• ព័ត៌មានថ្មី

    Monday, September 7, 2015

    Beckham ​ពិចារណា​សម្ដែង​ជា James Bond ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី

    David Beckham ​កំពុង​ពិចារណា​ចូល​ធ្វើ​ជា​តារា​ភាពយន្ត​ ដោយ​សម្ដែង​ជា​តួ James Bond 007 ​ក្រោយ​ពី​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ចង់​ឃើញ​បុរស​សង្ហារ​រូប​នេះ​ដើរ​តួ​ សម្ដែង​ជា​អ្នក​ស៊ើបអង្កេត​ក្នុង​ខ្សែ​ភាពយន្ត​បែប​បាញ់​ប្រហារ។


    កាសែត Daily Star ​បាន​សង្កត់​ធ្ងន់​ថា Beckham ​អាច​នឹង​ដើរ​តួ​ជា James Bond ​ជំនួស​តួ​បច្ចុប្បន្ន​ Daniel Craig ​ដែល​នឹង​ត្រូវ​ផុត​កុងត្រា​ជា​មួយ​ផលិត​កម្ម​ក្នុង​ពេល​ខាង​មុខ​នេះ។ ខណៈ​ដែល​ការ​សាមី​ខ្លួន​ក៏​មិន​ទាន់​ច្បាស់​១០០​%​ដែរ​ថា​នឹង​ចូល​ប្រឡូក​ ក្នុង​វិស័យ Hollywood ​នេះ​ដែរ​អត់ ប៉ុន្តែ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ជំរុញ​ទឹក​ចិត្ត អតីត​កីឡាករ​បាល់​ទាត់​រូប​នេះ​ឱ្យ​ធ្វើ​ជា​តារា​ភាពយន្ត។

    Daniel-Craig-in-a-new-photoshoot-to-announce-the-release-of-tickets-Bond-film-Spectre
    លោក Daniel Craig

    មួយ​វិញ​ទៀត បើ​ក្រឡេក​ទៅ​មើល​កាល​ពី​ឆ្នាំ​មុន​វិញ បុរស​កូន​៤​នាក់​ខាង​លើ​ក៏​ធ្លាប់​ទាក់ទង​ជា​មួយ​លោក Guy Ritchie ​ដែល​ជា​ផលិត​ករ​ដ៏​ល្បី​ឈ្មោះ​នៅ​អង់គ្លេស​រួច​ទៅ​ហើយ ពោល​គឺ​រូប​គេ​ក៏​មាន​គម្រោង​ចូល​វិស័យ​ភាពយន្ត​នេះ​ផង​ដែរ គ្រាន់​តែ​ចាំ​រក​ឱកាស​ល្អ​សិន​តែ​ប៉ុណ្ណោះ។ ពេល​នោះ Beckham ​និយាយ​ថា៖ “ខ្ញុំ​ជា​មិត្ត​ល្អ​ Guy ហើយ​ក៏​ជឿ​ជាក់​លើ​គាត់​ដែរ។ គាត់​មិន​ដាក់​ខ្ញុំ​ឱ្យ​សម្ដែង​នោះ​ទេ ប្រសិន​បើ​គាត់​គិត​ថា​ខ្ញុំ​ធ្វើ​មិន​បាន​នោះ”។

    អតីត​កីឡាករ Manchester United ​និង Real Madrid ​ខាង​លើ​ក្រោយ​ពី​ចូល​និវត្តន៍​ពី​បាល់​ទាត់​ទៅ រូប​គេ​មាន​ការងារ​ជា​ច្រើន​ដូចជា អ្នក​ជំនួញ តារា​ម៉ូដែល​និង​អ្នក​នាំ​ពាក្យ​ជា​ដើម។ ចំណែក​ឯ​វិស័យ​ភាពយន្ត​វិញ ប្រុស​ស្អាត​វ័យ​៤០​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ចូល​ថត​បន្តិច​ៗ​ដែរ តួ​យ៉ាង​ដូច​រឿង Outlaws ​ជា​ដើម​ដែល​លោក​សម្ដែង​បាន​១៥​នាទី៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Beckham ​ពិចារណា​សម្ដែង​ជា James Bond ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី Rating: 5 Reviewed By: Unknown
    Scroll to Top