• ព័ត៌មានថ្មី

    Sunday, September 27, 2015

    Ronaldo ​​ខក​ចិត្ត​​​ខ្លាំង ត្បិត​ Real មិន​អាច​ធ្វើ​ស៊ី​ Malaga ដែល​សល់​​​​គ្នា​​តែ​១០​នាក់​បាន

    Cristiano Ronaldo ​​ខក​ខាន​រក​គ្រាប់​បញ្ចូល​ទី​៣​ប្រកួត​ជាប់ៗ​គ្នា​ហើយ បន្ទាប់​ពី​ប្រកួត​​យប់​មិញ​​​នៅ​តែ​គ្មាន​សំណាង​ទៀត​ ពោល​គឺ​ក្រុម​ Real Madrid បាន​ត្រឹម​ស្មើ ០-០ ទល់​នឹង​ Malaga ក្នុង​ទឹក​ដី​ខ្លួន​ឯង​ប៉ុណ្ណោះ។



    ​​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Ronaldo ត្រូវ​ការ​តែ​៣​គ្រាប់​ទៀត​ប៉ុណ្ណោះ នឹង​អាច​បំបែក​កំណត់ត្រា​របស់​ Raul (៣២៣គ្រាប់) ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ Real Madrid ​​ខណៈ​ដែល​បច្ចុប្បន្ន​​ស៊ុត​បាន​៣២១​គ្រាប់​ហើយ ប៉ុន្តែ​៣​​ប្រកួត​កន្លង​ទៅ​នេះ រូប​គេ​មិន​អាច​រក​បាន​១​គ្រាប់​សោះ។

    ​​និយាយ​ពី​ការ​ប្រកួត​យប់​មិញ​វិញ ក្រុម​ម្ចាស់​ផ្ទះ​ស្ដេច​ស ​គ្រប់គ្រង​បាល់​ដល់​ទៅ​​៦៩​% និង​ស៊ុត​​សរុប ៣១​ជើង ខណៈ​ដែល​ Ronaldo ម្នាក់​ឯង​​ស៊ុត​បាន​១៣​ជើង ប៉ុន្តែ​នៅ​តែ​មិន​អាច​ទម្លុះ​ដៃ​អ្នកចាំទី​ Super Save របស់​ក្រុម​ Malaga កីឡាករ​ Carlos Kameni បាន ហើយ​​កីឡាករ​ Nordin Amrabat ​របស់​ក្រុម​ភ្ញៀវ​ទទួល​បាន​កាត​ក្រហម ​នៅ​១៣​នាទី​ចុង​ក្រោយ មុន​បញ្ចប់​ការ​ប្រកួត​ថែម​ទៀត។


    លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​កំពូល​តារាង Real ធ្លាក់​​ទៅ​​លេខ​​​៣​ក្នុង​តារាង La Liga វិញ៕

    1111

    5

    2

    3

    4

    6


    7

    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​​ខក​ចិត្ត​​​ខ្លាំង ត្បិត​ Real មិន​អាច​ធ្វើ​ស៊ី​ Malaga ដែល​សល់​​​​គ្នា​​តែ​១០​នាក់​បាន Rating: 5 Reviewed By: Unknown
    Scroll to Top