• ព័ត៌មានថ្មី

    Wednesday, December 9, 2015

    ត្រឹម​២០​នាទី​ CR7 ស៊ុត​៤​គ្រាប់ ជាប់​កំណត់ត្រា​ជា​ច្រើន​យប់​មិញ!

    Cristiano Ronaldo ​បាន​បំបែក​កំណត់ត្រា​ UEFA Champions League ដោយ​ក្លាយ​ជា​កីឡាករ​ដំបូង​គេ ដែល​អាច​​ស៊ុត​ចូល​ទី​បាន​១០​គ្រាប់​នៅ​វគ្គ​​សន្សំ​ពិន្ទុ​​តាម​ពូល បន្ទាប់​ពី​តារា​ឆ្នើម​រូប​នេះ ​ស៊ុត​៤​គ្រាប់ ដោយ​ប្រើ​ពេល​មិន​ដល់​២០​នាទី ក្នុង​ការ​ប្រកួត​ ដែល​ Real Madrid លត់​​ក្រុម​​ស៊ុយអែត​ Malmoe FF ​ដល់​ទៅ​ ៨-០ កាល​ពី​យប់​មិញ។


    ​​៨​គ្រាប់​របស់​ក្រុម​ស្ដេច​ស ​ធ្វើ​បាន​ដោយ​ Karim Benzema ​ហែតទ្រីក​នៅ​នាទី (១២,២៤,៧៤) និង​ Mateo Kovacic ​នៅ​នាទី​៧០។ រីឯ​ Ronaldo ​ប្រើ​ពេល​ចន្លោះ​ត្រឹម​តែ​១៩​នាទី​ប៉ុណ្ណោះ ​​ស៊ុត​បាន​៤​គ្រាប់ និង​១​គ្រាប់​ដំបូង ស៊ុត​ដោយ​បាល់​ហ្វ្រីឃីត​នាទី​៣៩ ខណៈ​ដែល​៣​គ្រាប់​ទៀត​កើត​ឡើង​នៅ​នាទី​៤៧, ៥០ និង​នាទី​៥៩។

    ៤​គ្រាប់​របស់​ CR7 យប់​មិញ​នេះ មិន​ត្រឹម​តែ​ជាប់​កំណត់ត្រា​ស៊ុត​១០​គ្រាប់​នៅ​វគ្គ​​សន្សំ​ពិន្ទុ​​តាម​ ពូល​ប៉ុណ្ណោះ​ទេ ​ពោល​គឺ​ថែម​ទាំង​ជាប់​កំណត់ត្រា​លើ​នោះ​ទៀត​ដល់​ទៅ​១១​គ្រាប់​ឯណោះ ខណៈ​ដែល​ កំណត់ត្រា​ចាស់​ Luiz Adriano និង​ Ronaldo ខ្លួន​ឯង​ផ្ទាល់ ​​ស៊ុត​បាន​៩​គ្រាប់​ដូច​គ្នា។

    1


    ​ក្រៅ​ពី​កំណត់ត្រា​ខាង​លើ​នេះ ក៏​នៅ​មាន​ស្ថិតិ​មួយ​ចំនួន​ទៀត គួរ​ឲ្យ​កត់សំគាល់​ផង​ដែរ សម្រាប់​កីឡាករ​​៣០​ឆ្នាំ CR7 ដោយ​ក្នុង​នោះ​មាន​ដូច​ជា៖

    – ជា​កីឡាករ​ Real Madrid ដំបូង​គេ ដែល​ស៊ុត​បាន​៤​គ្រាប់​ ក្នុង​១​ប្រកួត​នៅ​ UEFA Champions League។
    – ស៊ុត​សរុប​នៅ​ UEFA Champions League បាន​៨៥​គ្រាប់​ច្រើន​ជាង​គេ​ លើ​ Lionel Messi (៧៩គ្រាប់) ចំនួន​៦​គ្រាប់។
    – CR7 ស៊ុត​ចូល​ទី​ច្រើន​ជាង ​​២៣​ក្រុម​ផ្សេង​ទៀត​​នៅ​ UEFA Champions League ​រដូវ​កាល​នេះ៕

    4

    3

    5

    សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖
    • Blogger Comments
    • Facebook Comments
    Item Reviewed: ត្រឹម​២០​នាទី​ CR7 ស៊ុត​៤​គ្រាប់ ជាប់​កំណត់ត្រា​ជា​ច្រើន​យប់​មិញ! Rating: 5 Reviewed By: Unknown
    Scroll to Top