• ព័ត៌មានថ្មី

    Saturday, December 12, 2015

    ស្ដេច​គ្រឿង​ញៀន​​ម៉ិកស៊ីកូ​​ដែល​ជីក​រូង​ក្រោម​ដី​​គេចខ្លួន ​ប្រកាស​សង្គ្រាម​ជាមួយ ISIS

    ​ ស្ដេច​គ្រឿង​ញៀន​ម៉ិកស៊ីកូ​ ​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​ក្រោយ​ជីក​រូង​ក្រោម​ដី​គេច​ខ្លួន​ចេញ ​ពី​គុក​​ដោយ​សុវត្ថិភាព​នោះ ​ពេល​​នេះ​បាន​ធ្វើ​ឲ្យ​​​ពិភព​លោក​ចាប់​អារម្មណ៍​ជា​ថ្មី​​ បន្ទាប់​ពី​​​លេច​ឮ​​ថា​​​មាន​គម្រោង​ធ្វើ​សង្គ្រាម​ជា​មួយ​ក្រុម​ ISIS។

    El Chapo ​ជា​មេខ្លោង​គ្រឿង​ញៀន​ដែល​ពិភព​លោក​​ចង់​ចាប់​ខ្លួន​​បំផុត​មួយ ហើយ​ពេល​នេះ​ត្រូវ​គេ​រាយ​ការណ៍​ថា​បាន​សរសេរ​សារ​គំរាម​​ទៅ​កាន់​មេដឹកនាំ​ កំពូល ISIS លោក Abu Bakr Al Baghdadi។


    El Chapo

    ការ​សរសេរ​​ផ្ញើ​សារ​​​ជា Email ​ទៅកាន់​​​មេដឹកនាំ​ ISIS ធ្វើ​ឡើង​បន្ទាប់ពី​​កប៉ាល់​​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​លោក ​ត្រូវ​បាន​ក្រុម​ភេរវករ​​​ បាញ់​កម្ទេច។ នៅ​ក្នុង​សំបុត្រ​របស់លោក​​ ​ដែល​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ដោយ​គេហទំព័រ Cartelblog.com ​អះអាង​ថា​​គ្នីគ្នា​​របស់​​មេខ្លោង​រូប​នេះ​នឹង​​​តាម​កម្ទេច​ ISIS ​ប្រសិនបើ​ពួកគេ​បន្ត​​រំខាន​​ប្រតិបត្តិការ​រកស៊ី។

    លោក El Chapo ​ដែល​បើក​ក្រុម​ហ៊ុន​​​ជួញ​ដូរ​គ្រឿងញៀន​​អន្តរជាតិ​ឈ្មោះ​ Sinaloa Cartel ​បាន​​ក្រើន​រំលឹក​​មេ ISIS ​តាម​ Email ថា ​«អង្គការ​លោក​​មិន​មែន​ជា​ទាហាន​ទេ ​​លោក​គ្មាន​អ្វី​អស្ចារ្យ​ទេ ព្រះ​របស់​លោក​​មិន​អាច​ជួយ​សង្គ្រោះ​លោក​ចេញ​ពី​ក្រុម​ភេវរករ​ពិត​ប្រាកដ​ បាន​​ឡើយ។ គ្នីគ្នា​របស់​យើង​នឹង​ធ្វើ​សង្គ្រាម​​ជាមួយ​លោក ​ប្រសិន​បើលោក​នៅ​បន្ត​​រំខាន​ការ​រកស៊ី​របស់​យើង….»។

    ​​​​​​​​​​​​មេខ្លោង​គ្រឿង​ញៀន El Chapo ​មាន​ឈ្មោះ​ហៅក្រៅ Shorty បាន​រត់​គេច​ខ្លួន​ចេញ​ពី​គុក Altiplano ចម្ងាយ​ប្រមាណ ៨៨គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ិកស៊ីកូ ​កាល​ពី​ខែ​កក្កដា​​កន្លង​ទៅ​​ ដោយ​បាត់​ដំណឹង​សូន្យ​ឈឹង ​មក​ទល់​ពេល​នេះ​មិន​ទាន់​​មាន​អ្នក​ម្នាក់​ដឹង​ទី​សំចត​​​មេ​ឃ្លោង​នេះ​ ឡើយ៕​​

    13
    មេដឹកនាំ ISIS លោក Abu Bakr al-Baghdadi
    • Blogger Comments
    • Facebook Comments
    Item Reviewed: ស្ដេច​គ្រឿង​ញៀន​​ម៉ិកស៊ីកូ​​ដែល​ជីក​រូង​ក្រោម​ដី​​គេចខ្លួន ​ប្រកាស​សង្គ្រាម​ជាមួយ ISIS Rating: 5 Reviewed By: Unknown
    Scroll to Top