• ព័ត៌មានថ្មី

    Wednesday, September 2, 2015

    សិស្ស​​គណិត​ម្នាក់​​បាន​​​ពិន្ទុ​​ពេញ​ ខណៈ​​សិស្ស​​ជាច្រើន​​បាន​ ០

    ថ្វីបើ ​ក្រសួង​អប់រំ យុវជន និង​កីឡា កែ​ទម្រង់​ស៊ីជម្រៅ រឹត​បន្តឹង​ក្នុង​ការ​ប្រលង មិន​ឱ្យ​សិស្ស​លួច​ចម្លង​គ្នា​ និង​ យកសំណៅ​ឯកសារចូល​ក្ដី ក៏​សិស្ស​ពូកែ​ៗ​នៅ​តែ​មាន​សមត្ថភាព​អាច​ធ្វើ​បាន​ល្អ ដោយ​បាន​ទទួល​ពិន្ទុ​ពេញ។ មាន​ព័ត៌មាន​ថា លោក​គ្រូ​​មួយ​រូប​បាន​កែ​ចំ សិស្ស​បាក់ឌុប​គណិតវិទ្យា​​ឆ្នាំ ២០១៥ ម្នាក់ ដោយ​សិស្ស​នោះ​ទទួល​បាន​ពិន្ទុ ១២៥/១២៥ ពេញ។

    ព័ត៌មាន​នេះ​ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង ដោយ Page រៀន​គណិតវិទ្យា​តាម​អ៊ីនធឺណិត។ Page ដ៏​ពេញ​និយម ​ដែល​មាន​អ្នក Like ជាង ៧ ម៉ឺន​នាក់ មួយ​នេះ​បង្ហោះ​ថា “រក​ឃើញ​ហើយ​ថ្ងៃ​នេះ (ថ្ងៃ ១ ខែ​កញ្ញា)​…កែ​ប៉ះ​សិស្ស​ម្នាក់​ ទទួល​បាន ១២៥/១២៥ លើ​មុខវិជ្ជា គណិតវិទ្យា…”។

    ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​អ្នក​ជាប់​ពិន្ទុ​ ១២៥/១២៥ ពេញ ក៏​មាន​សិស្ស​ជាច្រើន​ផង​ដែរ  បាន​ពិន្ទុ ០០ (សូន្យ) និង ០១ ដែរ ដែល​នេះ​ជា​ដំណឹង​គួរ​ឱ្យ​សោកស្ដាយ។


    math
    2
    • Blogger Comments
    • Facebook Comments
    Item Reviewed: សិស្ស​​គណិត​ម្នាក់​​បាន​​​ពិន្ទុ​​ពេញ​ ខណៈ​​សិស្ស​​ជាច្រើន​​បាន​ ០ Rating: 5 Reviewed By: Unknown
    Scroll to Top