• ព័ត៌មានថ្មី

    Tuesday, September 8, 2015

    ដាំ​រុក្ខជាតិ​បៃតង​ក្នុង​ការិយាល័យ​​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង

    ការ ​ធ្វើការងារ​​​​ក្នុង​ការិយាល័យ​ជៀស​មិន​ផុត​ពី​​​កើត​ស្ត្រេស​រក​គិត​អ្វី​ ​មិន​ចេញ​ទេ ​ព្រោះ​មួយ​ថ្ងៃ​ៗ​​ត្រូវ​សម្លឹង​​អេក្រង់​កុំព្យូទ័រ​ផង​​ ​​ដៃ​រវៃ​នឹង​ Keyboard​ផង​​ ​និង​​​មាន​បន្ទុក​ការងារ​ចម្រុះ​ផង។ ​​​​តែ​វិធី​ល្អ​មួយ​ជួយ​បន្ធូរ​បរិយាកាស​មួហ្មង​ ​​ឲ្យ​ផលិតភាព​ការងារ​ប្រសើរ​ឡើង​ជាង​មុន ​​នោះ​គឺ​​​ការ​ដាំ​​​រុក្ខជាតិ​បៃតង​​​​​​លំអ​លើ​តុ​។ ​​តាម​ការ​ស្រាវជ្រាវ​ ​​​​មាន​រុក្ខជាតិ​បៃតង​នៅ​កន្លែង​ធ្វើ​ការ​ ផ្តល់​អត្ថប្រយោជន៍​មួយ​ចំនួន​ដូចជា៖
     3034147-inline-i-4-dutch-designers-manipulated-a-surreal-office-environment-to-measure-employee-reactions
    ១ ​​ជួយ​​ធ្វើ​ឲ្យ​ប្រសើរ​​ដល់​ខ្យល់​អាកាស​ក្នុង​បន្ទប់

    តាម​ការ​សិក្សា​របស់​អង្គការ​អវកាស​ NASA ​​រក​ឃើញ​ថា ​​ការ​ដាំ​​រុក្ខជាតិ​បៃតង​ក្នុង​ការិយាល័យ​ជួយ​​សម្អាត​ខ្យល់​ ​​និង​ធ្វើ​ឲ្យ​សុខភាព​​អ្នក​​​ប្រសើរ​ឡើង។ ​​ការ​សិក្សា​ក៏​បាន​រក​ឃើញ​ដែរ​ថា ​​រុក្ខជាតិ​បៃតង​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​សុខុមាលភាព​បុគ្គលិក​ការិយាល័យ ​ និង​អាច​ជួយ​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​នានា​បាន​ឆាប់​​​រហ័ស​។


    ២ ​កាត់​បន្ថយ​ស្ត្រេស

    ក្នុង​ការ​សិក្សា​បញ្ចប់​និក្ខេបបទ​ថ្នាក់ ​អនុបណ្ឌិត​ចិត្តសាស្ត្រ​បរិស្ថាន​​ពី​សាកលវិទ្យាល័យ ​Surrey ​​ចក្រភព​អង់គ្លេស ​ ​​អ្នក​នាង​​ Helen Russell ​​​​បាន​ធ្វើ​ការ​​ប្រៀបធៀប​​ក្រុម​មនុស្ស​ពីរ​ក្រុម។ ​នាង​បាន​ចែក​តេស្ត​ដ៏​លំបាក​ឲ្យ​មនុស្ស​មួយ​ក្រុម​ដែល​ធ្វើការ​ក្នុង​ ការិយាល័យ​ដែល​ពោរពេញ​ដោយ​រុក្ខជាតិ​បៃតង ​និង​មួយ​ក្រុម​ទៀត​គ្មាន​រុក្ខជាតិ​បៃតង។ ​​​លទ្ធផល​បាន​បង្ហាញ​ថា ​​ក្រុម​អ្នក​ធ្វើការ​ក្នុង​ការិយាល័យ​ដែល​មាន​បរិស្ថាន​បៃតង​​គឺ​មាន​ស្បែក ​រលោង​មាន​សុខភាព​ល្អ​ជាង ​​​មាន​សម្ពាធ​ឈាម និង​បេះដូង​ល្អ​ជាង។ ​​ជា​រួម​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​មាន​រុក្ខជាតិ​បៃតង​ច្រើន​ ​ការ​កាត់​បន្ថយ​ស្ត្រេស​ក៏​កាន់​តែ​លឿន​ដែរ។

