• ព័ត៌មានថ្មី

    Wednesday, December 9, 2015

    កីឡាករ​ Premier League ៣​នាក់​ ជាប់​កំណត់ត្រា​ Own Goal ច្រើន​ជាង​គេ

    ១ ​គ្រាប់​របស់​ខ្សែ​ការពារ​ Martin Skrtel​ ដែល​​ធ្វើ​ឲ្យ​ចូល​ទី​ក្រុម​ខ្លួន​ឯង​​ កាល​ Liverpool ចាញ់​ Newcastle ​២-០ កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​ធ្វើ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​ស្លូវ៉ាគី​រូប​នេះ ជាប់​ក្នុង​បញ្ជី​កំណត់ត្រា​អាក្រក់​បំផុត​​​ ក្នុង​ចំណោម​កីឡាករ​ Premier League ៣​នាក់ ដែល​ទាត់​ចូល​ទី​ខ្លួន​ឯង​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ។


    ​​​ខាង​ក្រោម​នេះ ជា​កីឡាករ​​៣​នាក់ ដែល​ធ្លាប់​ទាត់​ចូល​ទី​ខ្លួន​ឯង (Own Goal) ច្រើន​ជាង​គេ​នៅ​ Premier League៖

    ១. Richard Dunne – ១០​គ្រាប់

    2

    អតីត​ខ្សែ​ការពារ​ក្រុម​ ​Everton, Manchester City, Aston Villa និង​ QPR រូប​នេះ ធ្លាប់​លេង​នៅ​ Premier League សរុប​៤៣១​ប្រកួត ​​និង​ស៊ុត​ចូល​ទី​ខ្លួន​ឯង​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​១០​គ្រាប់។ បច្ចុប្បន្ន​​កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ ពុំ​ទាន់​លេង​ឲ្យ​ក្រុម​ណា​ទេ ក្រោយ​ QPR ជម្រុះ​ចេញ។

    ២. Jamie Carragher – ៧គ្រាប់

    3

    ​អតីត​ខ្សែ​ការពារ​កណ្ដាល​ក្រុម​ Liverpool រូប​នេះ ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ Premier League ​​បាន​​៥០៨​ប្រកួត ​​និង​ធ្លាប់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​៧​គ្រាប់។ ​វីរបុរស​ក្រុម​​ហង្ស​ក្រហម​រូប​នេះ បច្ចុប្បន្ន​បាន​ចូល​និវត្តន៍​ហើយ និង​កំពុង​ធ្វើ​ជា​អ្នក​វិភាគ​នៅ​ទូរទស្សន៍ Sky Sports។

    ៣. Martin Skrtel​ – ៧គ្រាប់

    4

    ខ្សែ​ការពារ​កណ្ដាល​ក្រុម​ Liverpool រូប​នេះ ​បាន​ជាប់​កំណត់ត្រា​ Own Goal ៧​គ្រាប់​ដែរ បន្ទាប់​ពី​​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង កាល​ថ្ងៃ​អាទិត្យ​ទៀត។ Skrtel លេង​នៅ​ Premier League ឲ្យ​ហង្ស​ក្រហម​បាន​​២៣៥​ប្រកួត និង​កំពុង​តែ​លេង​ជា​ជម្រើស​១១​នាក់​ដំបូង​ឲ្យ​ Liverpool នា​ពេល​បច្ចុប្បន្នផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: កីឡាករ​ Premier League ៣​នាក់​ ជាប់​កំណត់ត្រា​ Own Goal ច្រើន​ជាង​គេ Rating: 5 Reviewed By: Unknown
    Scroll to Top