• ព័ត៌មានថ្មី

    Wednesday, September 16, 2015

    អ្នក​ប្រដាល់​អូស្ត្រាលី​ម្នាក់​ស្លាប់ បន្ទាប់​ពី​​ឡើង​វ៉ៃ​

    អ្នកប្រដាល់ ​អូស្ត្រាលី​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​​​ឡើង​វ៉ៃ​បាន​៤​ថ្ងៃ ដោយសារ​​ដៃ​​គូ​វ៉ៃ​ឲ្យ​សន្លប់​​​ស្ដូកស្ដឹង ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​​ប្រចាំ​តំបន់​​នៃ​ទីក្រុង​ស៊ីដនី។


    Davey Browne Jr ​វ័យ​២៨​ឆ្នាំ ត្រូវ​ដៃ​គូ​ប្រកួត​​សញ្ជាតិ​ហ្វីលីពីន​ Carlo Magali ​វ៉ៃ​ឲ្យ​សន្លប់​នៅ​ចុង​ទឹក​ទី​១២ ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ IBF Super-Featherweight ​កាល​ពី​ថ្ងៃ​សុក្រ ​ហើយ​ក្រោយ​កើត​ហេតុ​ឪពុក​របស់​ Browne ក៏​បាន​យក​កូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​ដោយសារ​អាការ​ធ្ងន់ធ្ងរ​ទើប​​​ អ្នក​ប្រដាល់​រូប​នេះ ត្រូវ​ស្លាប់​នៅ​មន្ទីរពេទ្យ​ នៅ​៤​ថ្ងៃ​បន្ទាប់។

    ប៉ូលិស ​​បាន​បញ្ជាក់​បន្ថែម​​ឲ្យ​ដឹង​ថា Browne Jr បាន​ស្លាប់​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​សន្លប់​នៅ​លើ​សង្វៀន​នៅ​៣០​វិនាទី នៃ​ទឹក​ទី​១២ មុន​នឹង​បញ្ចប់​ការ​ប្រកួត។

    នេះ​ជា​លើក​ទី​២​ហើយ ដែល​អ្នក​ប្រដាល់​អូស្ត្រាលី​បាន​ស្លាប់ ដោយសារ​​ឡើង​វ៉ៃ បន្ទាប់​ពី​អ្នកប្រដាល់​ Braydon Smith ​បាន​សន្លប់​ និង​ស្លាប់​ ក្រោយ​​វ៉ៃ​ចាញ់​នៅ​ទឹក​ទី​១០ ក្នុង​ការ​ប្រកួត Featherweight កាល​ពី​៦​ខែ​មុន​ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នក​ប្រដាល់​អូស្ត្រាលី​ម្នាក់​ស្លាប់ បន្ទាប់​ពី​​ឡើង​វ៉ៃ​ Rating: 5 Reviewed By: Unknown
    Scroll to Top