• ព័ត៌មានថ្មី

    Wednesday, September 16, 2015

    Matchstix កម្មវិធី​បណ្ដាញ​សង្គម​ថ្មី​ កំពុង​​ពេញ​និយម​​ខ្លាំង​នៅ​កម្ពុជា

    នៅ ​ថ្ងៃ​ទី៣១ ខែ​កក្កដា ​ឆ្នាំ២០១៥ Matchstix​ ដែល​ជា​កម្មវិធី​បណ្ដាញ​សង្គមថ្មី​របស់​ប្រទេស​កម្ពុជា​បាន​ចូល​ខ្លួន​មក​ ដោយ​ចាប់​ផ្តើម​នូវ​មិត្ត​ភាព​ថ្មី និង​បង្កើត​ទំនាក់ទំនង​ដ៏​ថ្មី​ស្រឡាង។ កម្មវិធី Matchstix នេះ​បាន​ជះ​ឥទ្ធិពល​ដល់​ការ​បង្កើត​មិត្ត​ថ្មី ដែល​កើន​ឡើង​ជា​លំដាប់។



    នៅ​ថ្ងៃ​ទី១៥ សីហា នេះ ពីរ​សប្ដាហ៍​បន្ទាប់​ពី​ការ​ចេញ​ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី Matchstix លើ Google Play Matchstix បាន​ប្រារព្ធ​ឡើង​នូវ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​នៅ​ឯ The Summer ដែល​ទាក់ទាញ​អ្នក​គាំទ្រ​មក​ចូល​រួម​ដល់​ទៅ ៦០០ នាក់ អ្នក​ប្រើ​ប្រាស់ តារា​ល្បី និង​ភ្ញៀវ VIP ផ្សេង​ទៀត។ កម្មវិធី​ជប់​លៀង​បែប​របាំង​ម៉ាស ត្រូវ​បាន​បញ្ចប់​យ៉ាង​ជោគជ័យ​ដោយ​មាន​ដូចជា រហស្សកម្ម ការ​ផ្លុំ​ភ្លើង គ្រូទាយ តារា​បង្ហាញ​ម៉ូដ (Top Models) និង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ធ្វើ​ការ​ថត​ជាប់​នូវ​បណ្ដា​អ្នក​ គាំទ្រ​ប្រមាណ ៤ពាន់​នាក់។ សម្រាប់​វិធី​សាស្ត្រ​ទីផ្សារ​របស់​ Matchstix​ បង្កើត​ឡើង​ដោយ​មាន​នូវ Matchstix Brand Champions អ្នក​ដែល​មាន​ឥទ្ធិពល​ក្នុង​សង្គម​ត្រូវ​បាន​ជ្រើស​យក​យ៉ាង​សម្រិត​សម្រាំង ដើម្បី​ឱ្យ​ត្រូវ​នូវ​ការ​ពេញចិត្ត​របស់​អ្នក​ប្រើប្រាស់​ក្មេង​ចាស់ ដែល​ត្រៀម​ខ្លួន​រួម​ជា​ស្រេច​ក្នុង​ការ​ទទួល​យក​នូវ​វត្តមាន​របស់​កម្មវិធី ​ទំនាក់​ទំនង​គ្នា​ក្នុង​ប្រទេស​កម្ពុជា។

    11960115_850931331689249_8119090442103763308_n

    ប្រធាន​ចាត់​ចែង​កម្មវិធី Matchstix លោក Keeyan Admana បាន​បង្ហាញ​ពី​ភាព​មិន​ភ្ញាក់​ផ្អើល​ទៅ​លើ​វត្តមាន​ដ៏​សម្បើម​នៃ​ការ​ចូលរួម ​នៅ​ឯ​កម្មវិធី​ជប់​លៀង​ដាក់​ឱ្យ​ដំណើរការ និង​ការ​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​នោះ​ទេ ដោយ​លោក​បាន​លើក​ឡើង​ថា “នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​ដឹង​រួច​មក​ហើយ ដោយ​យោង​លើ​ការ​ចាប់​អារម្មណ៍ និង​ភាព​ល្បីល្បាញ ដែល​អាច​ទាក់ទាញ​អ្នក​គាំទ្រ​ពីរ​បី​ថ្ងៃ​មុន​កម្មវិធី ​ដោយ​សារ​សំបុត្រ​ចំនួន​រាប់​រយ​សន្លឹក​ត្រូវ​បាន​ចែក​អស់​ក្នុង​រយៈ​ពេល​ ប្រមាណ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ”។

