• ព័ត៌មានថ្មី

    Friday, December 11, 2015

    ភាពយន្ត​ភាគ​ចិន​៦រឿង​ក្នុង​ឆ្នាំ​២០១៥ ដែល​ថត​តាម​ប្រលោមលោក​ល្បី​លើ​អ៊ីនធឺណិត

    បច្ចុប្បន្ន អ៊ីនធឺណិត​បាន​ក្លាយ​ជា​មធ្យោបាយ​ពេញ​និយម​មួយ​ទៀត​សម្រាប់​អ្នក​ចូល​ចិត្ត​ អាន​ប្រលោមលោក បន្ទាប់​ពី​សៀវភៅ និង​ការ​បោះពុម្ព​ផ្សេង​ៗ។ ​​ដោយ​មាន​ការ​គាំទ្រ​ខ្លាំង ប្រលោមលោក​​ទាំង​នោះ​ត្រូវ​បាន​​យក​មក​ថត​ជា​រឿង​ភាគ​ទូរទស្សន៍​ជា​ បន្តបន្ទាប់ បើ​ទោះ​ជា​ការ​បម្លែង​អត្ថបទ​ប្រលោមលោក​ឲ្យ​ក្លាយ​ជា​អត្ថបទ​សម្រាប់​ ភាពយន្ត​​មាន​ការ​លំបាក​យ៉ាង​ណា​ក្ដី។ ជាក់​ស្ដែង​ឆ្នាំ​២០១៥​នេះ ​ប្រលោមលោកចិន​​​ជា​ច្រើន​​ដែល​ចេញ​ផ្សាយ​​លើ​អ៊ីនធឺណិត ​​បាន​​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។​

    ១. My Sunshine


    “My Sunshine” គឺ​ជា​រឿង​ភាគ​ដែល​ថត​តាម​​ប្រលោមលោក​របស់​អ្នក​និពន្ធ Gu Man។ រឿង​នេះ​សម្ដែង​ដោយ Wallace Chuang និង Tang Yan និង​បាន​ចាក់​ផ្សាយ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥។ សាច់​រឿង​និយាយ​ពី​ការ​ជួប​គ្នា​ជា​ថ្មី​របស់​គូ​ស្នេហ៍​មួយ​គូ បន្ទាប់​ពី​ការ​បែក​គ្នា​អស់​រយៈ​ពេល​៧​ឆ្នាំ។ ប្រលោមលោក​រឿង​នេះ​បាន​ទទួល​ការ​ពេញ​និយម​តាំង​ពី​ឆ្នាំ​២០០៣​ លើ​បណ្ដាញ​អ៊ីនធឺណិត និង​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ជា​សៀវភៅ​ក្នុង​ឆ្នាំ​២០០៥។

    ២. The Journey of Flower

    f8bc126e491617cf61f004

    ប្រលោមលោក​រឿង “The Journey of Flower” ដែល​មាន​ចំនួន ៥៤ភាគ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ពេញ​និយម​មួយ​លើ​បណ្ដាញ​សង្គម។ ក្រោយ​ផលិត​ជា​រឿង​ភាគ​ទូរទស្សន៍ រឿង​នេះ​ក៏​ទទួល​បាន​ជោគជ័យ​ខ្លាំង​ម្ដង​ទៀត​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ​២០១៥​ នេះ ដោយ​អាច​រក​ចំណូល​បាន ៣១លាន​ដុល្លារ​សម្រាប់​ក្រុម​ផលិតករ។ ភាពយន្ត​ភាគ​ដែល​សម្ដែង​ដោយ Huo Jianhua និង Zhao Liying គឺ​ផ្អែក​តាម​សាច់​រឿង​ប្រលោមលោក​​ដែល​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ Fresh Guoguo មាន​ឈ្មោះ​ពិត​ថា Jiang Chenzhou។ ចាប់​ផ្ដើម​បញ្ចាំង​កាល​ពី​ខែ​មិថុនា​ រឿង​នេះ​និយាយ​ពី​ស្នេហា និង​កា​ពុះពារ​របស់​ក្មេង​ស្រី​កំព្រា​ម្នាក់ រហូត​បាន​ក្លាយ​ជា​ម្ចាស់​ក្សត្រិយ៍។​

    ៣. The Lost Tomb

    f8bc126e491617cf61f408

    “The Lost Tomb” គឺ​ជា​ភាពយន្ត​ភាគ​បែប​ផ្សងព្រេង​និង​បាញ់​ប្រហារ​ ដែល​ថត​តាម​ប្រលោមលោក​អនឡាញ​ដ៏​ល្បីល្បាញ​របស់​អ្នក​និពន្ធ Xu Lei។ រឿង​នេះ​​បាន​កំណត់​ចេញ​ចំនួន ៨​រដូវ​កាល (មួយ​រដូវ​កាល​ក្នុង​មួយ​ឆ្នាំ ចាប់​ពី​ឆ្នាំ២០០៦) ប៉ុន្តែ​រឿង​ភាគ​ទូរទស្សន៍​ទើប​តែ​ចេញ​បាន​មួយ​រដូវ​កាល​ប៉ុណ្ណោះ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥​កន្លង​ទៅ។ សាច់​រឿង​បរិយាយ​ពី​ដំណើរ​ផ្សងព្រេង​របស់​មនុស្ស​៥​នាក់ នៅ​កន្លែង​កប់​ខ្មោច​បុរាណ​មួយ។ បើ​ទោះ​មាន​ការ​ទន្ទឹង​រង់​ចាំ​ច្រើន និង​មាន​អ្នក​ទស្សនា​ចំនួន ២៤លាន​នាក់​នៅ​ភាគ​ដំបូង ប៉ុន្តែ​រឿង​ភាគ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​ខក​ចិត្ត ដោយ​សារ​ការ​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ និង​គុណភាព​ភាពយន្ត។

