិក​។ ចំណែក​​ឯ​ចំនួន​អ្នក​ប្រើ​ប្រាស់​ថ្មី​ថ្មោង​ប្រមាណ​ជា​ជិត​ ១០០លាន​នាក់​ ផ្សេង​ទៀត​គឺ​នៅ​ក្នុងតំបន់ ​អឺរ៉ុប​ និង​អាស៊ី។

    cpixukiwiaazxw9

    បន្ទាប់​ពី​ភាព​ជោគ​ជ័យ​មួយ​នេះ​ បច្ចុប្បន្ន​ Facebook ​បាន​កាន់​កាប់​កម្មវិធី​កំពុង​ពេញ​និយម​ៗ​​ដូច​ជា​ WhatsApp ​មាន​អ្នក​ប្រើប្រាស់​ចំនួន ៩០០លាន​នាក់​, Facebook Messenger មាន​អ្នក​ប្រើប្រាស់​ ៧០០លាន​នាក់ ក៏​ដូច​ជា​ បណ្ដាញ​សង្គម​ Facebook ផ្ទាល់​មាន​អ្នក​ប្រើប្រាស់​ដល់​ទៅ​ ១,៥ ពាន់​លាន​នាក់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Instagram កើន​​អ្នក​ប្រើប្រាស់ជាង​៤០០លាន​នាក់ ​​វ៉ា​ដាច់​ Twitter និង​ Snapchat Rating: 5 Reviewed By: Unknown
    Scroll to Top