    ក្នុង​កំឡុង​ថ្ងៃ​បន្ទាប់​នៃ​ការ​ដាក់​សម្ពោធ​ឱ្យ​ដំណើរការ Matchstix បាន​ចេញ​នៅ​លើ​ប្រព័ន្ធ iOS ហើយ Matchstix បាន​ទទួល​តំណែង​លំដាប់​កំពូល​ជា​កម្មវិធី (App) ដែល​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ iOS​ ដោយ​យោង​តាម appannie.com។ នេះ​គឺ​ជា​ភាព​ជោគជ័យ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​សម្រាប់​ App​ ថ្មី​ក្នុង​ទីផ្សារ​កម្ពុជា។ លោក Admana បាន​បង្ហាញ​ពី​សេចក្ដី​សោមនស្ស​រីករាយ​លើ​ភាព​ជោគជ័យ​នេះ ​ហើយ​រូប​លោក​ផ្ទាល់​ក៏​បាន​និយាយ​ថា “សូម​អបអរ​សាទរ​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា ​សម្រាប់​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឱ្យ​កម្មវិធី​ក្នុង​ស្រុក​នេះ អាច​ឈរ​លំដាប់​កំពូល​ឈ្នះ​កម្មវិធី​ធំៗ​ដូចជា Facebook, Line និង YouTube ក្នុង​ប្រទេស​កម្ពុជា”។

    11856347_843962525719463_1469623917102923312_o

    បើ​ពិនិត្យ​ទៅ​លើ​ស្ថិតិ​សំខាន់ៗ មួយ​ចំនួន​ដែល​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ Matchstix ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​អ្នក​ប្រើប្រាស់​ដល់​ទៅ ៤០ ០០០ នាក់ ហើយ​ចំនួន​ទាំង​នោះ គឺ​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។ ចំនួន​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​ដោយ Matchstixគឺ​មាន​កំណើន​លើស​ពី ២៨ ០០០គូរ។ ចំនួន​នៃ​ការ ​“Swipes” ដើម្បី Like ឬ Dislike មាន​ប្រមាណ ១៦០ ០០០ ក្នុង​មួយ​ថ្ងៃ។ ចំនួន​សរុប​នៃ Profile ដែល​ត្រូវ​បាន​គេ Swipe “Like” គឺ​មាន​ដល់ ៤លាន​នាក់​ហើយ។ ដោយ​យោង​តាម​ទិន្នន័យ​ទាំង​នេះ Matchstix ​ដូចជា​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក។ “ប្រសិន​បើ​ចង់​ដឹង​ថា​កម្មវិធី​នេះ​វា​មាន​ឥទ្ធិពល​យ៉ាង​ណា​នៅ​ក្នុង​ ប្រទេស​កម្ពុជា គ្រាន់​តែ​ក្នុង​រយៈ៣សប្តាហ៍ ទទួល​បាន​ចំនួន៤លាន Likes ដើម្បី​ភ្ជាប់។ នេះ​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​កម្ពុជា”។

