• ព័ត៌មានថ្មី

    Wednesday, September 23, 2015

    Chelsea ឆេះ​ដុំ​ Diego Costa ​ត្រូវ​ពិន័យ​មិន​ឲ្យ​លេង​៣​ប្រកួត​

    ការ ​ពិន័យ​មិន​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Diego Costa ​ចូល​លេង​៣​ប្រកួត​ដោយ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA​ បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ ដែល​ធ្វើ​ឲ្យ​ក្រុម​តោ​ខៀវ​ Chelsea ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង។

    ការ​ពិន័យ​នេះ​គឺ​បន្ទាប់​ពី​មាន​ការ​សើរើ​លើ​អាកប្បកិរិយា​របស់​កីឡាករ​ រូប​នេះ​ដែល​បាន​ធ្វើ​ដាក់  Koscielny ​និង​ Gabriel ​របស់​ Arsenal​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីក​អង់គ្លេស​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។


    សហព័ន្ធ​បាល់ទាត់​អង់គ្លេស​បាន​ចាត់​ទុក​ថា​ ការ​ពើង​ទ្រូង​របស់​កីឡាករ​ Costa​ បុក​ទៅ​លើ​ Koscielny​  ​ពេល​ប្រឈម​មុខ​ដាក់​គ្នា​ គឺ​ជា​អំពើ​ហិង្សា​មួយ។

    ក្រោយ​ការ​ពិន័យ​ ក្លិប​ Chelsea ​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ថា៖ “យើង​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​សហព័ន្ធ​ ដែល​ព្យួរ​ Diego Costa។ យើង​នឹង​រង់​ចាំ​ការ​ពន្យល់​ជា​លាយលក្ខណ៍​អក្សរ​របស់​ពួក​គេ​ មុន​ពេល​យើង​អត្ថាធិប្បាយ​បន្ថែម”។

    នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​ខ្សែ​ប្រយុទ្ធ​របស់​តោ​ខៀវ​រូប​នេះ​ត្រូវ​បាន​ពិន័យ​ដោយ​សហព័ន្ធ​ ក្នុង​រយៈពេល​​ដ៏​ខ្លី​នៃការ​ចាប់​​​អាជីព​​នៅ​​ក្នុង​លីក​កំពូល​អង់គ្លេស​ ដោយ​លើក​ទី​មួយ​បាន​ប៉ះ​ទង្គិច​ជាមួយ​កីឡាករ​ Emre Can​ របស់​ Liverpool។ អ្នក​ចាត់​ការ​ក្រុម​ Mourinho ​ក៏​មាន​ការ​ខឹង​សម្បារ​ និង​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែរ​នៅ​ពេល​នោះ។

    Costa ​បាន​ក្លាយ​ជា​កីឡាករ​​ក្រៅ​ស្រុក​ទី​៦០​ តាំង​ពី​រដូវ​កាល​​២០០៤-២០០៥​ ដែល​ពុំ​ត្រូវ​បាន​​អាជ្ញាកណ្ដាល​ចាប់​កំហុស​បាន​អំឡុង​ពេល​ប្រកួត​ ចំពោះ​​ការ​ប្រព្រឹត្តិ​ខុស​ទៅ​លើ​​​កីឡាករ​ដទៃ​ ប៉ុន្តែ​ត្រូវ​បាន​​ពិន័យ​​ដោយ​សហព័ន្ធ​​ក្រោយ​ប្រកួត​ទៅ​វិញ។

    ដូច្នេះ​សម្រាប់​ការ​ពិន័យ​មិន​ឲ្យ​ចូល​លេង​៣​ប្រកួត​ Costa ​នឹង​ពុំ​មាន​វត្តមាន​ទេ​ពេល​ Chelsea ​ប៉ះ​ Walsall, Newcastle និង Southampton៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea ឆេះ​ដុំ​ Diego Costa ​ត្រូវ​ពិន័យ​មិន​ឲ្យ​លេង​៣​ប្រកួត​ Rating: 5 Reviewed By: Unknown
    Scroll to Top