• ព័ត៌មានថ្មី

    Friday, December 11, 2015

    Real បើក​ភ្លើង​ខៀវ​ឲ្យ Arsenal យក Isco

    Arsenal កំពុង​ត្រៀម​ខ្លួន​ប្រមាញ់​យក Isco ក្រោយ​ក្រុម Real Madrid បង្ហើប​ពី​ការ​ចង់​លក់កីឡាករ​នាំ​លេងរូប​នេះ​ ​​ក្នុង​ខែ​មករាខាង​មុខ។ នេះ​បើ​យោង​តាម​ប្រភព BuzzSport របស់​បារាំង។

    ក្រុម​ដែល​មាន​រហស្សនាម​ថា The Gunners ធ្លាប់​តាម​ទាក់ទង Isco ជា​ច្រើន​លើក​ច្រើន​សារកាល​ពី​មុន តែ​លើក​នេះលោក Wenger សង្ឃឹម​នាំ​យក​កីឡាករ​វ័យ២៣ឆ្នាំ ដើម្បី​ជំនួស​តំណែង​កីឡាករ​សំខាន់ៗ​មួយ ចំនួន​ដែល​កំពុង​មាន​របួស និង​ដើម្បី​ជា​កម្លាំង​ស្នូល​ជួយ Arsenal ប្រជែង​ជើងឯក Premier League និង Champions League។



    Real Madrid ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​​ថ្មី មាន​គម្រោង​ចង់​រុះរើ​ក្រុម​នៅ​ឆ្នាំ​ថ្មី ហើយ​ពេល​នេះ​ក្លិបបាន​បើក​ភ្លើង​ខៀវ​ឲ្យ Isco ចាក​ចេញ តែ​បើ​យោង​តាម​ប្រភព​មួយ​ចំនួន​អះអាង​ថា​ក្លិប​យក្ស​របស់​អេស្ប៉ាញនឹងលក់​ រូបគេ​ក្នុង​តម្លៃ​ប្រមាណ ៣៦លាន​ផោន។

    Isco មាន​ឈ្មោះ​ដើម Francisco Román Alarcón Suárez បាន​ផ្ទេរ​ពី Málaga មក Real Madrid កាល​ពីឆ្នាំ ២០១៣ ក្នុង​តម្លៃ​ខ្លួន​៣០លាន​ផោន។ ឆ្លង​កាត់​ការ​លេង​ជិត ៣រដូវកាល​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ បង្ហាញ​ខ្លួន​បាន ១២៥​ប្រកួត​នៅ​គ្រប់​កម្មវិធី និង​រក​គ្រាប់​បាន២០ គ្រាប់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Real បើក​ភ្លើង​ខៀវ​ឲ្យ Arsenal យក Isco Rating: 5 Reviewed By: Unknown
    Scroll to Top