• ព័ត៌មានថ្មី

    Tuesday, December 1, 2015

    ក្រុមហ៊ុន​ ​Lamborghini អាច​នឹង​ផលិត​រថយន្ត​ Egoista?

    រថយន្ត ​គំរូ​​ Lamborghini Egoista ​ត្រូវ​បាន​គេ​​សង្ឃឹម​ថា ​អាច​នឹង​ផលិត​ជា​ផ្លូវ​ការ​​ បន្ទាប់​ពី​ក្រុមហ៊ុន​​ផលិត​រថយន្ត​​ Lamborghini បាន​ចុះ​ឈ្មោះ​សុំ​សិទ្ធិការពារ​ឈ្មោះ​ Egoista កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ។



    កាល​ពី​ឆ្នាំ​២០១៣​កន្លង​ ទៅ​ក្រុមហ៊ុន​ Lamborghini បាន​ធ្វើ​ការ​បង្ហាញ​ពី​រូបរាង​គំរូ​​នៃ​​រថយន្ត​កំពូល​មួយ​ម៉ូដែល​នេះ ដោយ​មិន​បាន​បញ្ជាក់​ទេ​ថា ​​នឹង​ផលិត​រថយន្ត​នេះ​ឬ​យ៉ាង​ណា។ ​គួរ​បញ្ជាក់​ថា ​រថយន្ត​កៅអី​តែ​មួយ​​ដែល​រចនា​ឡើងយ៉ាង​​វិចិត្រ​នេះ​មាន​បំពាក់​នូវ​​ ម៉ាស៊ីន​ V10 ទំហំ​៥,២​លីត្រ​ អាច​ផ្ដល់​កម្លាំង​បាន​៦០០​សេះ។

    Lamborghini-egoista-top

    ​​​Lamborghini-egoista-single-seat

    Lamborghini-Egoista-live

    ​​​ត្បិត​ថា​ក្រុមហ៊ុន​ Lamborghini បាន​ចុះ​ឈ្មោះ​សុំ​សិទ្ធិការពារ​​ក៏​ពិត​មែន ​ប៉ុន្តែ​​​​វា​មិន​មែន​មាន​ន័យ​ថា​ គេ​នឹង​ផលិត​រថយន្ត​ ​Egoista នេះ​ទេ​ ព្រោះ​ជួន​កាល​ការ​ធ្វើ​បែប​នេះ​​គឺដើម្បី​ការពារ​កុំ​ឲ្យ​គូ​ប្រកួត​ប្រជែង ​របស់​ខ្លួន​ប្រើ​ប្រាស់​ឈ្មោះ​នេះ​តែ​ប៉ុណ្ណោះ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: ក្រុមហ៊ុន​ ​Lamborghini អាច​នឹង​ផលិត​រថយន្ត​ Egoista? Rating: 5 Reviewed By: Unknown
    Scroll to Top