• ព័ត៌មានថ្មី

    Saturday, December 19, 2015

    ធ្លាក់​ខ្យល់​​រងារ បបូរ​មាត់​ប្រេះ​ គួរ​ធ្វើ​យ៉ាង​ណា?

    ខែ ​ធ្លាក់​ខ្យល់​រងា ​បញ្ហា​បបូរ​មាត់​ស្ងួត​ប្រេះ អាច​កើត​លើ​មនុស្ស​ជា​ច្រើន​ ដោយ​ការ​បាត់​បង់​សំណើម​លើ​បបូរ​មាត់។ វិបសាយ Bold Sky បាន​ណែ​នាំ​ពី​វិធី​ខ្លី​ៗ​មួយ​ចំនួន​​ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ខាង​លើ​នេះ​ ដូច​ខាង​ក្រោម៖
    ១. ​​ផ្លែ​ប៉េង​ប៉ោះ​

    ហាន់​ប៉េង​ប៉ោះ​​ស្រស់​ៗ​ជា​ចំណិត​​​ស្ដើង រួច​យក​​ចំណិត​ប៉េង​ប៉ោះ​​មួយ​បន្ទះ​មក​​​ ម៉ាស្សា​ថ្នម​ៗ​លើ​បបូរ​មាត់​របស់​អ្នក។ សារជាតិ​​ទឹក​របស់​ប៉េងប៉ោះ​នឹង​ជួយ​​ព្យាបាល​​ បបូរ​មាត់​ប្រេះ​បែក​ស្រការ​របស់​អ្នក​បាន។ អ្នក​ក៏​អាច​​លាប​ទឹក​ឃ្មុំ​លើ​​ចំណិត​​ប៉េងប៉ោះ​​មុន​យក​មក​ដុស​ម៉ាស្សា​លើ ​បបូរ​មាត់ក៏​​​​បាន។

    ២. ផ្លែ​ចេក

    ចេក​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​រំលាយ​អាហារ​​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្ដល់​ជា​ព្យាបាល​បបូរ​មាត់​ស្ងួត​នា​ខែ​រងា​បាន ដោយ​សារ​ ជាតិ​ប្រូតេអ៊ីន​របស់​វា។​ កាត់​ចេក​ទុំ​មួយ​ផ្លែ​ជា​ដុំ​ចំណិត​តូច​ៗ ឬ​ច្របាច់​វា​ឲ្យ​ម៉ដ្ឋ​ លាប​ផ្ទាល់​​លើ​បបូរ​មាត់។

    29-1422526562-banana
     
    ៣. សំបក​ផ្លែ​ក្រូច​​

    សំបក​​ផ្លែ​ក្រូច​ធម្មតា​ ឬ​ក្រូច​ឆ្មារ ជួយ​​ព្យាបាល​​បបូរ​មាត់​ប្រេះ​​បាន។ ច្របាច់​ជាតិ​ទឹក​ចេញ​ពី​សំបក​​ក្រូច​ រួច​មក​លាប​ផ្ទាល់​លើ​បបូរ​មាត់។

    ៤. ផ្លែ​ត្រសក់

    ផ្លែ​ត្រសក់​សំបូរ​ជាតិ​ទឹក​ច្រើន ជា​ឱសថ​សម្រស់​មួយ​ជួយ​កែ​ខៃ​បញ្ហា​​បបូរ​មាត់​ស្ងួត និង​បញ្ហា​ស្បែក​ស្ងួត​បាន។ ហាន់​ផ្លែ​ត្រសក់​ជា​ចំណិត​​ស្ដើង​ៗ រួច​យក​​វា​មក​ម៉ាស្សា​លើ​បបូរ​មាត់​ថ្នមៗ។ ជាតិ​ទឹក ​និង​វីតាមីន C ក្នុង​ត្រសក់​នឹង​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​និង​ជួយ​ការពារ​កុំ​ឲ្យ​មាត់​ ប្រេះ​បែក​ស្រកា។

    ៥. ល្ហុង ​និង​ទឹក​ឃ្មុំ​​​

    លាយ​សាច់​ល្ហុង​ទុំ​ជា​មួយ​ទឹក​ឃ្មុំ​ កូរ​ឲ្យ​សព្វ​ក្លាយ​ជា​ល្បាយ​ រួច​យក​វា​មក​​លាប​​លើ​បបូរ​មាត់​ប្រេះ ទុក​រយៈ​ពេល​១០​នាទី​នោះ​ ស្នាម​ប្រេះ ឬ​បបូរ​ស្ងួត​នឹង​លែង​មាន។

    ៦. ស៊ុត​ (ផ្នែក​ពណ៌​ស)

    ស៊ុត​សំបូរ​ដោយ​ជាតិ​ប្រូតេអ៊ីន​ និង​ជួយ​ព្យាបាល​បបូរ​មាត់​ស្ងួត​ ប្រេះ​​នា​ខែ​ធ្លាក់​ខ្យល់​រងា ឲ្យ​ទន់​រលោង។ យក​​ផ្នែក​ពណ៌​ស​នៃ​ស៊ុត លាប​លើ​បបូរ​មាត់ ទុក​រយៈ​ពេល​១០​នាទី រួច​លាង​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។

    23-1448288761-eggwhite
     
    ​៧. ទឹក​ម្នាស់

    នៅ​ក្នុង​​ម្នាស់​មាន​សារធាតុ​អង់ស៊ីម​មួយ​ឈ្មោះ Bromelain និង​សារធាតុ Alpha- hydroxy អាស៊ីត​ ដែល​ជួយ​បំបាត់​ស្នាម​ជ្រួញ ប្រេះ​នៃ​បបូរ​មាត់​បាន។ យក​​​ទឹក​ម្នាស់​​មក​លាប​ផ្ទាល់​នឹង​បបូរ​មាត់​ ទុក​រយៈ​ពេល​២០​នាទី​ រួច​លាង​សម្អាត​នឹង​ទឹក​ត្រជាក់​​ចេញ។

    23-1448288773-pineapplejuice

    ៨. ប្រទាល​កន្ទុយ​ក្រពើ

    ប្រទាល​កន្ទុយ​ក្រពើ ជា​​ឱសថ​​ធម្មជាតិ​ពិសេស​ដែល​ជួយ​បង្ការ​កុំ​ឲ្យ​បបូរ​មាត់​ប្រេះ​​​បាន។ យក​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ស្រស់​ៗ មក​ម៉ាស្សា​ផ្ទាល់​លើ​បបូរ​មាត់ សារធាតុ​វីតាមីន​ E និង​ជួយ​​បំបាត់​បបូរ​មាត់​ជ្រួញ និង​ស្ងួត​ ព្រម​​ទាំង​ផ្ដល់​សំណើម​ដល់​បបូរ​មាត់​បាន​ស្រស់​ស្អាត​ទៀត​ផង៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ធ្លាក់​ខ្យល់​​រងារ បបូរ​មាត់​ប្រេះ​ គួរ​ធ្វើ​យ៉ាង​ណា? Rating: 5 Reviewed By: Unknown
    Scroll to Top