• ព័ត៌មានថ្មី

    Wednesday, September 2, 2015

    ចេញ​ Processor​ ថ្មី ជួយ​​​កុំព្យូទ័រ​ស៊ី​ភ្លើង​តិចហើយ​​ លេង​ហ្គេម​ ឬ​មើល​​វីដេអូ​ 4K ស្រួល​​ទៀត

    ក្រុមហ៊ុន ​ Intel​ បាន​ធ្វើ​ការ​ប្រកាស​ពី​ប្រភេទ​ Processor​ ជំនាន់​​ចុង​ក្រោយ​គឺ​ Skylake​ (microarchitecture)​ ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​បច្ចេកវិទ្យា​ IFA​ នា​ប្រទេស​អាល្លឺម៉ង់។

    Skylake​ នេះ​ជា​ Processor​ ជំនាន់​ទី​៦​ ហើយ​ក៏​ជា​ជំនាន់​ចុង​ក្រោយ​ដែរ​របស់​ក្រុមហ៊ុន​ Intel​ ដែល​​មាន​សមត្ថភាព​ប្រសើរ​ជាង​ជំនាន់​មុន។


    Skylake នេះ​មាន​ការ​កាត់​បន្ថយ​តម្រូវ​ការ​ថាមពល​ (ស៊ី​ភ្លើង​តិច​ជាង​មុន)​ កម្លាំង​ក្រាហ្វិក​ខ្លាំង ​គឺ​អាច​ទ្រទ្រង់​វីដេអូ​កម្រិត​ 4K​ បាន​ល្អ​ជាង​មុន។ Processor ជំនាន់​មុន​ៗ​គឺ​ពិបាក​ក្នុង​ការ​ទ្រទ្រង់​វីដេអូ​កម្រិត​ 4K​ ដែល​មាន​ video codec H.265​ ហើយ​មាន​តែ​ Skylake​ នេះ​ទេ ​ដែល​អាច​ទ្រទ្រង់​វា​បាន។

    ចំពោះ​ Processor ប្រភេទ​ Core-M​ ដែល​ប្រើ​លើ​ Tablet​ កូន​កាត់​កុំព្យូទ័រ ​​ក៏​មាន​ការ​ Update​ ឲ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​ច្រើន ​ហើយ​ថែម​ទាំង​មាន​ទំហំ​តូច​ជាង​មុន​ទៀត​ផង។ Skylake ក៏​មាន​ធ្វើ​ការ​បន្ថែម​នូវ​រន្ធ​ដោត​ USB ​ស៊េរី​ថ្មី​ផង​ដែរ ​គឺ​ USB Type-C និង​ Thunderbolt3។ គួរ​បញ្ជាក់​ថា ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ Processor​ របស់​ Intel​ អាច​ធ្វើ​ការ​ទ្រទ្រង់​ Overclocking​ បាន​ ដែល​វា​ជួយ​ឲ្យ​ការ​លេង​ហ្គេម​លើ​កុំព្យូទ័រ​កាន់​តែ​មាន​សភាព​លឿន​និង​រលូន ​ល្អ។


    កុំព្យូទ័រ​ ឬ​គ្រឿង​អេឡិចត្រូនិក​ដែល​ផលិត​ឡើង​ដោយ​មាន​បំពាក់​ Processor Skylake​ នេះ​អាច​នឹង​មាន​កម្រាស់​ស្ដើង​ ទម្ងន់​ស្រាល​ ហើយ​នឹង​មិន​ចាំ​បាច់​មាន​កង្ហារ​នោះ​ទេ។ មិន​តែ​ប៉ុណ្ណោះ​​ស៊ី​ថាមពល​តិច​​ថែម​ទៀត​ ចំពោះ​កុំព្យូទ័រ​យួរ​ដៃ​អាច​ប្រើ​ប្រាស់​បាន​ពី​១០​ទៅ​១២​ម៉ោង។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​ ម៉ាក​កុំព្យូទ័រ​ដំបូង​គេ​ដែល​នឹង​ប្រើ​ប្រាស់​ Processor Skylake​ គឺ​កុំព្យូទ័រ​​ហ្គេម​ Alienware របស់​ក្រុមហ៊ុន​ Dell៕
    ​​​​​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចេញ​ Processor​ ថ្មី ជួយ​​​កុំព្យូទ័រ​ស៊ី​ភ្លើង​តិចហើយ​​ លេង​ហ្គេម​ ឬ​មើល​​វីដេអូ​ 4K ស្រួល​​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top