• ព័ត៌មានថ្មី

    Friday, December 11, 2015

    CR7 ​ឆ្លើយ​តប​ នឹង​អ្នក​ដែល​ហៅ​ខ្លួន​ថា “Penaldo”

    ក្រោយ ​ស៊ុត​បញ្ចូល​ទី​លើ​​ក្រុម​ Malmo ​៤​គ្រាប់​កាល​ពី​យប់​ថ្ងៃ​អង្គារ និង​បាន​​បំបែក​កំណត់ត្រា​ UEFA Champions League រួច​មក​ Cristiano Ronaldo​ បាន​ចេញ​មុខ​ចេញ​មាត់​ យ៉ាង​​​ពេញលេញ​ជាមួយ​អ្នកសារព័ត៌មាន ថែម​ទាំង​និយាយ​វាយ​បក​ទៅ​ឲ្យ​អ្នក​ ដែល​ដាក់​រហស្សនាម​ឲ្យ​ខ្លួន​ថា “Penaldo” ​ផង​ដែរ។


    ​​​​ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ Real Madrid រូប​នេះ ត្រូវ​បាន​អ្នកសារព័ត៌មាន​សួរ​ពី​រឿង​ ដែល​គេ​ហៅ​ថា​​ “Penaldo” ដោយសារ​តែ​អ្នករិះគន់​​ជា​ច្រើន​​ ជឿ​ថា​​គ្រាប់​បាល់​របស់​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ភាគ​ច្រើន​រក​បាន​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ (penalties)។

    យ៉ាងណា កីឡាករ​វ័យ​៣០​ឆ្នាំ Ronaldo បាន​ឆ្លើយ​តប​​ប្រាប់​ដល់​ Goal​ ​ថា៖ “អ្នក​ត្រូវ​តែ​ក្រឡេក​ទៅ​​មើល​ស្ថិតិ។ តើ​ខ្ញុំ​​បាន​ស៊ុត​បញ្ចូល​ទី​ប៉ុន្មាន​ឲ្យ​ Real Madrid? ហើយ​គ្រាប់​ទាំង​អស់​នោះ មិន​មែន​ជា​គ្រាប់​បាល់​ ដែល​​កើត​​ឡើង​ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ទាំង​អស់​ទេ”។

    Ronaldo ​ដែល​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ ​ស៊ុត​បាន​១១​គ្រាប់​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ UEFA Champions League ក៏​បាន​បដិសេធ​នឹង​ពាក្យ​ចចាមអារ៉ាម ដែល​ថា​ខ្លួន​អាច​ចាក​ចេញ​ពី​ Real ផង​ដែរ និង​ថែម​ទាំង​លើក​ឡើង​ថា នឹង​រក​គ្រាប់​ឲ្យ​បាន​ច្រើន​បំផុត​​ តាម​ដែល​អាច​ធ្វើ​បាន។

    “ខ្ញុំ​អាច​នឹង​បញ្ចប់​អាជីព​របស់​ខ្ញុំ​នៅ​ទី​នេះ​ជាមួយ​ Real Madrid។ ខ្ញុំ​និយាយ​ដោយ​ស្មោះ​ត្រង់។ ខ្ញុំ​នឹង​ស៊ុត​ឲ្យ​បាន​ច្រើន​បំផុត​អាច​ដល់​ ៦០០ ទៅ​៧០០​គ្រាប់ តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ”។ CR7 បញ្ជាក់​បន្ថែម៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: CR7 ​ឆ្លើយ​តប​ នឹង​អ្នក​ដែល​ហៅ​ខ្លួន​ថា “Penaldo” Rating: 5 Reviewed By: Unknown
    Scroll to Top