• ព័ត៌មានថ្មី

    Tuesday, December 1, 2015

    La Liga៖ ពាន​ប្រយុទ្ធ, ​ចាំទី​ បាន​ទៅ​ Barca ខណៈ​​ការពារ, បម្រើ​ បាន​ទៅ Real

    នៅ ​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ប្រចាំ​ឆ្នាំ​របស់​ក្របខ័ណ្ឌ​​លីក​ កំពូលអេស្ប៉ាញ​ La Liga កាល​ពី​ថ្ងៃចន្ទម្សិលមិញ​នេះ ក្រុម Barcelona បាន​ក្ដោប​យក​ពាន​ច្រើន​ជាង​គេ តាម​ពី​ក្រោយ​ដោយ​គូ​ប្រជែង​ Real Madrid។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ក្រុម​ខ្លាំង​ទាំង​២ ឈ្នះ​២តំណែង​ដូច​គ្នា ក្នុង​ពាន​ប្រចាំ​តំណែង​ទាំង​៤ គឺ​ អ្នក​ចាំទី, ខ្សែការពារ, ខ្សែ​បម្រើ និង​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល ២០១៤-២០១៥។


    Bravo ឈ្នះ​ពាន​អ្នក​ចាំ​ទី​ល្អបំផុត

    FBL-ESP-LIGA-AWARD-LFP
    Ramos ឈ្នះ​ពាន​ខ្សែ​ការពារ​ល្អបំផុត

    FBL-ESP-LIGA-AWARD-LFP
    James Rodriguez ឈ្នះ​ពាន​ខ្សែ​បម្រើ​ល្អបំផុត

    FBL-ESP-LIGA-AWARD-LFP
    Messi ឈ្នះ​ពាន​ខ្សែ​ប្រយុទ្ធ​ល្អបំផុត

    Claudio Bravo របស់ Barca បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​ល្អ​បំផុត​សម្រាប់​រដូវ​កាល​កន្លង​ទៅ ស្រប​ពេល​មិត្ត​ក្រុម Lionel Messi ជាប់​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត។ ចំណែក​កីឡាករ​ Real Madrid ២រូប គឺខ្សែការពារ​ប្រធាន​ក្រុម Sergio Ramos និងខ្សែ​បម្រើ James Rodriguez ជាប់​ជា​ខ្សែ​ការពារ និង​ខ្សែ​បម្រើ​ល្អ​បំផុត។

    ងាក​ទៅ​មើល​ពាន​រង្វាន់​ធំ​ជា​រួម​វិញ គឺ​ពាន​កីឡាករ​ល្អ​បំផុត (La Liga’s best player of 2014-15) បាន​ទៅ Lionel Messi និង​ពាន​គ្រូ​បង្វឹក​ល្អ​បំផុត​បាន​ទៅ​លោក Luis Enrique គ្រូ​បង្វឹក​ដែល​ជួយ​ឲ្យ Barca ឈ្នះជើងឯក​ La Liga។

    17
    ក្រៅ​ពី​ពានខ្សែ​ប្រយុទ្ធ​ល្អបំផុត Messi ក៏​ជា​ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​នៅ La Liga ដែរ

    ចំណែក​​ដៃ​គូ​ប្រយុទ្ធ​របស់ Messi គឺ​ខ្សែ​ប្រយុទ្ធ​សាំបា​ប្រេស៊ីល Neymar Jr បាន​ជាប់​ជា​កីឡាករ​ទ្វីប​អាមេរិក​ឡាទីន ដែល​លេង​បាន​ល្អ​ជាង​គេ​ ស្រប​ពេល​ខ្សែបម្រើ Sofiane Feghouli មកពី Valencia គ្រង​តំណែង​ជា​កីឡាករ​​ទ្វីប​អាហ្វ្រិក​ដែល​លេង​បាន​ល្អ​ជាង​គេ​នៅ La Liga ។

    FBL-ESP-LIGA-AWARD-LFP
    Neymar ជាប់​ជា​កីឡាករ​អាមេរិកឡាទីន​ល្អ​ជាង​គេ​នៅ La Liga

    ចំពោះ Cristiano Ronaldo វិញ​ ក៏​បាន​ឈ្នះ​ពានរង្វាន់​មួយ​ដែរ គឺ​​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ​ដែល​បោះឆ្នោត​ដោយ​អ្នកគាំទ្រនៅ​តាម​បណ្ដាញ​ សង្គម ប៉ុន្តែ​រូបគេ​មិន​បាន​មក​ចូលរួម​ក្នុង​ពិធី​ទទួល​ពានរង្វាន់​នោះទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: La Liga៖ ពាន​ប្រយុទ្ធ, ​ចាំទី​ បាន​ទៅ​ Barca ខណៈ​​ការពារ, បម្រើ​ បាន​ទៅ Real Rating: 5 Reviewed By: Unknown
    Scroll to Top