• ព័ត៌មានថ្មី

    Tuesday, December 8, 2015

    បុរស​ម្នាក់​បង្ហាញ​វិធី​ធ្វើ​ឲ្យ​​ឡូហ្គោ​​ iPhone ភ្លឺ​ដូច​ជា​​កុំព្យូទ័រ​ MacBook

    បុរស ​ឈ្មោះ​ David Cogen មក​ពី​វិបសាយ​ TheUnlockr បាន​បង្ហាញ​ពី​វិធីសាស្ត្រ​​ដែល​ធ្វើ​ឲ្យ​ឡូហ្គោ​ទូរសព្ទ​ iPhone ភ្លឺ​ដូច​ជា​ឡូហ្គោ​​​កុំព្យូទ័រ​ MacBook​ បាន​ដោយ​ឆ្លងកាត់​ច្រើន​ដំណាក់​កាល។



    ជា​មួយ​នឹង​វីដេអូ​នេះ​លោក​ David ចង់​បង្ហាញ​ពី​ឧបករណ៍​​ដែល​ប្រើ​​ដើម្បី​អាច​​​ប្ដូរ​​ឡូហ្គោ​ដើម​របស់​ Apple នៅ​លើ​ទូរសព្ទ​ iPhone 6 និង​ 6 Plus ទៅ​ជា​ឡូហ្គោ​ដែល​មាន​ពន្លឺ​វិញ ដែល​ឧបករណ៍​នេះ​មាន​លក់​នៅ​លើ​វិបសាយ​របស់​គាត់​ផ្ទាល់។



    ​ចំពោះ​ឧបករណ៍​​ដែល​ប្រើ​​ដើម្បី​​​​ប្ដូរ​​ឡូហ្គោ​សម្រាប់​ ទូរសព្ទ​ iPhone 6,​ 6s មាន​តម្លៃ​ ៣៥​ដុល្លារ​ និង​ 6 Plus, 6s Plus ​មាន​តម្លៃ​៣៧​ដុល្លារ។​​

    ​​​​គួរ​បញ្ជាក់​ថា​វិធីសាស្រ្ត​នៃ​ការ​ប្ដូរ​ឡូហ្គោ​នេះ​តម្រូវ​ឲ្យ​ អ្នក​ដោះ​​គ្រឿង​បន្លាស់​នៃ​ទូរសព្ទ​ចេញ​ពី​គ្នា​ ដែល​នេះ​គឺ​ជា​ភាព​ប្រថុយប្រថាន​មួយ​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​មាន​បញ្ហា​បាន៕​
    • Blogger Comments
    • Facebook Comments
    Item Reviewed: បុរស​ម្នាក់​បង្ហាញ​វិធី​ធ្វើ​ឲ្យ​​ឡូហ្គោ​​ iPhone ភ្លឺ​ដូច​ជា​​កុំព្យូទ័រ​ MacBook Rating: 5 Reviewed By: Unknown
    Scroll to Top