    ៤. Nirvana in Fire

    Nirvana in Fire

    រឿង​ភាគ “Nirvana in Fire” បាន​ទទួល​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក​សម្រាប់​​ចុង​​ឆ្នាំ​២០១៥​នេះ។ ថត​តាម​ប្រលោមលោក​អនឡាញ​ចំណងជើង​ដូច​គ្នា​របស់​អ្នក​និពន្ធ Hai Yan ភាពយន្ត​នេះ​បាន​ចាប់​ផ្ដើម​ចេញ​ផ្សាយ​ភាគ​ដំបូង​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ និង​សម្ដែង​ដោយ Hu Ge, Liu Tao និង​តារា​ល្បី​ៗ​៥រូប​ទៀត។ ​សាច់​រឿង​បង្ហាញ​ពី​អ្នក​រៀប​ចំ​យុទ្ធសាស្ត្រ​យោធា​ដ៏​មាន​ទេពកោសល្យ​ ម្នាក់ ដែល​បាន​ប្រឹងប្រែង​ដើម្បី​លុបលាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន តាម​រយៈ​សឹក​សង្គ្រាម​ជា​ច្រើន​លើក។ ក្រោយ​ការ​ចេញ​បញ្ចាំង​ រឿង​នេះ​ទទួល​បាន​ការ​កោតសរសើរ​ច្រើន​ពី​ទស្សនិកជន និង​បាន​ក្លាយ​ជា​ប្រធានបទ​លើ​បណ្ដាញ​សង្គម Weibo ជាង ៣,៥៥ពាន់​លាន​ដង។

    ៥. Yunge from the Desert

    Yunge from the Desert

    ភាពយន្ត​ភាគ “Yunge from the Desert” ត្រូវ​បាន​ថត​ដោយ​យោង​តាម​ប្រលោមលោក​អនឡាញ មាន​ចំណងជើង​ដូច​គ្នា របស់​អ្នក​និពន្ធ Tong Hua។ រឿង​នេះ​និយាយ​ពី​ស្នេហា​ត្រីកោណ​របស់​នារី​ម្នាក់​ឈ្មោះ Yunge បុរស​អភិជន​ម្នាក់ និង​អធិរាជ​ ក្នុង​រាជវង្ស​ហាន។ ចាប់​ផ្ដើម​បញ្ចាំង​ស្របាល​ៗ​គ្នា​​នឹង​រឿង “Nirvana in Fire” ដែរ ប៉ុន្តែ “Yunge” បាន​ទទួល​ការ​រិះគន់​ច្រើន​ជាង​ការ​គាំទ្រ។ ឈុតឆាក​មួយ​ចំនួន​​ត្រូវ​បាន​ទស្សនិកជន​រិះគន់​ថា​មាន​​ការ​ប្រាសចាក​ឆ្ងាយ​ ពី​ប្រវត្តិសាស្ត្រ។ ទស្សនិកជនខ្លះ​​បាន​ចាប់​អារម្មណ៍​តាមដាន​ភាពយន្ត​នេះ​ដោយ​សារ តួ​ឯក​ស្រី​សម្ដែង​ដោយ Angelababy ​ប៉ុណ្ណោះ។

    ៦. Hua Xu Yin

    Hua Xu Yin

    រឿង “Hua Xu Yin” រៀបរាប់​ពី​ព្រះនាង​មួយ​អង្គ​ដែល​បាន​លះ​បង់​ជីវិត​ដើម្បី​ប្រទេស​ជាតិ ប៉ុន្តែ​​ក្រោយ​មក​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ រួច​ក៏​​ចាប់​ផ្ដើម​ជីវិត​សាជាថ្មី​ដោយ​ប្រើ​ឈ្មោះ​ផ្សេង។ ភាពយន្ត​នេះ​ក៏​ត្រូវ​បាន​ថត​ដោយ​យោង​តាម​សាច់​រឿង​ប្រលោមលោក​អនឡាញ​ដែរ ដែល​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ Tang Qi។ “Xua Xu Yin” បាន​ចាក់​បញ្ចាំង​ភាគ​ដំបូង​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ ដោយ​ចូលរួម​សម្ដែង​ដោយ Lin Yuan និង Zheng Jiaying។ ទោះ​យ៉ាង​ណា​រឿង​នេះ​មិន​ទទួល​បាន​ជោគជ័យ​ដូច​រឿង​ដទៃ​ដែល​ចាក់​ផ្សាយ​ដំណាល ​គ្នា​ឡើយ ដោយ​អ្នក​រិះគន់​ភាគ​ច្រើន​និយាយ​ថា ដោយ​សារ​តួ​អង្គ​ឯក​មិន​សូវ​ល្អ ហើយ​សំលៀកបំពាក់​ក៏​មិន​សូវ​ទាក់ទាញ ៕​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ភាពយន្ត​ភាគ​ចិន​៦រឿង​ក្នុង​ឆ្នាំ​២០១៥ ដែល​ថត​តាម​ប្រលោមលោក​ល្បី​លើ​អ៊ីនធឺណិត Rating: 5 Reviewed By: Unknown
    Scroll to Top