• ព័ត៌មានថ្មី

    Monday, December 21, 2015

    ហង្ស​ក្រហម Liverpool ​ធ្លាក់​ទឹក ដោយសារ​ Watford ​បាញ់​៣​ព្រួញ​យប់​មិញ

    ក្រុម ​ហង្ស​ក្រហម Liverpool ​ទទួល​រង​បរាជ័យ​ដ៏​ធំ​មួយ​កាល​ពី​យប់​មិញ ដោយសារ​តែ​ចាញ់​ក្រុម Watford ​ដែល​ទើប​តែ​ឡើង​ពី​លីក​លំដាប់​ទី​២​ក្នុង​លទ្ធផល ៣-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​សប្ដាហ៍​ទី​១៧។



    ក្នុង​ដី​ខ្លួន​ឯង Watford ​ធ្វើ​បាន​យ៉ាង​ល្អ ​បើ​ទោះ​បី​ជា​គ្រប់គ្រង​សាច់​បាល់​តិច​ជាង Liverpool ​ក៏​ដោយ ពោល​គឺ​ពួកគេ​អាច​រក​បាន​២​គ្រាប់​នៅ​តង់​ទី​១ ដែល​ធ្វើ​បាន​ដោយ​ខ្សែ​ការពារ Ake ​នៅ​៣​នាទី​បន្ទាប់​ពី​កែ​បាល់​និង​នាទី​ទី​១៥ ដោយ​ Ighalo ​។ ក្រុម​ហង្ស​ក្រហម​បើក​ការ​វាយ​ប្រហារ​វិញ​ដែរ ប៉ុន្តែ​មិន​មាន​សំណាង​អាច​ទម្លាយ​សំណាញ់​ទី​របស់​ម្ចាស់​ផ្ទះ​បាន​ឡើយ តែ​បែរ​ជា​ក្រុម​របស់​លោក Quique Sánchez ​ថែម​បាន​មួយ​គ្រាប់​ទៀត​នៅ​ជិត​ចប់​តង់​ទី​២ នាទី​៨៥។ ចប់​ការ​ប្រកួត watford ៣-០ Liverpool ។

    2F86FDC300000578-0-image-a-28_1450620026826

    2F8702FB00000578-0-image-a-29_1450620044709

    2F87390D00000578-3367794-image-m-63_1450623975740

    2F87052900000578-0-image-a-31_1450620176441

    • Blogger Comments
    • Facebook Comments
    Item Reviewed: ហង្ស​ក្រហម Liverpool ​ធ្លាក់​ទឹក ដោយសារ​ Watford ​បាញ់​៣​ព្រួញ​យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top