• ព័ត៌មានថ្មី

    Wednesday, September 9, 2015

    ដឹង​អត់​កីឡាករ​ខ្លាំង​ៗ​នៅ La Liga ​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​​ប៉ុន្មាន​​ពីក្លិប?

    La Liga ​ ជា​ក្របខ័ណ្ឌ​កំពូល​របស់​អេស្ប៉ាញ​ដែល​មាន​ពោរពេញ​ដោយ​កីឡាករ​ល្បី​ៗ​ដូចជា Lionel Messi របស់​ក្រុម Barcelona ​និង Cristiano Ronaldo ​របស់​ក្រុម Real Madrid ​ជា​ដើម។ ដោយ​សារ​តែ​មាន​វត្តមាន​កីឡាករ​ដ៏​មាន​ប្រជាប្រិយភាព​នេះ​ដែរ បាន​ធ្វើ​ឱ្យ​ក្លិប​យក្ស​ទាំង​ពីរ​រក​ចំណូល​បាន​យ៉ាង​ច្រើន ពោល​គឺ​រដូវ​កាល​កន្លង​ផុត​ទៅ​មុន​នេះ Real Madrid ​រក​បាន​៥៣០​លាន​អឺរ៉ូ (ជាង​៥៩៣​លាន​ដុល្លារ) និង Barcelona ​រក​បាន​ ៥១០​លាន​អឺរ៉ូ (ជាង​៥៧០​លាន​ដុល្លារ)។


    ទន្ទឹម​នឹង​រក​បាន​ច្រើន​នេះ​ដែរ ក្លិប​ទាំង​ពីរ​ខាង​លើ​ក៏​ត្រូវ​ចំណាយ​ច្រើន​វិញ​ផង​ដែរ​ទៅ​លើ​ប្រាក់​ បៀវត្សរ៍​របស់​កីឡាករ។ ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​១០​នាក់​ដែល​មាន​ប្រាក់​ចំណូល​ប្រចាំ ឆ្នាំ​ច្រើន​ជាង​គេ​នៅ La Liga ៖

    ឈ្មោះ​កីឡាករ
    ក្លិប
    ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ
    Lionel Messi
    Barcelona
    ២០​លាន​អឺរ៉ូ
    Cristiano Ronaldo
    Real Madrid
    ២០​លាន​អឺរ៉ូ
    Gareth Bale
    Real Madrid
    ១២​លាន​អឺរ៉ូ
    Luis Suarez
    Barcelona
    ១០​លាន​អឺរ៉ូ
    Sergio Ramos
    Real Madrid
    ១០​លាន​អឺរ៉ូ
    Neymar
    Barcelona
    ,៨​លាន​អឺរ៉ូ
    Karim Benzema
    Real Madrid
    ៨​លាន​អឺរ៉ូ
    Andres Iniesta
    Barcelona
    ,៥​លាន​អឺរ៉ូ
    Ivan Rakitic
    Barcelona
    ៧​លាន​អឺរ៉ូ
    Toni Kroos
    Real Madrid
    ៧​លាន​អឺរ៉ូ​

    ​ប្រាក់​បៀវត្ស​ប្រចាំ​ឆ្នាំ​​របស់ Messi ​និង Ronaldo ​ក្នុង​មួយ​ឆ្នាំ​គឺ​ស្មើ​នឹង​ប្រាក់​ចំណូល​របស់​ក្លិប Levante ​និង Rayo ​ទៅ​ហើយ ដោយសារ​តែ​ក្លិប​ទាំង​ពីរ​នេះ​រក​បាន​តែ​២០​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយ​ ឆ្នាំ។ ចំណែក​ឯ Eibar ​វិញ​រក​បាន​តែ​១៨​លាន​អឺរ៉ូ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន។
    • Blogger Comments
    • Facebook Comments
    Item Reviewed: ដឹង​អត់​កីឡាករ​ខ្លាំង​ៗ​នៅ La Liga ​បាន​ប្រាក់​ប្រចាំ​ឆ្នាំ​​ប៉ុន្មាន​​ពីក្លិប? Rating: 5 Reviewed By: Unknown
    Scroll to Top