• ព័ត៌មានថ្មី

    Tuesday, September 8, 2015

    ល្ងាច​នេះ ក្រុម​ស៊ីរី​រំពឹង​បាន​៣​ពិន្ទុ​ ខណៈ​​​កម្ពុជា​មិន​ប្រើ​ទម្រង់​ដូច​ជួប​ជប៉ុន

    ទោះ ​ជា​ក្រុម​ជម្រើស​ជាតិ​ស៊ីរី​មាន​គុណភាព​បាល់​ល្អ​ប្រហាក់ប្រហែល​នឹង​ក្រុម​ ជប៉ុន​ក៏​ដោយ​​ ​ក៏​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​មិន​ប្រើ​ទម្រង់​ការពារ​ទាំង​ស្រុង​នោះ​ដែរ​ សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​​លោក​ឆ្នាំ​២០១៨​​​ ​ពូល​ E នៅ​​តំបន់​អាស៊ី​ ជុំ​ទី​ពីរ​​ ជើង​ទី​១​ដែល​កម្ពុជា​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ទទួល​ស៊ីរី​វេលា​ម៉ោង​ ៦:៣០​នាទី​ល្ងាច​នេះ​ដែល​មាន​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍​ BTV។


    ក្រុម​ជម្រើស​ជាតិ​កម្ពុជា

    លោក​ Lee Tae Hoon គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ ម្សិល​មិញ​ថា​ សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ​​ លោក​មិន​ប្រើ​ទម្រង់​ការពារ​ដូច​កាល​ប្រកួត​ជា​មួយ​ជប៉ុន​ឡើយ។ លោក​នឹង​រៀប​ក្បួន​ការពារ​ និង​វាយ​បក​ឲ្យ​​បាន​លឿន​ៗ​ដើម្បី​រក​គ្រាប់​បាល់​។ ទោះ​ជា​យ៉ាង​ណា​ រហូត​ដល់​ព្រឹក​​ថ្ងៃ​ទី​៨​ ​កញ្ញា​នេះ​ លោក​មិន​ទាន់​សម្រេច​ជ្រើស​រើស​យក​កីឡាករ​ណា​ខ្លះ​ដើម្បី​ដាក់​ឲ្យ​លេង​ជួរ​ មុខ​សម្រាប់​វាយ​​លុក​នោះ​ទេ។ លោក​ត្រូវ​ពិនិត្យ​មើល​កីឡាករ​ពេល​ពួក​គេ​​ហ្វឹកហាត់​កាល​ពី​ល្ងាច​មិញ​ និង​ព្រឹក​នេះ​ទៀត​​ទើប​សម្រេច​ចិត្ត។

    លោក​ Fajr Ibrahim គ្រូ​បង្វឹក​ជម្រើស​ជាតិ​ស៊ីរី​​បាន​និយាយ​ថា លោក​សង្ឃឹម​ទទួល​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​ថ្ងៃ​នេះ​​ដោយ​សារ​ក្រុម​របស់​ លោក​មាន​កម្លាំង​ចិត្ត​ពេញ​ល្អ​ក្រោយ​ពេល​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ ពីរ​លើក​កន្លង​មក​ ឈ្នះ​ទាំង​ពីរ​ប្រកួត។ ទោះ​ជា​ក្រុម​កម្ពុជា​បាន​ចាញ់​៣​ប្រកួត​ជាប់​គ្នា​​ ក៏​ក្រុម​របស់​លោក​មិន​អាច​មើល​ស្រាល​បាល​ឡើយ​ ពី​ព្រោះ​កម្ពុជា​បាន​ក៏​រីក​ចម្រើន​ដែរ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ លោក​បញ្ជាក់​ថា លោក​នឹង​ប្រើ​ទម្រង់​វាយ​សម្រុក​ឲ្យ​បាន​ច្រើន​ដើម្បី​រក​គ្រាប់​បាល់។