    ៣ ​បង្កើន​ផលិតភាព​ការងារ

    ​​​ការ​សិក្សា​ជាច្រើន​បាន​រក​ឃើញ​ថា ​រុក្ខជាតិ​បៃតង​ជួយ​បង្កើន​ផលិតភាព​ការងារ​​ដល់​ ១២% ​​បន្ថែម​ទៀត។ ​​​រុក្ខជាតិ​បៃតង​​នឹង​ជួយ​​ដល់​ភ្នែក ​​​​ធ្វើ​​ឲ្យ​ការ​ផ្ចង់​ស្មារតី​លើ​ការងារ​បាន​ល្អ ​​និង​បង្កើន​​លទ្ធផល​ការងារ​កាន់​តែ​ប្រសើរ។

    ​៤ ​ធ្វើ​ឲ្យ​បន្ទប់​ធ្វើការ​មាន​ផាសុកភាព

    តាម​ការ​ណែនាំ​ក្នុង​បន្ទប់​ធ្វើការ​គួរ​​ មាន​ជាតិ​សំណើម​ចន្លោះ​ពី​ ៣០ ​ទៅ​ ​៦០ ​ភាគរយ។ ​​​តែ​បន្ទប់​ការិយាល័យ​មួយ​ចំនួន​​មិន​មាន​​កម្រិត​សំណើម​ដល់​នេះ​ឡើយ​ ពិសេស​នៅ​រដូវ​ក្ដៅ​ដែល​សំណើម​ចុះ​ទាប ​​ជាហេតុ​​​​​ធ្វើ​​​ឲ្យ​ការ​ដក​ដង្ហើម​មិន​ស្រួល ​​ឬ​មាន​ការ​ដួល​សន្លប់​ ​ខ្យល់​ចាប់​ជា​ដើម។ ​​​ជា​ធម្មតា​ក្នុង​បន្ទប់​ដែល​មាន​កម្រិត​សំណើម​ជា​មធ្យម​ ២៥ ភាគរយ​ ​បើ​មាន​រុក្ខជាតិ​បៃតង​នឹង​ជួយ​​​ឲ្យ​កម្រិត​សំណើម​កើន​ដល់​ ៣០ ​ភាគរយ​ដែល​ធ្វើ​បន្ទប់​ធ្វើការ​កាន់​តែ​មាន​ផាសុកភាព​ឡើង។

    ៥ ​ឲ្យ​អ្នក​យល់​តម្លៃ​​​ និង​ចេះ​ស្រឡាញ់​បរិស្ថាន

    ដូច​រៀបរាប់​ខាង​លើ​ជា​ហូរហែ​ពី​ សារៈសំខាន់​​នៃ​រុក្ខជាតិ​បៃតង។​ ​​ដូច្នេះ​មាន​រុក្ខជាតិ​បៃតង​ក្នុង​ការិយាល័យ​​ប្រៀបដូច​ជា​ការ​ដាស់​តឿន​ អ្នក​ឲ្យ​យល់​ដឹង​ពី​តម្លៃ​​នៃ​​បរិស្ថាន ​​ដូច្នេះ​នឹង​វា​នឹង​ជួយ​ឲ្យ​អ្នក​ស្រឡាញ់​បរិស្ថាន​មិន​ថា ​តែ​នៅ​កន្លែង​ធ្វើការ​ តែ​​​នៅ​គ្រប់​កន្លែង​លើ​ផែនដី​​យើង​នេះ។

    មើល​មើល៍ ​លើ​តុ ​និង​នៅ​ជុំវិញ​កន្លែង​ដែល​អ្នក​ធ្វើការ​មាន​រុក្ខជាតិ​បៃតង​ហើយ​ឬ​នៅ?​​ ​បើ​មិន​ទាន់​មាន​ទេ ​គួរ​រក​រុក្ខជាតិ​មួយ​ផើង​តូច​ដាក់​មុខ​តុ​អ្នក​​ជា​ការ​ស្រេច៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដាំ​រុក្ខជាតិ​បៃតង​ក្នុង​ការិយាល័យ​​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង Rating: 5 Reviewed By: Unknown
    Scroll to Top