• ព័ត៌មានថ្មី

    Tuesday, September 8, 2015

    Suarez៖ ​MSN ​អត់​ច្រណែន​គ្នា​ទេ ព្រោះ​យើង​​ដឹង​ហើយ​​ថា​​ នរណា​ល្អ​ជាង​គេ​​បំផុត​

    ខ្សែ ​ប្រយុទ្ធ​ Luis Suarez របស់​ក្លិប​ FC Barcelona បាន​លើក​ឡើង​ថា ទំនាក់ទំនង​​រវាង​​ខ្លួន​លោក ជាមួយ​​ Lionel Messi ​និង​ Neymar ​គឺ​ល្អ​ណាស់ ​គ្មាន​ភាព​ច្រណែន​​គ្នា​ឡើយ​ ហើយ​ក៏​​ដឹង​ច្បាស់​ដែរ​​ថា Messi គឺ​ល្អ​ជាង​គេ​បំផុត។


    Suarez (ឆ្វេង), Neymar (កណ្តាល) និង Messi (ស្តាំ) អបអរក្រោយស៊ុតចូលទី

    ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Liverpool វ័យ​២៨​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ដល់​ La Vanguardia ថា៖ “យើង​ដើរ​លើ​ផ្លូវ​រួម​គ្នា​តែ​មួយ ដើម្បី​ជួយ​ឲ្យ​ Barcelona ឈ្នះ​ពាន​រង្វាន់។ ទំនាក់ទំនង​របស់​យើង​នៅ​លើ​ទីលាន និង​ក្រៅ​ទីលាន​ គឺ​ល្អ​ណាស់”។

    “យើង​ទាំង​​អស់​គ្នា​ដឹង​ច្បាស់​ហើយ​ថា Messi គឺ​ល្អ​​ជាង​គេ​បំផុត។ គ្មាន​នរណា​ម្នាក់ អាច​ធ្វើ​បាន​ល្អ​ជាង​គាត់ ឬ​ធ្វើ​បាន​ស្មើ​គាត់​ឡើយ។ ពួក​យើង គ្មាន​ការ​ច្រណែន​គ្នា​ទេ ព្រោះ​យើង​គឺជា​ផ្នែក​របស់​ក្រុម ហើយ​យើង​ក៏​មិន​ប្រជែង​គ្នា​ដែរ”។ ខ្សែ​ប្រយុទ្ធ ដែល​ស៊ុត​បាន​​២៥​គ្រាប់ កាល​រដូវ​កាល​មុន​បន្ថែម។

    2

    Messi, Suarez និង​ Neymar ដែល​ហៅ​កាត់​ថា “MSN” ​បាន​ស៊ុត​សរុប​១២២​គ្រាប់ ឲ្យ​​ក្រុម​ Barcelona រដូវ​កាល​មុន និង​ជួយ​ឲ្យ​​អ្នក​មាន​បុណ្យ​លើក​​​ពាន​ La Liga, Copa del Rey និង UEFA Champions League ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Suarez៖ ​MSN ​អត់​ច្រណែន​គ្នា​ទេ ព្រោះ​យើង​​ដឹង​ហើយ​​ថា​​ នរណា​ល្អ​ជាង​គេ​​បំផុត​ Rating: 5 Reviewed By: Unknown
    Scroll to Top