    សន្ទុះ​ដ៏​ខ្លាំងក្លា​នៃ Matchstix គឺ​បាន​រីកសាយ​ទៅ​ដល់​ក្រៅ​ពី​ទីក្រុង​ភ្នំពេញ។ Matchstix ​ទទួល​បាន​នូវ​អ្នក​ប្រើប្រាស់​ថ្មី​នៅ​តាម​បណ្ដា​ខេត្ត​ជាមួយ​នឹង​កំណើន​ដ៏ ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល។ យើង​មាន​នូវ​ផែន​ការ ​និង​យុទ្ធនាការ​ក្នុង​ការ​បង្កើន​កម្មវិធី Matchstix ឱ្យ​មាន​សន្ទុះ​មិន​ត្រឹមតែ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ហួស​ដែន​កំណត់​ដល់​ក្រៅ​ប្រទេស​ថែម​ទៀត​ផង។ លោក Admana បន្ថែម​ថា “យើង​ចង់​បង្កើត​នូវ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​បែប Online ក្នុង​ស្រុក​ដ៏​ធំ​ផ្តាច់​គេ។ យើង​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ និង​ចាប់​ផ្តើម​ឡើង​នៅ​ទីតាំង​ដ៏​ត្រឹមត្រូវ។ ប្រសិន​បើ​មុខ​ជំនួញ​ណា​ចាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​ពួក​ យើង យើង​រីករាយ​ក្នុង​ការ​ពិភាក្សា”។

    11218933_850101228438926_9146591376266128955_n

    Matchstix គឺ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ដៅ​យក​ប្រទេស​ជិត​ខាង គឺ​ប្រទេស​មីយ៉ាន់ម៉ា។ ការ​ទទួល​ស្វាគមន៍ Matchstix ក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​នូវ​ភាព​វិជ្ជមាន ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជិត​ខាង​មាន​ការ​ចាប់​អារម្មណ៍​មក​លើ​កម្មវិធី Matchstix។ លោក Admana និយាយ​ថា “ប្រទេស​មីយ៉ាន់ម៉ា គឺ​ជា​ប្រទេស​បន្ទាប់។ ទុក​ពេល​ឱ្យ​យើង​ពីរ ទៅ​បី​ខែ ហើយ​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស មីយ៉ាន់ម៉ា អ្នក​អាច​រក​ឃើញ​មិត្តភ័ក្ដិ​ធ្វើ​ដំណើរ​ថ្មីៗ មិត្តភ័ក្ដិ​ថ្មីៗ ឬ​ប្រហែល​រក​ឃើញ​នូវ​មនុស្ស​ពិសេស ដើម្បី​ទាក់ទង​ជាមួយ”។ កម្មវិធី ​Matchstix​ គឺ​កំពុង​ឈាន​ជើង​មក​កាន់​ប្រទេស​មីយ៉ាន់ម៉ា។ Matchstix គឺ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ចែក​រំលែក​នូវ​សមិទ្ធផល​ថ្មី ​និង​ជា​ភាព​កត់​ចំណាំ​ដែល​មិន​អាច​បំភ្លេច​បាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

    Matchstix គឺ​ជា​ផលិតផល​របស់​ក្រុមហ៊ុន Mobimedia (Cambodia) Limited, Phnom Penh។ សម្រាប់​ព័ត៌មាន​បន្ថែម​ចូល​ទៅ​កាន់​គេហទំព័រ www.mobimedia.com.au។ សម្រាប់​ព័ត៌មាន​អំពី ចូល​ទៅ​កាន់ www.matchstixapp.com ឬ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ Matchstix តាមរយៈ facebook.com/matchstixapp

    សម្រាប់​តម្រូវ​ការ​រូបភាព​គុណភាព​ច្បាស់​និង​សំណួរ​ដែល​ត្រូវ​បាន​សួរ​ ជាញឹកញាប់​ក្នុង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ សូម​ផ្ញើ​ជា​អ៊ីមែល​មក​កាន់ info@matchstixapp.com។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Matchstix កម្មវិធី​បណ្ដាញ​សង្គម​ថ្មី​ កំពុង​​ពេញ​និយម​​ខ្លាំង​នៅ​កម្ពុជា Rating: 5 Reviewed By: Unknown
    Scroll to Top