• ព័ត៌មានថ្មី

    Saturday, December 19, 2015

    Messi ប្រាប់​ពី​ Idol ដែល​ធ្វើ​ឲ្យ​ខ្លួន​ចាប់​ផ្ដើម​លេង​បាល់​ដំបូង


    ទី ​បំផុត​ ​Lionel Messi តារា​ឆ្នើម​ក្រុម​ FC Barcelona ​បាន​បង្ហាញ​ប្រាប់​ពី​ Idol របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​រូប​គេ​ចាប់​ផ្ដើម​លេង​បាល់ទាត់​ដំបូង​ហើយ ដោយ​បុរស​ម្នាក់​នោះ​គឺ ​វីរបុរស​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ Diego Maradona។


    ​ប្រធាន​ក្រុម​អាហ្សង់ទីន​វ័យ​២៨​ឆ្នាំ​រូប​នេះ​ បាន​​ប្រាប់​ដល់​ Gente​ ​ថា៖ “ខ្ញុំ​មិន​ដែល​ធ្វើ​តាម​នរណា​ម្នាក់​ជា​ពិសេស​ទេ។ ប៉ុន្តែ​​មាន​ពេល​មួយ ខ្ញុំ​ចាប់​ផ្ដើម​គិត​ថា ខ្លួន​ខ្ញុំ​ជា​ Diego Maradona ពេល​ដែល​គាត់​ត្រឡប់​មក​ស្រុក​កំណើត​កាល​ឆ្នាំ​១៩៩៣”។

    “គាត់​បាន​ចូល​រួម​ជាមួយ​ក្រុម​ Newell’s Old Boys ​ពេល​គាត់​ត្រឡប់​ពី​អេស្ប៉ាញ ​​ហើយ​គាត់​ជា​ផ្នែក​ដ៏​សំខាន់​​នៅ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ ​បើ​​គិត​ថា មនុស្ស​ម្នាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​លេង​បាល់​រហូតដល់​ថ្ងៃ​នេះ គឺ​​ប្រាកដ​ជា​រូប​គាត់”។ ​ម្ចាស់​ពាន​រង្វាន់​ Ballon d’Or ​៤​សម័យ​កាល​ បញ្ជាក់​បន្ថែម។

    1

    Messi ជា​ញឹកញាប់​ត្រូវ​បាន​គេ​ប្រដូច​ស្ទិល​លេង​ ថា​ស្រដៀង​គ្នា​ទៅ​នឹង​ Maradona ហើយ​អ្នក​ទាំង​២​រូប​នេះ ក៏​លេង​នៅ​ក្រុម​​ Barcelona និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដូច​គ្នា​ផង​ដែរ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ប្រាប់​ពី​ Idol ដែល​ធ្វើ​ឲ្យ​ខ្លួន​ចាប់​ផ្ដើម​លេង​បាល់​ដំបូង Rating: 5 Reviewed By: Unknown
    Scroll to Top