• ព័ត៌មានថ្មី

    Thursday, December 3, 2015

    Adobe ស្នើ​សុំ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី Flash

    Flash ធ្លាប់​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​គេហទំព័រ, ហ្គេម​និង​រូបភាព​មាន​ចលនា​ជា​ច្រើន តែ​ដោយ​សារ​តែ​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាប្រិយ​ភាព​របស់​ Flash មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​ថ្នាក់​ក្រុមហ៊ុន Adobe ប្រកាស​ឲ្យ​ឈប់​ប្រើ​តែ​ម្ដង។


    ការ​ធ្វើ​បែប​នេះ​ព្រោះ​ដើម្បី​ផ្ដល់​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ ព្រោះ Flashបាន​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ពី​ក្រុមHacker និង​ធ្វើ​ឲ្យLaptop របស់​អ្នក​ប្រើប្រាស់​ស៊ី​ថ្ម​ទៀត​ផង​។​

    ក្នុង​សេចក្ដី​ប្រកាស​មួយ​របស់ Adobe បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​បាន​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​ឈប់​ប្រើប្រាស់ Flash ហើយ​ពួក​គេ​ក៏​បាន​ជំរុញ​ឲ្យ​អ្នក​ដែល​បង្កើត​មាតិកា​នៅ​លើ​វេបសាយ​ទាំង​អស់ ​ងាក​មក​ប្រើ HTML 5 ជំនួស​វិញ ព្រោះថា HTML 5 មាន​ទម្រង់​សុវត្ថិភាព​ខ្លាំង​ជាង។

    ​ទោះ​ជា​យ៉ាង​ណា Adobe នឹង​ធ្វើ​ការ​ជា​មួយ Microsoft និង Google ដើម្បី​ធ្វើ​ការ​សម្រួល​និង​បន្ថែម​នូវ​កម្រិត​សុវត្ថិភាព​ដល់​អ្នក​ ប្រើប្រាស់​ហើយ​ពួក​ចង់​ឲ្យ Flash មាន​ប្រជាប្រិយ​ភាព​ឡើង​វិញ​។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Adobe ស្នើ​សុំ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី Flash Rating: 5 Reviewed By: Unknown
    Scroll to Top