• ព័ត៌មានថ្មី

    Friday, December 11, 2015

    ISIS ​ប្រើ​​ស្រោម​អនាម័យ​​ ប្រឆាំង​​​យន្តហោះ​ចម្បាំង​រុស្ស៊ី

    ​ ​​វីដេអូ​​​​រយៈ​ពេល​​បី​នាទី​ ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ក្រុម​​ភេរវករ​ ISIS បាន​ប្រើ​ប្រាស់​​ស្រោម​អនាម័យ​សណ្ដោង​​រំសេវ​ជាតិផ្ទុះ​ ​បង្ហោះ​ទៅ​លើ​អាកាស ដើម្បី​ប្រឆាំង​យន្តហោះ​ចម្បាំង​របស់​គូ​សត្រូវ។


    ​​​​​​បើ​តាម​ប្រភព​​បាន​ឲ្យ​ដឹង​ថា ​ហេតុ​ការណ៍​ក្នុង​វីដេអូ​នេះបាន​​កើត​ឡើង​​នៅ​ទីក្រុង Idlib ​ប្រទេស​ស៊ីរី ​ដែល​ក្រុម ISIS បាន​កំពុង​តេស្ដ​សាកល្បង​​វិធី​​ថ្មី​ចុង​ក្រោយ ​ប្រឆាំង​យន្តហោះ​ចម្បាំង​​របស់​​​​​​រុស្ស៊ី​​។

    ​​​​ឃ្លីប​វីដេអូ​ដដែល​ ក៏​មាន​ការ​សូត្រ​​តាម​បែប​សាសនា​​ដោយ​មាន​អក្សរ​រត់​​​ខាង​លើ​វីដេអូ ​និង​បង្ហាញ​ឲ្យ​ឃើញ​ក្រុម​នេះ​​កំពុង​ផ្គុំ​គ្រាប់​បែក​ក្នុង​បន្ទប់​មួយ ដែល​មាន​ជញ្ជាំង​​សរសេរ​ជា​ភាសា​អារ៉ាប់​ផង​។

    ស្រោម​​អនាម័យ​ដែល​ចង​ភ្ជាប់​គ្នា​ទាំង​នោះ បាន​បង្ហោះ​ទៅ​លើ​អាកាស​ រួច​ប៉ុន្មាន​នាទី​ក្រោយ​គេ​ឃើញ​​គ្រាប់​បែក​​នោះ​ផ្ទុះ​តែ​ម្ដង។

    ​​ប្រតិបត្តិការ​​តាម​អាកាស​របស់​ទីក្រុង​មូស្គូ ទៅ​លើ​សកម្ម​ប្រយុទ្ធ ISIS ​ត្រូវ​គេ​មើល​​ឃើញ​​កើត​មាន​រាប់​រយ​ដង​ហើយ​នៅ​​ប្រមាណ ៣សប្ដាហ៍​ចុង​ក្រោយ​នេះ ដែល​ភាគ​ច្រើន​វាយ​ចំ​ៗ​គោល​ដៅ។

    ​នៅ​ដើម​សប្ដាហ៍​នេះ​ ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​រុស្ស៊ី បាន​ថ្លែង​ថា​ខ្លួន​បាន​កម្ទេច​​អគារ​ ៤៩​ខ្នង និង​រថយន្ត​​ជា​ច្រើន​គ្រឿង​ទៀត​របស់​​ភេរវករ​​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​ ប៉ុណ្ណោះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: ISIS ​ប្រើ​​ស្រោម​អនាម័យ​​ ប្រឆាំង​​​យន្តហោះ​ចម្បាំង​រុស្ស៊ី Rating: 5 Reviewed By: Unknown
    Scroll to Top