     Syrian Teamក្រុម ស៊ីរី​ ពេល​ធ្វើ​សន្និសីទ

    និយាយ​ពី​ជើង​កីឡាករ​​វិញ​ក្រុម​ទាំង​ពីរ​មាន​លក្ខណៈ​ខុស​គ្នា​តិច​តូច​ ដោយ​សារ​ម្ចាស់​ផ្ទះ​កម្ពុជា​មាន​កីឡាករ​របួស​ខ្លះ​ៗ ខណៈ​ស៊ីរី​គ្មាន​​​បញ្ហា​ចោទ​ឡើយ។ តារា​ឆ្នើម​ ចាន់ វឌ្ឍនាកា​ របស់​កម្ពុជា​មិន​អាច​ចូល​លេង​បាន​ទេ​ ហើយ ​ប្រាក់​ មុន្នីឧត្តម​ និង​ ហួយ ផល្លីន​ ទើប​ជា​ពីរ​បួស​ ដូច្នេះ​មិន​ប្រាកដ​ថា​ បាន​ចូល​លេង​ដែរ។

    លោក​គ្រូ​​ Lee ថា សូម​អ្នក​គាំទ្រ​សម្លឹង​ឃើញ​តែ​កីឡាករ​ម្នាក់​ ឬ​ពីរ​នាក់​​ដូច​ជា​ ចាន់ វឌ្ឍនាកា​ និង​ប្រាក់​ មុន្នីឧត្តម​ជា​ដើម។ សូម​ឲ្យ​តម្លៃ​កីឡាករ​ជា​ក្រុម​ ពី​ព្រោះ​​កីឡា​បាល់ទាត់​ជា​កីឡា​លេង​ជា​ក្រុម​​គឺ​មិន​អាច​យក​ម្នាក់​ឬ​ពីរ ​នាក់​លេង​បាន​ឡើយ។
     Syrian Capitainកីឡាករ​ប្រធាន​ក្រុម​របស់​ស៊ីរី

    ខ្សែ​ប្រយុទ្ធ​របស់​ស៊ីរី​លេខ​ Raja Rafe បាន​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ និង​រក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់​ហើយ​ឲ្យ​ជម្រើស​ជាតិ​ស៊ីរី និង​ខ្សែ​ប្រយុទ្ធ​ Al Jafal ក៏​មិន​ធម្មតា​ដែល​ក្រុម​កម្ពុជា​មិន​អាច​ធ្វេស​ប្រហែស​បាន​ឡើយ។ ជា​ពិសេស​ទៀត​នោះ​ កីឡាករ​ស៊ីរី​មាន​ប្រៀប​ខាង​កាយ​សម្បទា​ល្អ​ជាង​កីឡាករ​កម្ពុជា។

    TABLE Eតារាង​ពូល E

    ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​កន្លង​មក​ ស៊ីរី​ឈ្នះ​ទាំង​ពីរ​ប្រកួត​គឺ​ឈ្នះ​អាហ្វហ្គានីស្ថាន​ ៦-០ និង​ឈ្នះ​សិង្ហបុរី​ ១-០ និង​កំពុង​ឈរ​លើ​កំពូល​តារាង​ E​ ខណៈ​កម្ពុជា​ចាញ់​ទាំង​៣​ប្រកួត​គឺ​ចាញ់​សិង្ហបុរី​ ៤-០, ចាញ់​អាហ្វហ្គានីស្ថាន​ ១-០ និង​ចាញ់​ជប៉ុន​ ៣-០។ ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​ប្រកួត​មិត្តភាព​ម្តង​កាល​ពី​ឆ្នាំ​២០០៧​ដែល​ ស៊ីរី​បាន​ឈ្នះ​កម្ពុជា​ ៥-១។ ចុះ​ថ្ងៃ​​នេះ​ លទ្ធផល​យ៉ាង​ណា​វិញ?

    Clear-Men_Banner_300x90
    • Blogger Comments
    • Facebook Comments
    Item Reviewed: ល្ងាច​នេះ ក្រុម​ស៊ីរី​រំពឹង​បាន​៣​ពិន្ទុ​ ខណៈ​​​កម្ពុជា​មិន​ប្រើ​ទម្រង់​ដូច​ជួប​ជប៉ុន Rating: 5 Reviewed By: Unknown
    Scroll to Top