• ព័ត៌មានថ្មី

    Tuesday, December 8, 2015

    ប្រភព​និយាយថា សុគន្ធ និសា ត្រឡប់​ទៅ​ផលិតកម្ម ហង្ស​មាស វិញ

    អ្នក ​និពន្ធ សុខ ជំនោរ បង្ហាញ​ជំនឿ​រហូត​ដល់​៩០%​ថា អតីត​គូ​ស្នេហ៍​របស់​លោក គឺ​តារា​ចម្រៀង សុគន្ធ និសា នឹង​វិល​ត្រឡប់​មក​រក​ទ្រនំ​ផលិតកម្ម ហង្ស​មាស វិញ បន្ទាប់​ពី​មាន​ការ​ចែចូវ​ពី​ផលិតកម្ម​មួយ​នេះ។


    “ព្រោះ​ខ្ញុំ​ដឹង​ដែរ! ហើយ​ខ្ញុំ​ដឹង​អត់​មាន​ប្រភព​ណា​ទេ គឺ និសា ប្រាប់​ខ្ញុំ​តែ​ម្ដង គាត់​ប្រាប់​ថា មាន​ការ​ចែចូវ​ឱ្យ​មាន​ការ​ចូល​វិញ”។ លោក​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម Facebook ថ្មីៗ​នេះ។ អ្នក​និពន្ធ​រូប​នេះ​បន្ត​ថា លោក​មិន​បាន​ដឹង​ច្បាស់​ពី​ការ​សម្រេច​ចិត្ត​របស់​អតីត​គូ​ស្នេហ៍​នោះ​ទេ ដោយ​សារ​តែ​លោក​នៅ​តែ​មួយ​កន្លែង​ប៉ុណ្ណោះ។

    អ្នក​និពន្ធ​ដដែល​បញ្ជាក់​ថា មិន​មាន​ការ​ដោះដូរ​ឱ្យ​រូប​លោក​ចាក​ចេញ ជា​ថ្នូរ​ទៅ​នឹង​ការ​វិល​ចូល​វិញ​របស់​តារា​ចម្រៀង​ស្រី​ខាង​លើ​ដូច​ការ​លើក ​ឡើង​កន្លង​មក​នោះ​ទេ។ លោក​អះអាង​ថា អគ្គនាយក​ផលិតកម្ម​ហង្ស​មាស​ឱ្យ​តម្លៃ​បុគ្គលិក​ដូច​គ្នា​ទាំង​រូប​លោក និង​អតីត​គូ​ស្នេហ៍ ក៏​ដូច​ជា​បុគ្គលិក​ដទៃ​ទៀត​ដែរ។

    nisa

    ទោះ​បី​ជា​យ៉ាង​ណា ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក មាស សុខរតនៈ អ្នក​ចាត់ការ​ទូទៅ​ក្នុង​ផលិតកម្ម​ថោន​បាន​ទេ​នៅ​រសៀល​នេះ។ ដោយ​ឡែក លោក អ៊ឹង សុងលាភ អ្នក​ចាត់ការ​ទូទៅ​ក្នុង​ផលិតកម្ម ហង្ស​មាស ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ ខណៈ​ទូរសព្ទ​របស់​លោក​មិន​មាន​ការ​ឆ្លើយ​តប៕ ស្ដាប់​បទ​សម្ភាសន៍​ទាំង​ស្រុង សូម​ចុងត្រង់​នេះ…
    • Blogger Comments
    • Facebook Comments
    Item Reviewed: ប្រភព​និយាយថា សុគន្ធ និសា ត្រឡប់​ទៅ​ផលិតកម្ម ហង្ស​មាស វិញ Rating: 5 Reviewed By: Unknown
    Scroll to Top